ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

យុវជន រុន នពាន់ រស់នៅក្នុងតំបន់អង្គរ នៃខេត្ដសៀមរាប ដែលជាអ្នកជំនាញជាងដែកផលិតសាស្ដ្រវុធបុរាណ ដែលបានបន្ដវេនពីជីរបស់គាត់ ដែលទីតាំងរបស់យុវជនរូបនេះមានគ្រឿងសាស្ត្រាវុធបែបបុរាណជាច្រើនដែលគាត់បានផលិតចេញពីលោហៈ និងឈើ ដូចជាដាវ កាំបិត កំាបិតស្នៀត លំពែង កាំបិតបន្ទោះ ព្រះខ័ន និងគ្រឿងសស្ត្រាវុធជាច្រើនទៀត ទៅតាមលំនាំនិងក្បួនខ្នាតរបស់ខ្មែរបុរាណ។ យុវជនរូបនេះបានឱ្យដឹងថា មុខរបរផលិតគ្រឿងសស្ត្រាវុធនេះ គឺគាត់បានរៀនសូត្រពីជីតា...

ព័ត៌មានលំអិត

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក កំពុងប្រមូលផលម្នាស់ទឹកឃ្មុំ ដែលបានដាំបង្ហាញលើផ្ទៃដីជាង ២ហិកតា ដែរការដាំដុះគឺប្រើប្រាស់ជីធម្មជាតិសុទ្ធសាធ និងទទួលបានការកោតសរសើរថា មានឱជារសផ្អែមឆ្ងាញ់ ដែលដាំដោយអ្នកភូមិធម្មជាតិរុនតាឯក កំពុងដាក់លក់នៅក្នុងសួនរុក្ខជាតិអង្គរ។ លោក ស៊ុន កែវពិសី អនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានឲ្យដឹងថា ម្នាស់ទឹកឃ្មុំ ដែលពួកគាំត់ដាំ ហើយបានយកមកលក់នេះ គឺប្រើជីអាចម៍មាន់ និងប្រភេទជីកំប៉ុស្ត ហើយការប្រើជីធម្មជាតិដូច្នេះ...

ព័ត៌មានលំអិត

ព្រឹកថ្ងៃទី២៦នេះមានគណបក្សនយោបាយចំនួន២នៅខេត្តសៀមរាប បានធ្វើការហែក្បួនឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ មានគណបក្សនយោបាយចំនួន២ ក្នុងចំណោមគណបក្សនយោបាយចំនួន១៣ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ បានធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតដោយការហែក្បួន ក្នុងនោះមាន៖ ១.គណបក្សភ្លើងទៀន បានហែក្បួននៅឃុំចំនួន៣ ក្នុងស្រុកស្វាយលើ រួមមាន ៖ ឃុំបឹងមាលា,...

ព័ត៌មានលំអិត

ក្រសួងកសិកម្ម អំពាវនាវដល់សមត្ថកិច្ចបន្ដទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ខណ:ដែលបច្ចុប្បន្ននេះ បទល្មើសមានការថយចុះ !

មន្ដ្រីជាន់ខ្ពស់ នៃក្រសួងរុក្ខាកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃនេះ បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ បន្ដចូលរួមទប់ស្កាត់ បទល្មើសនេសាទ នៅក្នុងរដូវបិទនេសាទខាងមុខនេះ ឱ្យបានតឹងរុឹង ខណ:ដែលបច្ចុប្បន្ននេះ បទល្មើសមានការថយចុះ។   ឯកឧត្ដម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណ:កម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប...

ព័ត៌មានលំអិត

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

នាបរិវេណវត្តបុព្វទិសារាម ហៅវត្តកំពង់ក្តី ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកជីក្រែង បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីចំនួន ៩០៧ក្បាលដី នៃភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីប្រជាពលរដ្ឋធ្វើការពិនិត្យព័ត៌មានក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់ និងធ្វើការតវ៉ាក្នុងករណីព័ត៌មានទាំងនោះមិនត្រឹមត្រូវ។ មានប្រសាសន៍ក្នុងពិធីនោះ...

