ប្រទេសចិនស្នើសុំកម្ពុជាយកបដិមាក្នុងតំបន់រមណីយដ្ឋានអង្គរទៅចូលរួមការតាំងពិព័រណ៍នៅប្រទេសចិន ក្នុងខែឧសភានេះ
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យប្រតិភូចិនដឹកនាំដោយលោក ជូ មីង (CHOU Ming) អនុប្រធាននៃពិព័រណ៍សិល្ប:ចិនក្រោមការគ្រប់គ្រងនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន ចូលជួបសំណេះសំណាល ដើម្បីពិភាក្សាស្តីអំពីការស្នើខ្ចីរូបបដិមាខ្មែរ ដើម្បីយកទៅចូលរួមតាំងពិព័រណ៌អរិយធម៌អាស៊ីនៅប្រទេសចិន ។ ពិព័រណ៍ដែលនឹងរៀបចំធ្វើឡើងនៅខែឧសភា ឆ្នាំ២០១៩ នៅប្រទេសចិននេះ ...