Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ក្រុមហ៊ុន​កែច្នៃ​ផលិតផល​កសិកម្មប្រទេស​ចិនចុះ​សិក្សា​កសិផល ៤​ប្រភេទក្នុង​ខេត្ត​សៀមរាបដើម្បី​វិនិយោគ​

ដោយ Pothe Thun
16/05/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមហ៊ុន​កែច្នៃ​កសិផល​កសិកម្មប្រទេស​ចិន មើលឃើញ​ពី​ឱកាស​វិនិយោគ ទៅ​កសិផល​កសិកម្ម​ក្នុង​ខេត្ត​សៀម​រា​ចំនួន ៤​ប្រភេទ រួម​មាន​ស្រូវ គ្រាប់ស្វាយចន្ទី ដំឡូង​មី និង ស្វាយកែវ​រមៀត ។​

​ក្នុង​ជំនួប​ពិភាក្សា​ការងារ កាលពី​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ​២០១៩ រវាង​លោក នាក់ ណេ​រ៉ុន អភិបាលរង​ខេត្តសៀមរាប តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​លោក ម៉ៃ​ឃើ​ល ហ្វូ នាយក​ក្រុមហ៊ុន​កែច្នៃ​កសិផល​កសិកម្ម នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​សភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប ឧត្តរមានជ័យ ក្រុមហ៊ុន​ចិន​មួយ​នេះ មាន​គោលបំណង​ចង់​លើក​ស្ទួយ​វិស័យ​កសិកម្ម​កម្ពុជា សំខាន់​នៅ​ខេត្តសៀមរាប និង ការស្វែងរក​នូវ ទីផ្សារ​កសិកម្ម ដើម្បី​បង្កើន​កម្រិតជីវភាពរ​បស់​ប្រជាកសិករ​ក្នុង​ខេត្ត ឲ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោក ស៊ឹម រ៉ាស៊ី ប្រធានស្តីទី សភាពាណិជ្ជកម្ម​ខេត្តសៀមរាប ឧត្តរមានជ័យ បានបញ្ជាក់​ថា រាល់​ការកែច្នៃ​កសិផល​កសិកម្ម​នេះ នឹង​ផ្តល់​នូវ​ផលចំណេញ​ជាច្រើន​ដល់​កម្ពុជា ទាំង​ពេល​វេលា តម្លៃ​កសិផល​នៅលើ​ទីផ្សារ​សម្រាប់​ប្រជាកសិករ និង បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ព្រមទាំង​ចូលរួម​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទៀតផង ។​

​លោក ម៉ៃ​ឃើ​ល ហ្វូ នាយក​ក្រុមហ៊ុន​កែច្នៃ​កសិផល​កសិកម្ម​ចិន បានបង្ហាញ​ថា ដើម្បី​ធានា​ដល់​ការផ្គត់ផ្គង់​នូវ​ផលិតផល​កសិកម្ម​កែច្នៃ ទាំង​ទាំង​៤​ប្រភេទ ក្រុមហ៊ុន​ត្រូវ​ផលិត​យ៉ាង​ហោច​ណាស់ ចាប់ពី​១​លាន​តោន​ឡើងទៅ ហើយ​ដើម្បី​សម្រេច​ដំណើរការ​នេះ ក្រុមហ៊ុន​ត្រូវ​ចុះ​ធ្វើ​ការសិក្សា​ស្រាវជ្រាវ អំពី​ទ​ន្និ​ន័យ​កសិផល​កសិកម្ម​នៅក្នុង​ខេត្ត​មួយ​នេះ​ជាមុនសិន​។​

​លោក​នាយក​ក្រុមហ៊ុន ក៏​បានឲ្យ​ដឹង​ផងដែរ​ថា ក្រៅពី​ការកែច្នៃ​កសិផល​កសិកម្ម ក្រុមហ៊ុន​ក៏​នឹង​មាន​គម្រោង ធ្វើ​ការកែច្នៃ​សំរាម និង​កាក​សំណល់ ឲ្យទៅ​ជា​ថាមពល និង សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ផងដែរ ។​

