អាជីវករនៅមុខអង្គរវត្ដសម្ដែងការរីករាយដោយសារការលក់ដូរមានភាពល្អប្រសើរពីសំណាក់អ្នកទេសចរមកទស្សនាប្រាសាទអង្គរវត្តនាឱកាសភ្ជុំបិណ្ឌ

អាជីវករនៅមុខអង្គរវត្ដសម្ដែងការរីករាយដោយសារការលក់ដូរមានភាពល្អប្រសើរពីសំណាក់អ្នកទេសចរមកទស្សនាប្រាសាទអង្គរវត្តនាឱកាសភ្ជុំបិណ្ឌ

ក្រុមអាជីវករដែលលក់ដូរនៅខាងមុខប្រាសាទអង្គរវត្ដ បានសម្ដែងការសប្បាយចិត្ដដោយសារការលក់ដូររបស់ពូកគាត់មានភាពល្អប្រសើរ ពីសំណាក់កំណើនភ្ញៀវទេសចរដែលមកទស្សនានៅអង្គរវត្ដ ក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃកន្លងទៅ។ លោក សាត មាស ក៍ដូចជាអាជីវករផ្សេងទៀតនៅខាងមុខអង្គរវត្ដ បានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញានេះថា ក្នុងអំឡុងពេលឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃកន្លងមកនេះ មានអ្នកទេសចរជាច្រើននាក់បានទៅទស្សនាប្រាសាទអង្គរវត្ដ ហើយពួកគាត់មួយចំនួនបានចូលទិញទំនិញ និងទទួលទានអាហារ នៅកន្លែងអាជីវករខាងមុខប្រាសាទអង្គរវត្ត។ ក្នុងមួយថ្ងៃៗ ពួកគាត់អាចលក់ដូរបានច្រើនគួរសម្យពីអ្នកទេសចរជាតិ ...

អាជ្ញាធរខេត្តសៀមរាបណែនាំឲ្យអាជ្ញាធរក្រុងស្រុកចាត់វិធានការឲ្យបានតឹងរ៉ឹងបន្ថែមទៀត ចំពោះអាជីវករណាដែលមិនគោរព និងមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ

អាជ្ញាធរខេត្តសៀមរាបណែនាំឲ្យអាជ្ញាធរក្រុងស្រុកចាត់វិធានការឲ្យបានតឹងរ៉ឹងបន្ថែមទៀត ចំពោះអាជីវករណាដែលមិនគោរព និងមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ

ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយផ្សាររដ្ឋ និងឯកជន នៅក្នុងភូមិសាស្រ្តក្រុង-ស្រុក នៃខេត្តសៀមរាប តាមរយ:ប្រព័ន្ធវីដេអូ Zoom កាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានមានប្រសាសន៍ណែនាំឲ្យអាជ្ញាធរក្រុងស្រុកក្នុងទូទាំងខេត្ត ចាត់វិធានការឲ្យបានតឹងរ៉ឹងបន្ថែមទៀត ចំពោះអាជីវករដែលកំពុងលក់ដូរនៅតាមផ្សារ ហើយរកឃើញថាអាជីវកររូបណាដែលមិនគោរព និងមិនអនុវត្តតាមការណែនាំអាជ្ញាធរ ...

អាជីវករជាង១ពាន់នាក់ក្នុងផ្សារដំដែក ស្រុកសូទ្រនិគម ត្រូវបានធ្វើតេស្ដរកមេរោគកូវីដ-១៩

អាជីវករជាង១ពាន់នាក់ក្នុងផ្សារដំដែក ស្រុកសូទ្រនិគម ត្រូវបានធ្វើតេស្ដរកមេរោគកូវីដ-១៩

ក្រុមអាជីវករជាង១ពាន់នាក់ក្នុងផ្សារដំដែក ស្រុកសូទ្រនិគម ខេត្ដសៀមរាប បាននាំគ្នាផ្ដល់សំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩ នៅវិទ្យាល័យដំដែក ខណៈដែលពួកគាត់មានការសង្ស័យឆ្លងមេរោគកូវីដ-១៩ ពីអ្នកលក់នំនៅក្នុងសផ្សារដំដែកនោះ។ បើតាមលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានបញ្ជាក់នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នថា ការធ្វើតេស្ដអាជីវករនៅផ្សារដំដែកនោះ បានធ្វើឡើងចាប់ពីថ្ងៃទី០៣ ខែកក្កដានេះ បន្ទាប់ពីអាជ្ញាធរបានរកឃើញអ្នកឆ្លងកូវីដ-១៩ ជាអ្នកលក់នំនៅខាងក្រោយផ្សារចូលទៅក្នុងផ្សារ និងអ្នកដឹកទំនិញចេញពីផ្សារកំពង់ក្ដី ...

អាជីវករចំនួន២៤នាក់ លក់ដូរក្នុងផ្សារចំនួន០២ក្នុងក្រុងសៀមរាប ដែលធ្វេសប្រហែសពាក់ម៉ាស បានចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩

អាជីវករចំនួន២៤នាក់ លក់ដូរក្នុងផ្សារចំនួន០២ក្នុងក្រុងសៀមរាប ដែលធ្វេសប្រហែសពាក់ម៉ាស បានចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩

ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារនៃយុទ្ធនាការជំរុញការពាក់ម៉ាសទាំងអស់គ្នា និងពាក់ម៉ាសឲ្យបានត្រឹមត្រូវ ដែលដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប រួមជាមួយមន្រ្តីជំនាញនៃមន្ទីរសុខាភិបាល និងកម្លាំងសហការដោយមន្រ្តីសមត្ថកិច្ច មកពីស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធខេត្ត បានចុះអនុវត្តក្នុងជំហានទី២ គឺការចុះកិច្ចសន្យាព្រមអនុវត្តកាតព្វកិច្ចពាក់ម៉ាសឲ្យបានត្រឹមត្រូវ បន្ទាប់ពីមានការអប់រំនៃជំហានទី១ ដែលកិច្ចសន្យានោះ នឹងត្រូវបាន កំណត់ឲ្យជនណា ដែលនៅតែបន្តឲ្យមានការធ្វេសប្រហែស ...

អាជីវករ អ្នកលក់ដូរនៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ក្នុងក្រុងសៀមរាប ព្រមព្រៀងទទួលយកការចាប់ឆ្នោត កំណត់តូបលក់ដូររបស់ខ្លួន

អាជីវករ អ្នកលក់ដូរនៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ក្នុងក្រុងសៀមរាប ព្រមព្រៀងទទួលយកការចាប់ឆ្នោត កំណត់តូបលក់ដូររបស់ខ្លួន

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ អាជីវករលក់ដូរនៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ដែលមានឈ្មោះជាម្ចាស់តូបជិត៤៦០តូប ស្មើនឹង១៥មុខរបរ បានព្រមព្រៀងទទួលយកដំណោះស្រាយចុងក្រោយ ដែលសាលាក្រុងសៀមរាប គណៈកម្មការផ្សារ និងអង្គភាពពាក់ព័ន្ធថ្នាក់ខេត្ត បានឯកភាពគ្នារៀបចំជូន តាមរយៈនៃការចាប់ឆ្នោតដោយយុត្តិធម៌ ដែលការចាប់ឆ្នោតនេះ បានធ្វើឡើងនៅសាលាក្រុងសៀមរាប ។ លោក ...

Recommended

សូម Like និង Follow ពួកយើង