មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖កម្ពុជាប្ដេជ្ញាបង្រ្កាបអំពើជួញដូរមនុស្សលើគ្រប់រូបភាព និងផ្តន្ទាទោសជនល្មើសឱ្យបានម៉ឹងម៉ាត់
លើកឡើងក្នុងពិធីដង្ហែរក្បួនព្យុហយាត្រា “ដំណើរឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្ស” នៅក្រុងសៀមរាប ថ្ងៃទី១១ ខែតុលានេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងទទួលបាននូវសន្តិភាព ប៉ុន្តែអំពើជួញដូរមនុស្សនៅលើពិភពលោក នៅមិនទាន់មានសភាពស្ងប់ស្ងាត់ទៅឡើយទេ ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាទប់ស្កាត់ឲ្យខាងតែបាន។ លោកជំទាវ ជូ ប៊ុនអេង បន្ថែមថា ស្ថិតក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបនូវវិបត្តិដូចបច្ចុប្បន្ននេះ ...