​តាមរយៈ​ការរាយការណ៍ អំពី​ទ​ន្និ​ផល និង​ផ្ទៃ​ដី​បង្កបង្កើន​ផល ក្នុង​ខេត្ត​សៀមរាប របស់​មន្ទីរ​ជំនាញ លោក នាក់ ណេ​រ៉ុន បាន​វាយតម្លៃ​ថា ការងារ​កសិកម្ម​នៅក្នុង​ខេត្ត​សៀមរាប នៅ​ទទួលបាន​ទិន្នផល​ទាប បញ្ហា​នេះ​ដោយសារ​ប្រជាកសិករ​នៅ​មាន​ចំណេះដឹង​ផ្នែក​កសិកម្ម​ទាប កង្វះ​នូវ​ប្រព័ន្ធ​ស្រោចស្រព រួមផ្សំ​នឹង​កត្តា​អាកាសធាតុ​ផងដែរ​។​

​លោក អភិបាលរង​ខេត្ត ក៏​បាន​ធ្វើការ​សាទរ​ផងដែរ ការចុះ​សិក្សា​ស្វែង​យល់​របស់​ក្រុមហ៊ុន ក្នុងប្រទេស​កម្ពុជា ជាពិសេស​ក្នុង​ខេត្តសៀមរាប ហើយ​នេះ​គឺ​ពិតជា​ឱកាស​មួយ​សម្រាប់​ខេត្តសៀមរាប ប្រសិនបើ​មាន​អ្នកវិនិយោគ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម វា​នឹង​ជួយ​ដល់​បងប្អូន​ប្រជាកសិករ​ក្នុង​ការផលិត កសិផល​កសិកម្ម មាន​ទីផ្សារ និង មាន​ក្តីសង្ឃឹម​ក្នុង​ការផលិត​កសិកម្ម​ទាំងនោះ ដោយ​មិន​មាន​ការភ័យព្រួយ​ឡើយ ។​

​ទន្ទឹមនឹងនោះ លោក​អភិបាលរង​ខេត្ត ក៏​នឹង​បាន​លើក​នូវ​អនុ​សាស្ត្រ និង​លើក​នូវ​សំណូមពរ​មួយ​ចំនួន ដល់​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ខេត្ត ព្រម​ទាំង​ក្រុមហ៊ុន សូមជួយ​ការបណ្តុះបណ្តាល​ពី​បច្ចេកទេស ការងារ​កសិកម្ម​ដល់​ប្រជាកសិករ​ក្នុង​ការផលិត​ឲ្យបាន​ត្រឹមត្រូវ ទៅ​តាម​ស្តង់ដា​របស់​ក្រុមហ៊ុន ក្នុង​គោលដៅ​ផ្តល់​ផលប្រយោជន៍​សម្រាប់​យើងទាំងអស់គ្នា ៕

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ​ក្រុមហ៊ុន​កែច្នៃ​កសិផល​កសិកម្មវិនិយោគទៅ​កសិផល​កសិកម្ម​ក្នុង​ខេត្ត​សៀម​រា​សភាពាណិជ្ជកម្ម​ខេត្តសៀមរាប-ឧត្តរមានជ័យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនសង្ស័យ​ប្រុស​ស្រី០៩​នាក់ត្រូវ​ឃាត់ខ្លួនពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ខុសច្បាប់​

ជនសង្ស័យ​ប្រុស​ស្រី០៩​នាក់ត្រូវ​ឃាត់ខ្លួនពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ខុសច្បាប់​

ក្លឹប​ជិះ​កង់​ដើម្បី​សហគមន៍​ទាក់ទាញ​អ្នកចូលរួម​បាន​ជិត​១​ពាន់​នាក់ ក្នុង​ព្រឹត្តិការណ៍​ជិះ​កង់​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឆ្នាំ​ទី​៦

ក្លឹប​ជិះ​កង់​ដើម្បី​សហគមន៍​ទាក់ទាញ​អ្នកចូលរួម​បាន​ជិត​១​ពាន់​នាក់ ក្នុង​ព្រឹត្តិការណ៍​ជិះ​កង់​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឆ្នាំ​ទី​៦

ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រើនរំលឹក​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាបត្រូវគោរព​ឲ្យខាងតែបាន​នូវ​បទបញ្ជា​របស់​ក​ង​យោធពល​ខេមរភូមិន្ទ ព្រមទាំង​បង្កើន​កិច្ចការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​

ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រើនរំលឹក​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាបត្រូវគោរព​ឲ្យខាងតែបាន​នូវ​បទបញ្ជា​របស់​ក​ង​យោធពល​ខេមរភូមិន្ទ ព្រមទាំង​បង្កើន​កិច្ចការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.