ការបាត់បង់ព្រៃឈើ នៅតែជាកម្មវត្ថុក្តៅសម្រាប់ការប្រើប្រាស់វិធានការបង្ក្រាប និងទប់ស្កាត់ 

ការបាត់បង់ព្រៃឈើ នៅតែជាកម្មវត្ថុក្តៅសម្រាប់ការប្រើប្រាស់វិធានការបង្ក្រាប និងទប់ស្កាត់ 

របៀបវារៈចំនួន៤ ដែលទាក់ទងទៅនឹងវិធានការបន្សាបបញ្ហាប្រឈម ក្នុងដំណើរទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ អភិរក្សតំបន់ការពារធម្មជាតិ ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិកាសម្របសម្រួលបច្ចេកទេស នៃក្រុមប្រឹក្សាខេត្តសៀមរាប។ នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសនៃក្រុមប្រឹក្សាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ត្រូវបានកំណត់របៀបវារៈចំនួន៤ ជាសំខាន់ សំដៅទៅលើការប្រើប្រាស់វិធានការចាំបាច់នានា ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដែលក្នុងនោះ គឺសំដៅទៅលើការធានា លើកកម្ពស់ប្រសិទ្ធភាពបង្ក្រាបបទល្មើស ដើម្បីទប់ស្កាត់ការបាត់បង់ព្រៃឈើបន្តទៀត។ លោក ...

រដ្ឋបាលព្រៃឈើនិងរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សារួមគ្នា ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុព័ទ្ធដីព្រៃឈើ យកដីធ្វើកម្មសិទ្ធិក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ នៅសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំមួយ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុព័ទ្ធដីព្រៃឈើ ដើម្បីវាតទីយកដីធ្វើកម្មសិទ្ធិរៀងខ្លួនៗ ដែលប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលជាក់ស្តែង ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រោមអធិបតីភាពឯកឧត្ដម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ...

តំបន់រមណីយដ្ឋានអង្គរ ត្រូវការព្រៃឈើបន្ថែមទៀត ខណៈបច្ចុប្បន្នមានតែ១៤ភាគរយប៉ុណ្ណោះ

តំបន់រមណីយដ្ឋានអង្គរ ត្រូវការព្រៃឈើបន្ថែមទៀត ខណៈបច្ចុប្បន្នមានតែ១៤ភាគរយប៉ុណ្ណោះ

បច្ចុប្បន្ននេះ ព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ មានត្រឹមតែ១៤ភាគរយប៉ុណ្ណោះ លើផ្ទៃដីសរុប ៤០១គីឡូម៉ែត្រក្រឡា ដែលចំនួននៅមិនទាន់គ្រប់គ្រាន់ដើម្បីទាក់ទាញទឹកភ្លៀង សម្រាប់ទ្រទ្រង់បរិស្ថាននៅក្នុងតំបន់ការពារបេតិកភណ្ឌពិភពលោកនេះ នេះបើតាមការលើកឡើងពី លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ ក្រៅពីលើកកម្ពស់ទេសភាពបៃតង ព្រៃឈើក្នុងតំបន់អង្គរមានតួនាទីសំខាន់ ក្នុងការរក្សាទឹកនៅក្នុងស្រទាប់ដី និងទាក់ទាញទឹកភ្លៀង ...

អាជ្ញាធរ​ខេត្តសៀមរាប​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់ចំពោះ​ការកាប់ការដុត ឆ្ការបំផ្លាញ​ព្រៃឈើនិង​ការ​ហ៊ុំ​ព័ទ្ធចាប់យក​ដីព្រៃ

អាជ្ញាធរ​ខេត្តសៀមរាប​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់ចំពោះ​ការកាប់ការដុត ឆ្ការបំផ្លាញ​ព្រៃឈើនិង​ការ​ហ៊ុំ​ព័ទ្ធចាប់យក​ដីព្រៃ

​ព្រៃឈើ​មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ថែរក្សា​ដំណើរការ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ជួយ​កាត់បន្ថយ​ឥទ្ធិពល​ជា​អ​វ​ជ្ជ​មាន​ពី​ការប្រែប្រួល​អាកាសធាតុ និង​ទប់ស្កាត់​ទឹកជំនន់ ខ្យល់ ព្យុះ ការហូរ​ច្រោះ​ដី គ្រោះរាំងស្ងួត និង​ជួយ​ស្រួប​យកជាតិ​ពុល​ពី​បរិយាកាស​ជាដើម និង​ផ្តល់នូវ​ផល​អនុផល​ព្រៃឈើ ជាច្រើន ដល់​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ដែល​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជា​សហគមន៍​។​គោលដៅ​យូរអង្វែង​របស់​ប្រទេសជាតិ​យើង គឺ​ការអភិរក្ស និង​ការគ្រប់គ្រង ធនធានធម្មជាតិ ជីវចំរុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ប្រកបដោយ​ប្រសិទ្ធភាព និង​បានរួម​ចំណែក​ក្នុងការ​កាត់ ...

រាជរដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​ដាក់​ចម្ការ​ព្រៃ​មេ​ពូជឈើ​គ្រញូង​នៅក្នុង​ស្រុក​បន្ទាយស្រី ដែល​ជា​ចម្ការ​ព្រៃ​មេ​ពូជឈើ​គ្រញូង​ដ៏​ធំ​នៅ​កម្ពុជា ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ​

រាជរដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​ដាក់​ចម្ការ​ព្រៃ​មេ​ពូជឈើ​គ្រញូង​នៅក្នុង​ស្រុក​បន្ទាយស្រី ដែល​ជា​ចម្ការ​ព្រៃ​មេ​ពូជឈើ​គ្រញូង​ដ៏​ធំ​នៅ​កម្ពុជា ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ​

​លោក សេង លន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ កន្ទួត​ខ្នារ​ក្រៅ បានឲ្យដឹងថា តំបន់​ដែល​មាន​ដើម​គ្រញូង​ធំៗ​ប្រមាណ​ជាង​៥០០​ដើម នៅលើ​ផ្ទៃដី​ទំហំ​១.៨៨៨​ហិកតា មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ខ្នារ​រង្វាស់ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​ដាក់​ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ ហើយ​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ការពារ​ពូជឈើ​ដ៏​កម្រ​នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​អំពាវនាវ​ដល់​អ្នកទេសច​រណ៍ ទាំង​ជាតិ និង​អន្តរជាតិ​ចូលរួម​ទាំងអស់គ្នា​។​ ​លោក សេង ...

Recommended

សូម Like និង Follow ពួកយើង