ស្នងការរងនគរបាលខេត្តសៀមរាបបំភ្លឺថា រថយន្តដែលកម្លាំងជំនាញចាក់សោរកង់ពុំមែនជារថយន្តចតចោលទេ តែជារថយន្តតាក់ស៊ី រង់ចាំដាក់អ្នកដំណើរនៅតាមដងផ្លូវ
នៅរាត្រីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ត្រី ស៊ន់ ចំណាន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បំភ្លឺចំពោះវីដេអូឃ្លីបដែលបានចោទប្រកាន់កងកម្លាំងចម្រុះថាបានចាក់សោរកង់រថយន្តប្រជាពលរដ្ឋ ដោយគ្រាន់តែចតរថយន្តនៅក្នុងបរិវេណស្ថានីយ៍ប្រេងឥន្ធនៈ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6 ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលករណីនេះពុំមែនជាការពិតឡើយ។ នៅក្នុងសេចក្ដីបំភ្លឺនោះលោកស្នងការរង បង្ហាញថា កន្លងមកក្រុមរថយន្ដឈ្នួល ...