Wednesday, August 10, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រួសារ​ក្រ​១​ចំនួន ១០០​គ្រួសារ​មកពី​១៧​ភូមិ​ក្នុង​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ទទួលបាន​អំណោយ​ពី​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាពនិងអភិវឌ្ឍន៍​ខេត្តសៀមរាប​

ដោយ Pothe Thun
18/10/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
គ្រួសារ​ក្រ​១​ចំនួន ១០០​គ្រួសារ​មកពី​១៧​ភូមិ​ក្នុង​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ទទួលបាន​អំណោយ​ពី​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាពនិងអភិវឌ្ឍន៍​ខេត្តសៀមរាប​
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​នេះ លោកជំទាវ ទាង អេង ទៀ សីហា ប្រធាន​គណៈកម្មការ​កិ​ត្ត​យស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង អភិវឌ្ឍន៍​ខេត្ត បាន​អញ្ជើញ​ជួប​ធ្វើការ​សំណេះសំណាល និង នាំយក​អំណោយ ជា​គ្រឿង​ឧបភោគបរិភោគ ជូន​ដល់​គ្រួសារ​(​ក្រ​១)​ចំនួន ១០០​គ្រួសារ​មកពី​១៧​ភូមិ​ក្នុង​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ដោយ​រួម​ដំណើរ​ពី​សំណាក់​លោកជំទាវ លោកស្រី​ជា​ភរិយា​ថ្នាក់ដឹកនាំ​មន្ទីរ និង សប្បុរសជន ។

​ក្នុងឱកាស​នោះដែរ លោកជំទាវ ទាង អេង ទៀ សីហា ក៏បាន មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ជា​សមាជិក​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្នុង​ឃុំ គោក​ដូង ដោយ​លោកជំទាវ បាន​គូសបញ្ជាក់ថា អំណោយ​ដែល​បាន​ចែកជូន​ដល់​បងប្អូន​នាពេលនេះ គឺជា​ការបង្ហាញ់​អំពី​វប្បធម៌​នៃ​ការចែករំលែក របស់​សមាគមនារី​ក​ម្ពុ​ជា ដើម្បី​សន្តិភាព ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំពុង​យកចិត្តទុកដាក់​ខ្ពស់ លើ​ការលើកកម្ពស់​តម្លៃ​ស្ត្រី ដោយបាន​ផ្តល់​អនុសាសន៍​ជាច្រើន​ពាក់ព័ន្ធ នឹង​ការងារ និង អត្ថប្រយោជន៍​របស់​ស្ត្រី នៅតាម​ក្រសួង ស្ថាប័ន អង្គភាព​សាធារណៈ ក៏ដូចជា​វិស័យ​ឯកជន សំដៅ​ធ្វើយ៉ាងណា​ឲ្យ​មានការ​ចូលរួម​កាន់តែ​ច្រើន និង ប្រកបដោយ​គុណភាព ប្រសិទ្ធភាព​ការងារ​ពី​សំណាក់​ស្ត្រី ក្នុង​កិច្ចដំណើរការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ ។

​លោកជំទាវ ទាង អេង ទៀ សីហា ក៏បាន​បញ្ជាក់​ផងដែរ​ថា ដោយ​បណ្តា​ស្រុក​មួយចំនួន​ក្នុង​ខេត្ត បាន​ទទួលរង គ្រោះធម្មជាតិ​គ្រោះ​រាំង​ស្ងួន និង ទឹកជំនន់ ហើយ​ត្រូវបាន​អាជ្ញាធរ បាន​យកចិត្តទុកដាក់ គិតគូ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។

ព័ត៌មានជាតិ ថ្មីៗ

រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អំណោយជូនដល់លោកយាយ លោកតាចាស់ជរា ចំនួន ២៤៥គ្រួសារ នៅក្នុងស្រុកជីក្រែង

រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អំណោយជូនដល់លោកយាយ លោកតាចាស់ជរា ចំនួន ២៤៥គ្រួសារ នៅក្នុងស្រុកជីក្រែង

