Saturday, September 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អ្នកចូលរួម​បំបួស​នៅ​ប្រាសាទ​អង្គរ​នៅ​ឆ្នាំនេះមាន​ជាង​៤០០​នាក់កើន​ឡើង​ជាង​ឆ្នាំ​មុន​

ដោយ Pothe Thun
15/05/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
64
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ពិធីបំបួស​កុលបុត្រ​កុលធីតា លើក​ទី​៩​នៅ​ខេត្ត​សៀមរាប មាន​អ្នកចូលរួម​បំបួស​ចំនួន​៤៤៩​នាក់ ច្រើន​ជាង​ឆ្នាំ​២០១៨ ដែល​មាន​តែ​ចំនួន ៤២១​អង្គ​នាក់​ប៉ុណ្ណោះ ហើយ​ពិធី​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៩​ខែ​ឧសភា​ឆ្នាំ​២០១៩ នៅ​វត្ត​អង្គរ​ខាងត្បូង ក្នុង​ក្រុង​ខេត្តសៀមរាប​។​

​ពិធី បំបួស​កុលបុត្រ​កុលធីតា រៀបចំ​ឡើង​នៅ​ឆ្នាំ​២០១៩​នេះ គឺ​ដើម្បី​ដាស់តឿន​ដល់​ស្មារតី​យុវជន​ខ្មែរ ឲ្យ​ភ្ញាក់រលឹក​លះបង់​អំពើ​ឧបាយ​មុខ​ទាំងឡាយ និង​ជា​ការ​តបស្នង ដល់​គុណ​មាតាបិតា អាណាព្យាបាល គ្រូបាធ្យាយ និង ព្រះមហាក្សត្រ​ជា​ដើម ហើយ​ក៏​ស្រប​ពេល​នឹង​ពិធី​រំលឹក​ខួប ២៦០០​ឆ្នាំ នៃ​ការ​ត្រាស់ដឹង​របស់​ព្រះសម្មាសម្ពុទ្ធ និង​ពិធីបុណ្យ​វិសាខបូជា​ផងដែរ​។​

​ពិធី​បំបួស​រយៈពេល​ខ្លី ៥​យប់​៦​ថ្ងៃនេះ (​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៩​ខែ​ឧសភា​ឆ្នាំ​២០១៩) បាន​បង្កើត​ជា​គណៈកម្មកា​រ​រៀបចំ​ពិធី​បំបួស​កុលបុត្រ​រយៈពេល​ខ្លី​មួយ ដឹកនាំ​ដោយ​ព្រះគ្រូ​ប្រាសាទ​រង្សី សា​សនធ​រោ ឡា​ច លាង ព្រះ​អនុគណ​ក្រុង​សៀមរាប​។ ក្នុង​ទិដ្ឋភាព​ពិធី​កោរសក់ បួង​សក់ និង​គ្រោង​ស្បង់​ជីវរ​នៅ​រសៀល​ថ្ងៃ​ទី​១៤​ខែ​ឧសភា​ឆ្នាំ​២០១៩ ក៏​មាន​ធ្វើ​ពិធី​ដង្ហែរ​ជុំវិញ​ប្រាង្គ​ប្រាសាទអង្គរវត្ត ក្រោម​ព្រះអធិបតីភាព ព្រះ​ធម្ម​សិរី អា​ភាករោ ជុំ គឹម​ឡេង ព្រះរាជា​គណៈ​កិត្តិយស និង​ជា​ព្រះ​សុ​មង្គល​សិលា​ចារ្យ​ព្រះ​មេគណ​ខេត្ត រួម​និង​មន្ត្រី​សង្ឃ​ព្រមទាំង​ពុទ្ឋបរិស័ទ​ជាច្រើន​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

​ព្រះគ្រូ​ធម្ម​វិសុទ្ធិ​កោសល ឥន្ទ​បាលី កែវ អាន ព្រះ​វិន័យធរ​អនុគណ​ក្រុង​សៀមរាប និង​ជា​ចៅអធិការ​វត្ត​អង្គរ​ខាងត្បូង មាន​ថេ​រៈដិកា ចាត់ទុក​ការ​បំបួស​កុលបុត្រ កុលធីតា​ខ្មែរ នា​ឱកាស​នេះ​ថា ជាការ​តបគុណ​ដល់​មាតា​បិតា​អាណាព្យាបាល គ្រូបាធ្យាយ និង ព្រះមហាក្សត្រ​ព្រមទាំង​ថ្នាក់ដឹកនាំ​ជាតិ​របស់​យុវជន និង​រឹងរឹតតែ​ជម្រុញ​ឲ្យ​កុលបុត្រ កុលធីតា​ខ្មែរ​មានការ​ភ្ញាក់រលឹក និង ធ្វើ​ការលះបង់​នូវ​អំពើ​ឧបាយ​មុខ​ទាំងឡាយ​ដែល​បាន ប្រព្រឹត្ត​ខុស ចំពោះ​មាតាបិតា គ្រូបាធ្យាយ និង សង្គម​ជាតិ​នា​ពេលកន្លងមក​។​

​ព្រះ​ធម្ម​សិរី អា​ភាករោ ជុំ គឹម​ឡេង មាន​ថេរៈដិ​កាថា​៖ ពិធី​កោរសក់ បួងសក់​ដល់​កុលបុត្រ​កុលធីតា​ខ្មែរ​គឺ​ជា​ប្រពៃណី​ទំនៀម​ទំលាប់​របស់​ដូនតា​ខ្មែរ​មាន​ជា​យូរលង់​ណាស់​មកហើយ ដោយ​យើង​យក​តាម​លំ​អាន​ព្រះ​សម្មាសម្ពុទ្ឋ​បរមគ្រូ​នៃ​យើង ដោយ​ទ្រង់​លះបង់​ឋានៈ​កិត្តិយស​ទ្រព្យសម្បត្តិ និង​កោរ​កាត់​កេសា​ដើម្បី​សាង​ភ្នួស ដូចដែល​មាន​បរិយាយ​នៅក្នុង​គម្ពីរ​ព្រះ​ត្រៃបិតក​ជាដើម​។​

