នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត អនុប្រធានអចិន្ត្រៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធទាំបី ប្រចាំស្រុកជីក្រែង លោក លោកស្រីមេឃុំសង្វើយ ឃុំអន្លង់សំណរ និងឃុំជីក្រែង...
ព័ត៌មានលំអិតតាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សមរាត្រីនារដូវវស្សាឆ្នាំ២០១៨នេះ នឹងត្រូវចំថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ដែលជារៀងរាល់ឆ្នាំ សមរាត្រីនេះ តែងតែកើតមានចំនួន២ដង គឺនៅរដូវប្រាំង កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា កើតទ្បើងនៅខែកញ្ញា ជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា ។ ជាករណីពិសេសនៅអង្គរវត្ត វេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ហើយចំពោះសមរាត្រីរដូវវស្សានៅថ្ងៃទី២៣...
ព័ត៌មានលំអិតឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា មន្ត្រីជំនាញវិស័យកសិកម្ម និងអង្គភាពស្ថាប័ន អង្គការដៃគូពាក់ព័ន្ឋនានា ត្រូវឈរលើស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តគោលនយោបាយ និងផែនការយុទ្ឋសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មសម្រាប់ឆ្នាំ២០១៩ដល់២០២៣ ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ដោយផ្តោតលើចំណុចជាវិធានការមួយចំនួនដូចជា បន្តគាំទ្រការធ្វើទំនើបកម្មកសិកម្ម ជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានចីរភាព ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ផលិតភាព ស្របតាមយុទ្ឋសាស្ត្រចតុកោណអាណត្តិទី៤របស់រាជរដ្ឋាភិបាលកម្ពុជា...
ព័ត៌មានលំអិតលោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានប្រសាសន៍ថា តុលាការខេត្តសៀមរាប បានសម្រេចឃុំខ្លួនថៅកែម៉ាស្សាប្រុសស្រី ៣នាក់ ដាក់ពន្ធនាគារខេត្តហើយបន្ទាប់ពីកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានធ្វើការបង្ក្រាបទីតាំងម៉ាស្សា២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ ដែលបង្កប់សេវាផ្លូវភេទ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងស្ថិតក្នុងភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ។...
ព័ត៌មានលំអិតលោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ទាក់ទងនឹងបញ្ហាបាក់រលំអគារនៅតំបន់ផាប់ស្ទ្រីតក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង០០និង៤៥នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ ដែលបណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់និង មនុស្ស៤នាក់ផ្សេងទៀតបានរងរបួសនោះ អ្នកដែលធ្វើ គឺជាអ្នកទទួលខុសត្រូវ នោះគឺម្ចាស់សំណង់ និងអ្នកម៉ៅការ នឹងប្រឈមមុខផ្លូវច្បាប់ដោយសារការហ្វេសប្រហែសរបស់ពួកគេ ជាងនេះទៅទៀតនោះ...
ព័ត៌មានលំអិតតម្លៃកសិផល ដែលលក់នៅចំការ របស់ប្រជាកសិករនៅភូមិស្រះស្រង់ សង្កាត់នគរធំ ក្រុងសៀមរាប និងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ រួមមាន ៖ ១. ត្រសក់ស្រូវ តម្លៃ ១.៥០០រៀលក្នុងមួយគីឡូក្រាម , ២. សណ្តែកគួរ តម្លៃ ១.៥០០រៀលក្នុងមួយគីឡូក្រាម ,...
ព័ត៌មានលំអិតលោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានឱ្យដឹងថា ដើម្បីជំរុញឲ្យមានសមត្ថភាពប្រកួតប្រជែងបន្លែផ្លែឈើមានសុវត្ថិភាព គុណភាពបន្លែល្អ និងមានប្រភពច្បាស់លាស់ ដែលកសិករខិតខំដាំដុះដោយផ្ទាល់ សម្រាប់បំពេញតម្រូវការដល់ប្រជាពលរដ្ឋខេត្តសៀមរាប និង ដើម្បីលើកកម្ពស់ផលិតផលខ្មែរផងនោះ មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប គ្រោងនឹងរៀបចំឱ្យមានផ្សារបន្លែសុវត្ថិភាពនាចុងសប្តាហ៍ដែលហៅថា ផ្សារណាត់កសិករខេត្តសៀមរាប នៅចុងខែតុលាឬដើមខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខនេះ ដែលមានដាក់តាំងលក់បន្លែធម្មជាតិនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់ ខណៈពេលនេះ...
ព័ត៌មានលំអិតអណ្តូងទឹកស្នប់អាហ្វ្រីដេស៍ ចំនួន២កន្លែង ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានប្រគល់ជូនសហគមន៍ភូមិកន្សែងលើ និង ភូមិតាតោកកើត ក្នុងឃុំចាន់សរ ស្រុកសូទ្រនិគម កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមវត្តមានរបស់លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។ លោកជំទាវ គួយ...
ព័ត៌មានលំអិតការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៨
ព័ត៌មានលំអិតការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.