Tag: ​ប្រាសាទបន្ទាយក្តី

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបន្តគម្រោងជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបន្តគម្រោងជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី

ក្រុមអ្នកជំនាញអភិរក្សនៃអាជ្ញាធរជាតិអប្សរា បានបន្តជួសជុលស្លាបខាងត្បូងនៃខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីស្ថិតនៅដំណាក់កាលទី២។ បុរាណវិទូ និងជាអ្នកមើលការខុសត្រូវនៅការដ្ឋានខាងលើ លោកស្រី នេត ស៊ីមន បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះថា ដំណាក់កាលទី២ នៃការងារជួសជុល គឺត្រូវប្រើ ២ដំណាក់កាល។ ដំណាក់កាលទី១ គឺសិក្សាទាំងរូបរាង ទម្រង់នៃស្ថានភាពរបស់ខ្លោងទ្វាររួចហើយ ព្រមទាំងបានប្រមូលព័ត៌មាន និងរៀបចំឯកសាររួចរាល់ដែរ។ ចំណែកដំណាក់កាលទី២ គឺចាប់ផ្តើមអនុវត្តគម្រោងជួសជុលតែម្តង ...

អាជ្ញាធរជាតិអប្សរា ធ្វើការកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅបរិវេណប្រាសាទបន្ទាយក្តី

អាជ្ញាធរជាតិអប្សរា ធ្វើការកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅបរិវេណប្រាសាទបន្ទាយក្តី

ដើមឈើប្រមាណជា៣០ដើម ដែលកំពុងបង្កហានិភ័យ ដល់ប្រាសាទបន្ទាយក្តី ត្រូវបានក្រុមមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការកាត់ក្រី និងដកហូត ដើម្បីបញ្ចៀសអំពីគ្រោះថ្នាក់ជាយថាហេតុ។ លោក ជួ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះថា ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ ...

អាជ្ញាធរជាតិអប្សរាបន្ដកាត់ដកហូតដើមឈើមានហានិភ័យខ្ពស់ដែលដុះជាប់នឹងខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនៃរមណីដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាបន្ដកាត់ដកហូតដើមឈើមានហានិភ័យខ្ពស់ដែលដុះជាប់នឹងខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនៃរមណីដ្ឋានអង្គរ

ដើមឈើដែលមានហានីភ័យខ្លាំងដល់ប្រាង្គប្រាសាទបុរាណ ដែលដុះជាប់នឹងរចនាសម្ព័ន្ធប្រាសាទបន្ទាយក្ដី ស្ថិតក្នុងរមណីយដ្ឋានអង្គរ ត្រូវបានក្រុមអ្នកជំនាញព្រៃឈើ នៃអាជ្ញាធរជាតិអប្សរាធ្វើការកាត់ដកហូតចេញ ដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់ប្រាសាទបុរាណ។ លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន មានប្រសាសន៍នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះថា ក្រុមអ្នកជំនាញចម្រុះ នៃអាជ្ញាធរជាតិអប្សរា បានរួមគ្នាចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន៤ដើម ដែលកំពុងមានហានិភ័យខ្ពស់មកលើរចនាសម្ព័ន្ធខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី។ ...

លទ្ធផល​គំហើញ​នៃ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ប្រាសាទបន្ទាយក្តី

លទ្ធផល​គំហើញ​នៃ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ប្រាសាទបន្ទាយក្តី

​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ប្រាសាទបន្ទាយក្តី បានចាប់ផ្តើម​ឡើង​នៅ​ថ្ងៃទី​១០ និង​បញ្ចប់​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដើម្បី​ដឹង​អំពី​ការវិវឌ្ឍ​នៃ​រចនា​សម្ពន្ធ និង​ទំនាក់ទំនង​របស់​សំណង់​នីមួយៗ ព្រមទាំង​ការបណ្ដុះបណ្ដាល​ដល់​និស្សិត​មហាវិទ្យាល័យ​បុរាណវិទ្យា និង​ស្ថាបត្យកម្ម ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​របស់​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​។ ​លោក ញឹម សុធា​វិន្ទ អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន បានឱ្យដឹងថា នៅ​ឆ្នាំ​២០១៩ យើង​បានធ្វើ​កំណាយ​នៅ​ទីតាំង​នៃ​សំណង់​មួយ​ហៅថា «​ខឿន​ព្រះពុទ្ធសាសនា​» ...

Recommended

សូម Like និង Follow ពួកយើង