​ព្រះអង្គ​មាន​ថេរៈ​ដិកា​ទៀតថា​៖ ការស្មគ្រ័ចិត្ត​លះបង់​សក់ ដែល​ជា​ទីស្រឡាញ់ របស់​យុវវ័យ​គឺជា​ការលះបង់​ធំធេង ដើម្បី​សាង​ភ្នួស​បួស​សង​តបគុណ ចំពោះ​លោកឪពុក​អ្នក​ម្តាយ និង​អ្នកមានគុណ​ផង​ទាំងឡាយ ជា​ពិសេស​បាន​បំពេញ​ជា​កូនប្រុស តាម​ប្រពៃណី​ខ្មែរ ព្រោះថា ប្រពៃណី​ខ្មែរ​យើង​កូនប្រុស​ត្រូវតែ​សាង​ភ្នួស​បួស​ជា​ភិក្ខុ ឬ​សាមណេរ ទោះ​ក្នុង​រយៈពេល​វែង ឬ​ខ្លី​ក៍​ដោយ​ក្តី​។​

​បើ​តាម​កម្មវិធី​របស់​គណៈកម្មការ​រៀបចំ​បាន​បែងចែក​កាលវិភាគ សម្រាប់​អនុវត្ត​ប្រចាំថ្ងៃ ដល់​កុលបុត្ត​កុល​ធីតា ក្នុងអំឡុង​ស្ថិត​ក្នុង​ភ្នួស ពួកគេ​នឹង ស្វាធ្យាយ​សូត្រ​នមស្កា​ព្រះ​រតនត្រៃ សមាទានសីល ស្តាប់​ឱវាទ ធ្វើ​សមាធិ ដើរ​ចង្ក្រម និង​ទទួល​នូវ​ការអប់រំ​សីលធម៌ ចរិយា​ធម៌ ចូលរួម​ស្តាប់​ការផ្សព្វផ្សាយ​ពី​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក និង ស្តាប់​ការផ្សព្វផ្សាយ​អប់រំ​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន ជួយ​សំអាត​បរិស្ថាន ជាដើម​។​ល​។​

​គណៈកម្មការ​រៀបចំ​ពិធី​រំពឹងថា​៖ ក្រោយ​ពី​ការ​បួស​រយៈពេល​ខ្លី​នេះ​ទៅ កុលបុត្រ​កុលធីតា​ខ្មែរ​អាច​នឹង​យល់​អំពី​ព្រះពុទ្ធសាសនា​កាន់តែច្បាស់ និង​មានបំណង​ចូលរួម​ក្នុង​ពិធីបុណ្យ​វិសាខបូជា​នាពេលខាងមុខ ដែល​នេះ​ជា​កាតព្វកិច្ច របស់​ពុទ្ឋសាសនិក ដើម្បី​បាន​ស្គាល់​ពី​តម្លៃ​នៃ​ព្រះពុទ្ឋសាសនា បាន​យល់ដឹង​ពី​គោល​ធម៌​របស់​ព្រះពុទ្ឋសាសនា និង យក​ព្រះធម៌​មក​ដាក់​ខ្លួន​ដើម្បី​តម្រង់ផ្លូវ​ជីវិត​របស់​ខ្លួន ហើយ​ព្រះធម៌​ក្នុង​ពិធី​នេះ ក៏​នឹង​ជម្រុញ​ឲ្យ​យុវជន​យុវតី ប្រកាន់​នូវ​តួនាទី​ជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ប្រជា​ពលរដ្ឋ​ល្អ និង​ជា​ពុទ្ឋសាសនិកល្អ ព្រម​ទាំង​ស្គាល់​ពី​ទំនៀម​ទំលាប់​ប្រពៃណី វប្បធម៌ អរិយធម៌​ដ៍​ល្អ​ផូរផង់​របស់​ដូនតា​ខ្មែរ​ផងដែរ​។​

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ​បុណ្យពិសាខបូជាបួសពិធីបំបួសពិធី​បំបួស​កុលបុត្រ​កុលធីតា​​វត្ត​អង្គរ​ខាងត្បូង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាបទទួលបាន​ភ្ញៀវទេសចរ ជាង​១៣​ម៉ឺន​នាក់ក្នុង​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​

ខេត្តសៀមរាបទទួលបាន​ភ្ញៀវទេសចរ ជាង​១៣​ម៉ឺន​នាក់ក្នុង​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​

នៅសល់​១០​ថ្ងៃ​ទៀត ខេត្ត​សៀមរាប​នឹង​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​/​ក្រុង​/​ស្រុក អាណត្ដិទី​៣

នៅសល់​១០​ថ្ងៃ​ទៀត ខេត្ត​សៀមរាប​នឹង​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​/​ក្រុង​/​ស្រុក អាណត្ដិទី​៣

ក្រុមហ៊ុន​កែច្នៃ​ផលិតផល​កសិកម្មប្រទេស​ចិនចុះ​សិក្សា​កសិផល ៤​ប្រភេទក្នុង​ខេត្ត​សៀមរាបដើម្បី​វិនិយោគ​

ក្រុមហ៊ុន​កែច្នៃ​ផលិតផល​កសិកម្មប្រទេស​ចិនចុះ​សិក្សា​កសិផល ៤​ប្រភេទក្នុង​ខេត្ត​សៀមរាបដើម្បី​វិនិយោគ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    214 shares
    Share 86 Tweet 54
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.