Thursday, May 26, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លេខាធិការដ្ឋាន នៃ​គណកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើរ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០១៩

ដោយ Pothe Thun
18/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លេខាធិការដ្ឋាន នៃ​គណកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើរ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០១៩
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​នេះ លោកស្រី ឧ​ត្ត​ម​សេនីយ៍​ត្រី ដួង ថាវ​រី ស្នងការរង​នគរបាល​ខេត្ត​- លេខាធិការ​ង នៃ​លេខាធិការដ្ឋាន​គណកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​អំពើរ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប បាន​ដឹកនាំ​បើក​កិច្ចប្រជុំ ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០១៩ របស់​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើរ​ជួញដូរ​មនុស្ស​ខេត្ត ដើម្បី​ធ្វើការ​ពិនិត្យ និង​ពិភាក្សា​ឡើងវិញ ពី​បញ្ហា​ជួញដូរ​មនុស្ស ការធ្វើ​អាជីវកម្ម​ផ្លូវភេទ អំពើ​កេងប្រវ័ញ្ច​លើ​កម្លាំង​កុមារ ដោយសារតែ​បញ្ហា​នេះ​នៅតែមាន​កើតឡើង ដោយ​បង្ក​ឲ្យ​មាន​ភាពស្មុគស្មាញ ធ្វើ​ឲ្យ​ក្រុមការងារ សមត្ថកិច្ច និង​អង្គការ​ដែ​គូ ដោយមាន​ការចូលរួម​ដោយ​ក្រុមការងារ​ទាំង​៦ និង​បណ្តា​អង្គការក្រៅរដ្ឋាភិបាល​ជា​ដៃគូ​មួយចំនួនទៀត ។​

​លោកស្រី ឧ​ត្ត​ម​សេនីយ៍​ត្រី ដួង ថាវ​រី បាន​មានប្រសាសន៍ថា ស្ថានភាព​ទូទៅ​នៅ​ខេត្តសៀមរាប ដែល​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ជួញដូរ​មនុស្ស ការធ្វើ​អាជីវកម្ម​ផ្លូវភេទ ការរត់ពន្ធ​មនុស្ស និង​ការជួញដូរ​មនុស្ស​ឆ្លងដែន នៅតែមាន​ភាពស្មុគស្មាញ បត់បែន និង​ជ្រក​ក្រោមរូបភាព​ស្របច្បាប់​ផ្សេងៗ ដែល​ជនល្មើស​អាច​ប្រើប្រាស់ ដើម្បី​កេងប្រវ័ញ្ច​លើ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ដូចជា​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​តាម​រួប​ភាពជា​សេវា​កំសាន្ត ខារ៉ាអូខេ ម៉ាស្សា ការធ្វើការងារ​តាម​ហាង​បៀរ​ហ្គា​ដិ​ន ជាដើម ។

​លោកស្រី មានប្រសាសន៍​ទៀតថា ជាមួយគ្នានេះដែរ ការប្រើប្រាស់​រូបភាព​ភ្ជាប់ពាក្យ ឬ​អាពាហ៍ពិពាហ៍​នាំ​ស្ត្រី​ចេញទៅ​ក្រៅប្រទេស​តាម​ទិដ្ឋាការ​ទេសចរណ៍ បំរើ​ឲ្យ​គោលដៅ​រក​គូស្រករ លក់​កម្លាំង​ពលកម្ម កេងប្រវ័ញ្ច​ផ្លូវភេទ ហើយ​ការប្រើប្រាស់​រូបភាព​សូមទាន ដោយ​ករណីនេះ​វា​ក៏​នៅតែ​ជា​បញ្ហា ឲ្យ​វា​ជា​អំពើ​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ លើក​ការ​កេង​ប្រ​វ័​ញ្ជ​អនាគត​របស់​កុមារ ។