10/08/2022
ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

08/08/2022

​លោកជំទាវ​បន្តទៀតថា ដើម្បី​លើកកម្ពស់​សុខមាលភាព របស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បាន​ដាក់ចេញ​ក្របខ័ណ្ឌ គោលនយោបាយ​ជាតិ​គាំពារ​សង្គម ដែល​ផ្តល់​ផលប្រយោជន៍​ជាច្រើន សំខាន់​ស្ត្រី​មាន​ផ្ទៃពោះ ជនពិការ ចាស់ជរា​គ្មាន​ទីពឹង និង ផ្តល់​ការ​គាំពារ ហា​នី​ភ័យ លើ​ផ្នែក​សុខភាព ហានិភ័យ​ការងារ ពិការភាព ដើម្បី​ធានា​ការរស់នៅ​ដ៏​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុង​មូលដ្ឋាន ។ ក្នុងនោះដែរ​ស្ត្រី​យើង ត្រូវធ្វើ​ការផ្សព្វផ្សាយ​ពី​គោលនយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង ត្រូវ​ក្តាប់​ឲ្យ​បាន​នូវ​សតិអារម្មណ៍​របស់​នារី​ក្នុង​មូលដ្ឋាន​ខ្លួន ព្រមទាំង​ត្រូវធ្វើ​ការណែនាំ ឲ្យ​ពួកគេ​យល់ដឹង​អំពី​កាតព្វកិច្ច​ជា​ប្រជាពលរដ្ឋ ហើយក៏​កុំ​ជឿ​នូវតាម​ការឃោសនា​អកុសល ដែល​បាន​ចិញ្ចឹមចិត្ត​ប្រឆាំង​ផ្កាប់មុខ មិន​គិតពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង មិន​ចង់​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង ការរីកចម្រើន គឺ​ពួក​ជន​ទាំងនោះ​ចង់​បង្កចលាចល ធ្វើ​ឲ្យ​ប្រទេសជាតិ​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម ជាសំខាន់​ក្នុងពេល​ថ្មីៗ​នេះ បុគ្គល​ជន​ក្បត់ជាតិ សម រង្ស៊ី ដែល​ហ៊ាន​ប្រមាថ​ដល់​ព្រះមហាក្សត្រ​ថែម​ទៀតផង ។

​ក្នុងនោះដែរ​លោកជំទាវ ទាង អេង ទៀ សីហា ក៏បាន​ធ្វើការ​ក្រើនរំលឹក​ដល់ បងប្អូន លោក​អុំ លោកពូ អ្នក​មីង យាយ​តា សំខាន់​បងប្អូន​ស្ត្រី​ទាំងអស់ រួម​សាមគ្គី​គ្នា​ឡើង​ប្រឆាំង​ទៅនឹង​ទង្វើ​ក្បត់ជាតិ ដែល​ហ៊ាន​ប្រមាថ​ព្រះមហាក្សត្រ ដែល​ជីវិត​តម្កល់​លើ​ត្បូង​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​យើង និង សូម​ឲ្យ​បងប្អូន​នៅ​ឲ្យ​ឆ្ងាយ​ពី ការឃោសនា​របស់​ក្រុម​ឧទាម​ក្រៅច្បាប់ ដើម្បី​សន្តិសុខ​សុវត្ថិភាព​របស់​បងប្អូន និង ក្រុមគ្រួសារ ។​

​លោកជំទាវ ក៏បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ស្ត្រី​ទាំងអស់ រួម​សាមគ្គី​គ្នា​ឡើង​ប្រឆាំង​ទៅនឹង​ទង្វើ​ក្បត់ជាតិ ដែល​ហ៊ាន​ប្រមាថ​ព្រះមហាក្សត្រ ដែល​ជីវិត​តម្កល់​លើ​ត្បូង​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​យើង និង សូម​ឲ្យ​បងប្អូន​នៅ​ឲ្យ​ឆ្ងាយ​ពី ការឃោសនា​របស់​ក្រុម​ឧទាម​ក្រៅច្បាប់ ដើម្បី​សន្តិសុខ​សុវត្ថិភាព​របស់​បងប្អូន និង ក្រុមគ្រួសារ ។ ដើម្បី​ភាពសុខសាន្ត និង កិច្ចអភិវឌ្ឍន៍​ឲ្យ​មានការ​រីកចម្រើន​ទៅ​អនាគត សូម​បងប្អូន​ជានា​រី និង ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់ ត្រូវ​រួម​កម្លាំង​សាមគ្គី​គ្នា​ការពារ និង ថែរក្សា​សន្តិភាព​នៅ​កម្ពុជា ។ លោកជំទាវ​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ និង​ណែនាំ​ដល់​បងប្អូន​នារី​យើង ត្រូវធ្វើ​ការដាំដុះ​ដំណាំ​រួមផ្សំ ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​គ្រួសារ ដើម្បី​កសាង​អនាគត​របស់ខ្លួន ហើយក៏​ជា​កម្លាំង និង គ្រឹះ​ដ៏​រឹងមាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​សូម​ឲ្យ​បងប្អូន​ចូលរួម​ក្នុង​ពិធី​ហូប​អំបុក​សាមគ្គី ជាតិ សាសនា ព្រះមហាក្សត្រ នៅ​ថ្ងៃទី​០៩ វិច្ឆិការ ខាងមុខនេះ ។

