គណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចុះអប់រំអាជីវករលក់គ្រឿងទេស នៅផ្សារលើធំថ្មី ពីផលប៉ះពាល់ននៃលក់ផលិតផលក្លែងក្លាយ
គណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ហៅកាត់ថា គ.ប.ផ.ក. នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះត្រួតពិនិត្យស្ថានភាពអាជីវករលក់ដូរនៅផ្សារលើធំថ្មី ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងការចុះត្រួតពិនិត្យស្ថានភាពលក់ដូរនោះ គណ:កម្មការបានអប់រំផ្សព្វផ្សាយដល់អាជីវករលក់គ្រឿងទេសនៅទីនោះ អំពីផលប៉ះពាល់នៃការធ្វើអាជីវកម្មផលិតផលក្លែងក្លាយផងដែរ។ លោកឧត្តមសេនីយ៍ត្រី យឹម សំអុន អនុប្រធានលេខា នៃគ.ប.ផ.ក.បានឲ្យដឹងថា ដោយមានការសហការ ពីកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ...