អាជ្ញាធរខេត្ត ប្រាប់ឱ្យអ្នកទន្ទ្រានយកដីព្រៃលិចទឹកនៅខេត្ដសៀមរាប ចូលខ្លួនសារភាព និងប្រគល់ដីជូនរដ្ឋវិញ !
អាជ្ញាធរខេត្ដសៀមរាប បាននឹងកំពុងស្រាវជ្រាវ និងស៊ើបអង្កេតជនខិលខូចដែលកាប់ទន្ទ្រានយកដីព្រៃលិចទឹកតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ដ្រខេត្ដសៀមរាប ត្រូវចូលខ្លួនសារភាព និងធ្វើលិខិតប្រគល់ដីជូនរដ្ឋឡើងវិញឱ្យបានឆាប់ បើពុំនេះទេអាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់ដោយមិនអាចលើកលែងបានឡើយ។ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប បានលើកឡើងបែបនេះ នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មីទី២ ឆ្លងស្ទឹងសៀមរាប នៅវត្ដពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ។ ...