​គួរ​ឲ្យ​ដឹង​ដែរ​ថា អំណោយ​ដែល​បាន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រ​១ ទាំង​១០០​គ្រួសារ​នៅពេលនេះ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ , មី , មី​ចេង ,​មុង , កន្ទេល , ភួយ ,​ត្រីខ , ធុង​ទឹកធំ , តង់ និង ថវិកា ២​ម៉ឺន​រៀល​ផងដែរ ៕

​អត្ថបទ និង​រូបភាព​៖ ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: គ្រួសារ​ក្រ​១សមាគមនារី​កម្ពុជា​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាពនិងអភិវឌ្ឍន៍​ខេត្តសៀមរាប​ស្រុក​អង្គរជុំ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លេខាធិការដ្ឋាន នៃ​គណកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើរ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០១៩

លេខាធិការដ្ឋាន នៃ​គណកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើរ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០១៩

ប្រទេស​ចិន​និយាយថា ដើម្បី​ដោះស្រាយ​ជម្លោះ​ជំនួញ​​អាមេរិក​ត្រូវ តែ​លុប​ពន្ធគយ ទាំងអស់​ចេញ

ប្រទេស​ចិន​និយាយថា ដើម្បី​ដោះស្រាយ​ជម្លោះ​ជំនួញ​​អាមេរិក​ត្រូវ តែ​លុប​ពន្ធគយ ទាំងអស់​ចេញ

លោក ដូ​ណា​ល់ ត្រាំ ត្រូវគេ​ចោទថា «​ពុករលួយ​» ក្រោយ​ជ្រើសរើស​ក្លឹប​វាយ​កូន​ហ្គោល​ផ្ទាល់ខ្លួន ជា​កន្លែង​រៀបចំ​កិច្ចប្រជុំ G7

លោក ដូ​ណា​ល់ ត្រាំ ត្រូវគេ​ចោទថា «​ពុករលួយ​» ក្រោយ​ជ្រើសរើស​ក្លឹប​វាយ​កូន​ហ្គោល​ផ្ទាល់ខ្លួន ជា​កន្លែង​រៀបចំ​កិច្ចប្រជុំ G7

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

08/08/2022
លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

08/08/2022
ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

03/08/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    199 shares
    Share 80 Tweet 50
  • អ្នកឧកញ៉ា គួច ម៉េងលី៖ អាណាព្យាបាល គួរផ្តោតសំខាន់ឱ្យកូនៗរបស់ខ្លួន សិក្សាចំណេះដឹងទូទៅភាសាជាតិជាមុន

    34 shares
    Share 14 Tweet 9
  • អាជ្ញាធរខេត្ដសៀមរាប បង្ហាញការព្រួយបារម្ភខណៈយុវជនមួយចំនួនកំពុងពេញនិយមខ្លាំងក្នុងការជក់បារី និងបារីអេឡិចត្រូនិក

    27 shares
    Share 11 Tweet 7
  • ក្រុងសៀមរាបត្រូវការពេលប្រមាណយ៉ាងតិច៥ឆ្នាំ ដើម្បីក្លាយជាក្រុងវៃឆ្លាតដូចបណ្ដាប្រទេសនៅតំបន់អាស៊ាន

    25 shares
    Share 10 Tweet 6
  • ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះមន្ដ្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល

    23 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • Malware Specific Removal (1)
  • Mise à jour DLL (1)
  • Missing Dll Files (1)
  • Open Dll Files (1)
  • Unwanted Ads Removal (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (405)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,743)
  • ព័ត៌មានកីឡា (34)
  • ព័ត៌មានជាតិ (4,131)
  • ព័ត៌មានជាតិទូទៅ (137)
  • ព័ត៌មានអន្តរជាតិ (616)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (581)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (742)
  • សាសនា និង មនុស្សធម៌ (730)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (159)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.