ព័ត៌មានជាតិ ថ្មីៗ

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

26/05/2022
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

26/05/2022

​លោកស្រី ឧ​ត្ត​ម​សេនីយ៍​ត្រី ដួង ថាវ​រី បាន​ឲ្យ​ដឹង​ទៀតថា កិច្ចប្រជុំ​នៅពេល​នេះដែរ គឺ​ដើម្បី​ពិនិត្យ​របាយការណ៍​លទ្ធ​ផល​ការងារ​ឡើងវិញ មុន​នឹងដាក់​បញ្ជូនទៅ​ថ្នាក់ជាតិ ហើយ​អ្វីដែល​កិច្ចប្រជុំ​ផ្តោត​ការយកចិត្តទុកដាក់​បំ​ផុត​នោះ គឺ​ការអនុវត្ត​ផែនការ ដោះស្រាយ​បញ្ហា​ប្រឈម​នានា ថា​តើ​ទទួលបាន​លទ្ធផល​យ៉ាងណា​នោះ ដូចជា​ករណី​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​នៅ​ស្រុក​ស្វាយ​លើ ដែល​បន្សល់ទុក​ឲ្យ​កុមារ​៣​នាក់​ត្រូវ​វ​បាន​ក្លាយជា​ជនរងគ្រោះ ( ម្តាយ​ស្លាប់ ឱ​ពុក​ជាប់ពន្ធនាគារ ) ករណី​ក្មេងប្រុស​នៅ​ស្រុក​ប្រាសាទបាគង​ជា​អនីតិជន ត្រូវ​ជាប់ចោទ​ពីបទ​ចាប់រំលោភ និង​ករណី​ឆបោក​ជ្រើសរើស​កម្លាំង​ពលកម្ម​នាំ​ចេញទៅ​ក្រៅប្រទេស​ជាដើម ។​ល​។​

​លោកស្រី មានប្រសាសន៍​បន្ថែមថា យ៉ាងណាក៏ដោយ​នៅក្នុង​កិច្ចប្រជុំ​នោះ បណ្តា​អង្គការ​ជា​ដៃគូ​ដែល​កំពុង​ប្រតិបត្តិការ​លើ ការងារ​ប្រយុទ្ធប្រឆាំង​អំពើរ​ជួញដូរ​មនុស្ស​នៅក្នុង​ខេត្តសៀមរាប បានបង្ហាញ​អំពី​ជំហរ​សហការ​របស់ខ្លួន និង​ស្នើសុំ​ឲ្យ​មានការ​ចែករំលែក​ព័ត៌មាន ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​បាន​ទាន់ពេលវេលា និង​ចាត់វិធានការ​ច្បាប់ ចំពោះ​ជនសង្ស័យ លាង​សម្អាត​សង្គម​ឲ្យ​បានល្អ​ប្រសើរ ៕

​អត្ថបទ និង​រូបភាព​៖ ងិន គឹម​ឡេង​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: គណកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើរ​ជួញដូរ​មនុស្ស​ខេត្តសៀមរាបជួញដូរ​មនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រទេស​ចិន​និយាយថា ដើម្បី​ដោះស្រាយ​ជម្លោះ​ជំនួញ​​អាមេរិក​ត្រូវ តែ​លុប​ពន្ធគយ ទាំងអស់​ចេញ

ប្រទេស​ចិន​និយាយថា ដើម្បី​ដោះស្រាយ​ជម្លោះ​ជំនួញ​​អាមេរិក​ត្រូវ តែ​លុប​ពន្ធគយ ទាំងអស់​ចេញ

លោក ដូ​ណា​ល់ ត្រាំ ត្រូវគេ​ចោទថា «​ពុករលួយ​» ក្រោយ​ជ្រើសរើស​ក្លឹប​វាយ​កូន​ហ្គោល​ផ្ទាល់ខ្លួន ជា​កន្លែង​រៀបចំ​កិច្ចប្រជុំ G7

លោក ដូ​ណា​ល់ ត្រាំ ត្រូវគេ​ចោទថា «​ពុករលួយ​» ក្រោយ​ជ្រើសរើស​ក្លឹប​វាយ​កូន​ហ្គោល​ផ្ទាល់ខ្លួន ជា​កន្លែង​រៀបចំ​កិច្ចប្រជុំ G7

ទីបំផុត​! តួ​ក​គី យល់ព្រម​ផ្អាក​ប្រតិបត្តិការ​យោធា​វាយលុក តំបន់​ភាគ​ខាងជើង​ស៊ី​រី​ ​

ទីបំផុត​! តួ​ក​គី យល់ព្រម​ផ្អាក​ប្រតិបត្តិការ​យោធា​វាយលុក តំបន់​ភាគ​ខាងជើង​ស៊ី​រី​ ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,653)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.