នៅរាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីមេគង្គឡានឆាងកម្ពុជា លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និង លោក...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ វត្តរាជបូណ៌ ក្រុងសៀមរាប បានរៀបចំដង្ហែព្រះត្រៃរតន៍ ក្នុងឱកាសប្រារព្ធទិវាបុណ្យរំឭកព្រះឧបការគុណ សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៤ នៅតាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ដោយមានការនិមន្តចូលរួមពីមន្ត្រីសង្ឃខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនអង្គ/នាក់។...
ព័ត៌មានលំអិតកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ រួមនឹងបណ្ដាប្រទេសចំនួន៤ទៀត បានសហការរៀបចំពិព័រណ៍ផលអនុផលព្រៃឈើរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែមីនានេះ នៅសួនច្បារខាងមុខព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីបង្កើនចំណេះដឹងដល់សមាជិកក្រុមកែច្នៃអនុផលព្រៃឈើត្រូវតាមតម្រូវការទីផ្សារ ក្រោមការរៀបចំដោយអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធអនុផលព្រៃឈើកម្ពុជា ហៅកាត់ថា NTFP ។ លោក ស៊ឹម ប៊ុនធឿន ប្រធាន NTFP បានបញ្ជាក់ថា ក្រោយចុះអនុស្សរណៈកិច្ចព្រមព្រាងជាមួយក្រសួងការបរទេសកម្ពុជា និងចុះអនុស្សរណៈកិច្ចព្រមព្រាងជាមួយក្រសួងបរិស្ថាន...
ព័ត៌មានលំអិតមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដោយមានការហការគាំទ្រពីរដ្ឋបាលខេត្ត និងស្ថាប័នផ្សេងៗទៀត បានរៀបចំពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនានេះ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីរំលឹកដល់គុណូបការៈដ៏ធំធេងរបស់បុព្វបុរសរបស់យើងដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏សំបូរបែបសម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើតនូវសេចក្តីស្រឡាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សា ការពារសម្បត្តិទាំងនេះឱ្យស្ថិតស្ថេរគង់វង្ស។ លោក មួន...
ព័ត៌មានលំអិតក្រុមអ្នកផលិតមាតិកា និងមគ្គុទេសក៍ទេសចរណ៍ បានសម្ដែងក្ដីរីករាយ ដែលបានរាជរដ្ឋាភិបាលប្រកាសរៀបចំព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ នៅឆ្នាំ២០២៥នេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកទេសចរជាតិ និងអន្ដរជាតិ ចូលរួមលេងកម្សាន្ដព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ដើម្បីស្វែងយល់ពីវប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរ ឱ្យកាន់តែច្បាស់ ខណៈដែលវប្បធម៌ខ្មែរដ៏សម្បូររបស់ខ្មែរនឹងបង្ហាញជូននៅក្នុងព្រឹត្ដិការណ៍ដ៏ពិសេសមួយនេះ។ ពួកគាត់បានលើកឡើងថា ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ គឺតែងតែប្លែក និងមានកម្មវិធីកម្សាន្តសប្បាយជាច្រើន ទាំងប្រពៃណី សិល្បៈបុរាណខ្មែរជាដើម...
ព័ត៌មានលំអិតប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត ដែលទទួលមរណភាព អ្នកត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន ផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំសង្កាត់ផ្សេង ដោយមានឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥...
ព័ត៌មានលំអិតបើតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា សម្រាប់ថ្ងៃទី១ នៃព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍ប្រមាណជាង ២មុឺននាក់ ខណៈភ្ញៀវទេសចរបរទេសមានជិត ៤ ០០០នាក់។ សូមបញ្ជាក់ថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង...
ព័ត៌មានលំអិតនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីពេលថ្មីៗនេះ ចំនួន៧៣គ្រួសារ រស់នៅក្នុងឃុំចំនួន៧ រួមមាន៖ ឃុំអំពិល ឃុំបាគង ឃុំកណ្ដែក ឃុំមានជ័យ ឃុំរលួស ឃុំកំពង់ភ្លុក...
ព័ត៌មានលំអិតខេត្តសៀមរាប គ្រោងនឹងដាក់ចេញនូវគម្រោងរថយន្តក្រុងអគ្គិសនី (E-Bus) និងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការដឹកជញ្ជូនឆ្លាតវៃ ដើម្បីសម្រេចឱ្យបាននូវប្រព័ន្ធដឹកជញ្ជូនសាធារណៈមួយប្រកបទៅដោយចីរភាព និងប្រសិទ្ធភាពខ្ពស់ ដែលការអនុវត្តគម្រោងក្នុងដំណាក់កាលនេះ គឺផ្តោតសំខាន់ទៅលើខ្សែរថយន្តក្រុង ដែលរត់ឆ្លងកាត់តាមដងវិថីសំខាន់ៗក្នុងទីក្រុងសៀមរាប និងមានចម្ងាយសរុបប្រមាណ ៥០គីឡូម៉ែត្រ។ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ជាមួយរដ្ឋបាលខេត្តសៀមរាប ស្ដីពីការរៀបចំអភិវឌ្ឍគម្រោងប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងអគ្គិសនី (E-Bus) ក្នុងក្រុងសៀមរាប តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន នៅថ្ងៃទី២០ ខែមីនា...
ព័ត៌មានលំអិតប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប ហៅកាត់ថា គ.ក.ស.ក បានជំរុញដល់ក្រុមការងារ ត្រូវបន្តខិតខំអនុវត្តទៅតាមសមត្ថកិច្ចជំនាញរបស់ខ្លួន ជាពិសេសបន្តតាមដានករណីផ្ដល់បណ្ណក្រីក្រ ជាមួយមន្ទីរផែនការខេត្ត និងចុះពិនិត្យតាមដានកុមារដែលបានបោះបង់ការសិក្សាឱ្យបានចូលរៀនទៀងទាត់វិញ។ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ ប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវ ស៊ិន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.