Tag: អង្គភាពប្រឆាំងអំពើពុករលួយ

គណៈប្រតិភូក្រុមការងារត្រីភាគីនៃកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយរវាងប្រទេសកម្ពុជា ឡាវ និងថៃ បំពេញទស្សនកិច្ចផ្លូវការ និងសិក្សាស្វែងយល់ពីស្ថានភាពការងារទូទៅរបស់រដ្ឋបាលខេត្តសៀមរាប

គណៈប្រតិភូក្រុមការងារត្រីភាគីនៃកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយរវាងប្រទេសកម្ពុជា ឡាវ និងថៃ បំពេញទស្សនកិច្ចផ្លូវការ និងសិក្សាស្វែងយល់ពីស្ថានភាពការងារទូទៅរបស់រដ្ឋបាលខេត្តសៀមរាប

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ គណៈប្រតិភូនៃកិច្ចប្រជុំក្រុមការងារត្រីភាគីលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយរវាងប្រទេសកម្ពុជា ឡាវ និង ថៃ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងសិក្សាស្វែងយល់ពីស្ថានភាពនៃការបំពេញការងារទូទៅពីការអភិវឌ្ឍរដ្ឋបាលមូលដ្ឋាន និងការអភិវឌ្ឍរដ្ឋបាលសាធារណៈខេត្ត និងយន្តការនៃការផ្តល់សេវាសាធារណៈនៅអង្គភាពច្រកចេញចូលតែមួយ នៃខេត្តសៀមរាប ។ លោក លី សារី អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្តម ...

ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយឡាវនិងថៃ កោតសរសើរចំពោះកម្ពុជា ដែលបានបោះជំហានមុនគេ ក្នុងការដាក់បញ្ចូលមេរៀនប្រឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សា

ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយឡាវនិងថៃ កោតសរសើរចំពោះកម្ពុជា ដែលបានបោះជំហានមុនគេ ក្នុងការដាក់បញ្ចូលមេរៀនប្រឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សា

ក្នុងដំណើរទស្សនកិច្ចនៅសាលាបឋមសិក្សាវត្តរាជបូណ៌ ក្រុងសៀមរាប នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ ប្រធានប្រតិភូនៃអង្គភាពប្រឆាំងអំពើពុករលួយមកពីប្រទេសថៃ និងប្រទេសឡាវ បានថ្លែងនូវការកោតសរសើរចំពោះកម្ពុជាដែលបានបោះជំហានមុនគេ នៅក្នុងការដាក់បញ្ចូលមេរៀនប្រឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សារបស់រដ្ឋ។ លោក Vilayvanh Boutdakham អនុប្រធាននៃអាជ្ញាធរអធិការកិច្ចរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានគណៈប្រតិភូ SIA បានបង្ហាញក្តីរីករាយជាខ្លាំង ចំពោះរាជរដ្ឋាភិបាល ដែលបានដាក់គោលនយោបាយ នៅតាមសាលាឱ្យមានប្រសិទ្ធភាព ជាពិសេសបានបញ្ចូលកម្មវិធីសិក្សាផ្នែកប្រឆាំងអំពើពុករលួយ ...

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជំរុញឲ្យអាស៊ានពិភាក្សាអំពីបែបបទសម្រាប់គណៈកម្មការប្រឆាំងអំពើពុករលួយរបស់ទីម័រឡេស្តចូលជាសមាជិកអាស៊ាន-ផេក

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជំរុញឲ្យអាស៊ានពិភាក្សាអំពីបែបបទសម្រាប់គណៈកម្មការប្រឆាំងអំពើពុករលួយរបស់ទីម័រឡេស្តចូលជាសមាជិកអាស៊ាន-ផេក

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំលើកទី១៩ របស់លេខាធិការដ្ឋាននៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក) នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហានេះ ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានជំរុញដល់ស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន ធ្វើការពិភាក្សាអំពីបែបបទសម្រាប់គណៈកម្មការប្រឆាំងអំពើពុករលួយរបស់ទីម័រឡេស្តចូលជាសមាជិកអាស៊ាន-ផេក ជាភាគីទី១១។ ឯកឧត្តម ឱម យ៉ិនទៀង មានប្រសាសន៍ថា តំបន់អាស៊ានរបស់យើង ក៏ដូចជាពិភពលោកទាំងមូល ...

Recommended

សូម Like និង Follow ពួកយើង