មន្ទីរអប់រំខេត្ត ទទួលបានសម្ភារៈការពារការឆ្លងជំងឺកូវីដ-១៩ និងសម្ភារៈសិក្សា ពីអង្គការភ្លែនអន្តរជាតិប្រចាំខេត្តសៀមរាប
ដើម្បីផ្គត់ផ្គង់ដល់សិស្សសាលានៅស្រុកគោលដៅក្នុងខេត្តសៀមរាប សរុបជាថវិកាចំនួនជិត ១២ម៉ឺនដុល្លារអាមេរិក កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះថា មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានទទួលសម្ភារៈអនាម័យសម្រាប់ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងសម្ភារៈសិក្សា ពីអង្គការភ្លែនអន្តរជាតិ ប្រចាំខេត្តសៀមរាប សម្រាប់ផ្ដល់ជូនដល់តំបន់ដែលជាគោលដៅសម្រាប់សាលាបឋមសិក្សាដែលកំពុងអនុវត្តកម្មវិធីអាហារពេលព្រឹកចំនួន ២២១សាលា ក្នុងស្រុកគោលដៅចំនួន ០៦ក្នុងខេត្តសៀមរាប រួមមាន ៖ ស្រុកអង្គរជុំ , ...