Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អង្គការភ្លែនអន្តរជាតិកម្ពុជា ប្រកាសផ្សព្វផ្សាយផែនការ៥ឆ្នាំលើកទី៤របស់ខ្លួន លើប្រធានបទ ២.៥លានហេតុផល សំដៅលើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងនៅកម្ពុជា

ដោយ Pothe Thun
27/10/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
108
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ អង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំពិធីប្រកាសផ្សព្វផ្សាយផែនការ៥ឆ្នាំលើកទី៤របស់ខ្លួន ( ២០២១-២០២៦ ) លើប្រធានបទ ២.៥លានហេតុផល សំដៅលើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងនៅកម្ពុជា ចាប់ពីអាយុ១២ឆ្នាំដល់២៤ឆ្នាំ ចំនួន២.៥លាននាក់ ដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់ពួកគេ ក្នុងនោះ១លាននាក់ដោយផ្ទាល់ និង១.៥លាននាក់ដោយប្រយោលតាមរយៈនៃប្រព័ន្ធ Online Zoom ក្រោមវត្តមានរបស់លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប ដែលពិធីនេះ ត្រូវបានភ្ជាប់ជាមួយ ពិធីអបអរទិវាក្មេងស្រីអន្តរជាតិផងដែរ។

លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានបង្ហាញថា ជិត២០ឆ្នាំហើយដែលភ្លែនបានសម្រេចគោលបំណងរបស់ខ្លួន ដើម្បីឲ្យពិភពលោកមួយមានយុត្តិធម៌ ជាមួយនឹងការលើកកម្ពស់សិទ្ធិកុមារ និងសមភាពសម្រាប់ក្មេងស្រី ហើយសម្រាប់៥ឆ្នាំបន្តទៀតនេះ អង្គការភ្លែន មានមហិច្ឆតាបង្កើនកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្ត ដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងនៅកម្ពុជា លើកស្ទួយសំឡេងនៃភាពចម្រុះរបស់ពួកគេ ដើម្បីគាំទ្រឲ្យពួកគាត់ទទួលបាននូវចំណេះដឹង ជំនាញ ទំនុកចិត្តដែលអាចបំពេញបានសិទ្ធិ និងសក្តានុពលរបស់ខ្លួន ពិសេសយុទ្ធសាស្រ្ត៥ឆ្នាំលើកទី៤របស់អង្គការភ្លែនអន្តរជាតិកម្ពុជា គឺឈរលើកម្មវិធីពហុវិស័យចំនួន៤ គឺការចាប់ផ្តើមជាមួយនឹងសុខភាព កិច្ចការពារជំនាន់ថ្មី ការរៀនសូត្រពេញមួយជីវិត និងភាពដឹកនាំរបស់ក្មេងស្រី។

លោកស្រីនាយិកាអង្គការភ្លែនអន្តរជាតិកម្ពុជា បានឲ្យដឹងដែរថា ការផ្លាស់ប្តូរភូមិសាស្រ្តគោលដៅ គឺជាគំរូអនុវត្តល្អមួយ ក្នុងចំណោមបួន ដើម្បីធ្វើឲ្យមានគុណភាពក្នុងការអនុវត្តកម្មវិធីស្នូលពហុវិស័យនៃយុទ្ធសាស្រ្ត ២.៥លានហេតុផល ហើយការផ្លាស់ប្តូរគោលដៅនេះ គឺឆ្ពោះទៅរកក្រុមគោលដៅដែលជួបការលំបាកក្នុងការទទួលបានឱកាស ដូចនេះ ភ្លែន បានកំណត់គោលដៅ២នៅតំបន់ឥសាន មានខេត្តរតនគិរី និងខេត្តស្ទឹងត្រែង និងប្រហែលជាអាចពង្រីកតំបន់ប្រតិបត្តិការទៅខេត្តឧត្តរមានជ័យ ខណៈបេសកកម្មនៅខេត្តសៀមរាបនៅតែមានបន្តដដែល ហើយអាចបន្តទៅខេត្តបាត់ដំបង ក្រចេះ មណ្ឌលគិរី និងខេត្តព្រះវិហារ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរលោកជំទាវ ស៊ិន ណម ក្នុងនាមប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមាខេត្តសៀមរាប បានបង្ហាញនូវការគាំទ្រចំពោះផែនការយុទ្ឋសាស្ត្រថ្មីនេះ និងបានវាយតម្លៃថា ផែនការនេះ ឆ្លើយតបបានទៅនឹងផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើវិស័យធំៗ មួយចំនួនរួមមាន៖ ការគាំពារ និងអភិវឌ្ឍន៍កុមារតូចៗ ជាពិសេសក្មេងស្រី ជំរុញការអនុវត្តការងារពាក់ព័ន្ធនឹងទឹកស្អាត អនាម័យ អាហាររូបត្ថម្ភ ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជា្ជជីវៈ កិច្ចការពារកុមារ និងយុវជនជំនាន់ថ្មី ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីនៅតាមភូមិសាស្ត្រអាទិភាព នៃខេត្តសៀមរាប ដែលជាខេត្ត យុទ្ឋសាស្ត្រ រយៈពេលយូរអង្វែងរបស់អង្គការភ្លែន ហើយគម្រោងយុទ្ឋសាស្ត្រទាំងនេះ ពិតជាឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងរបស់កុមារ យុវជន និងប្រជាពលរដ្ឋនៅក្នុងសហគមន៍៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ២.៥លានហេតុផលPLANក្មេងស្រីអង្គការ​ភ្លែ​ន​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំបន់ទេសចរណ៍កែច្នៃបែបធម្មជាតិមួយកន្លែងនៅក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប កំពុងមានការទាក់ទាញអ្នកទេសចរជារៀងរាលថ្ងៃ

តំបន់ទេសចរណ៍កែច្នៃបែបធម្មជាតិមួយកន្លែងនៅក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប កំពុងមានការទាក់ទាញអ្នកទេសចរជារៀងរាលថ្ងៃ

ខេត្តសៀមរាប នឹងបើកដំណើរការគ្រឹះស្ថានសិក្សាគ្រប់កំរឹតឡើងវិញនាដើមខែវិច្ឆិកាខាងមុខនេះ 

ខេត្តសៀមរាប នឹងបើកដំណើរការគ្រឹះស្ថានសិក្សាគ្រប់កំរឹតឡើងវិញនាដើមខែវិច្ឆិកាខាងមុខនេះ 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំានៅកម្ពុជា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំានៅកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.