ព័ត៌មានលំអិត

គម្រោងកែច្នៃកាកសំណល់ទឹកកខ្វក់ក្នុងក្រុងសៀមរាប ទៅជាជីសរីរាង្គ គ្រោងនឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២២ខាងមុខនេះ

ទឹកកខ្វក់ រួមនិងកាកសំណល់ផ្សេងៗ ដែលត្រូវបានបង្ហូរចេញតាមប្រព័ន្ធលូទឹកកខ្វក់ក្នុងក្រុងសៀមរាប នឹងត្រូវកែច្នៃទៅជាជីសរីរាង្គ ឬជីមមោក ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងចូលរួមលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការផ្គត់ផ្គង់ផលិតផលជីក្នុងតម្លៃទាប នេះបើតាមជំនួបរវាងលោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប និងលោកស្រី អារៀណា អាដេស៊ី (Arianna ARDESI) តំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង (AIMF)...

ព័ត៌មានលំអិត

ភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានអញ្ជើញទៅទស្សនាសួនរុក្ខជាតិអង្គរ បន្ទាប់ពីសម្ពាធជាផ្លូវការ កាលពីសប្ដាហ៍មុន

ក្រោយពេលសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ នៃសួនរុក្ខជាតិអង្គរ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ថ្មីៗនេះ ភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានសម្រុកទៅទស្សនាសួនរុក្ខជាតិអង្គរ ដែលមានទីតាំងក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ក្នុងនោះ សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរប្រមាណ៧,៧១៥នាក់ ក្នុងនោះភ្ញៀវជាតិ៧,៦៦៤នាក់ និងភ្ញៀវបរទេសចំនួន ៥១នាក់ បានចូលមកទស្សនាសួនរុក្ខជាតិអង្គរនេះ និងបានកោតសសើរអំពីភាពស្រស់ស្អាតនៅក្នុងសួនផងដែរ។...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បង្ហាញសៀវភៅអ្នកថែអង្គរ ដើម្បីឱ្យស្គាល់អ្នកធ្វើការងារថែរក្សាអង្គរ ក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជន បានសិក្សាស្វែងយល់

អាជ្ញាធរជាតិអប្សរា រួមសហការជាមួយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ បានធ្វើពិធីបើកសម្ពោធសៀវភៅ ដែលមានចំណងជើងថា "អ្នកថែអង្គរ" នៅមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃច័ន្ទទី២៣ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីបានបោះពុម្ពរួចរាល់ចំនួន ៥,០០០ក្បាលបង្ហាញដល់សាធារណជន បានស្គាល់ពីអ្នកថែរក្សាអង្គរ។ ឯកឧត្ដម ឡុង កុសល អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានកោតសរសើរចំពោះស្នាដៃនិពន្ធសៀវភៅអ្នកថែអង្គរនេះ ដោយលោកមានប្រសាសន៍ថា ការចងក្រងជាសៀវភៅនេះឡើង...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាបន្តលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើកម្មវិធីធីតាសង្រ្កាន្តឆ្នាំថ្មី និងកិច្ចព្រមព្រៀងផ្តល់សិទ្ធិកម្មសិទ្ធិបញ្ញាវីដេអូទៅវិញទៅមក រវាងទូរទស្សន៍ជាតិកម្ពុជា និងក្រុមហ៊ុនហ្វឺសយូណាយ ណេតវើកអេនធើធេនម៉ិន

អនុស្សរណៈនៃការយោគយល់គ្នាស្តីអំពីកិច្ចសហប្រតិបត្តិការលើកម្មវិធី ធីតាសង្រ្កាន្តឆ្នាំថ្មី និងកិច្ចព្រមព្រៀងផ្តល់សិទ្ធិកម្មសិទ្ធិបញ្ញាវីដេអូ ទៅវិញទៅមក រវាងទូរទស្សន៍ជាតិកម្ពុជា និងក្រុមហ៊ុនហ្វឺសយូណាយ ណេតវើកអេនធើធេនម៉ិន បានធ្វើពិធីចុះហត្ថលេខានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ហើយភាគីចុះហត្ថលេខាធ្វើឡើងរវាង ឯកឧត្តម ឃឹម...

ព័ត៌មានលំអិត
Page 267 of 699 1 266 267 268 699

Recommended

សូម Like និង Follow ពួកយើង