ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

ចិនសម្រេចផ្អាកយន្តការកិច្ចសន្ទនាផ្នែកសេដ្ឋកិច្ច ជាមួយអូស្រ្តាលី ខណៈទំនាក់ទំនងប្រទេសទាំងពីរនៅតែដុនដាប

នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលចិនបានប្រកាសពី ការសម្រេចផ្អាកដោយគ្មានរយៈពេលកំណត់ នូវរាល់សកម្មភាពទាំងអស់ ដែកស្ថិតក្រោមកិច្ចសន្ទនាសេដ្ឋកិច្ចបែបយុទ្ធសាស្រ្តចិន-អូស្រ្តាលី ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅតែមិនទាន់អាចផ្សះផ្សាឲ្យប្រសើរឡើងបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters ។ ខាងចិនបានចេញសេចក្តីថ្លែងការណ៍ បកស្រាយពីការសម្រេចចិត្តខាងលើថា ថ្មីៗនេះរដ្ឋាភិបាលអូស្រ្តាលី បានដាក់ចេញវិធានការមួយចំនួន ដែលបង្កការប៉ះពាល់ដល់ ការធ្វើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាធម្មតា រវាងចិនហើយនិងអូស្រ្តាលី ដែលកើតចេញមកពី ផ្នត់គំនិតបែបសម័យសង្រ្គាមត្រជាក់...

ព័ត៌មានលំអិត

នាវាអវកាស SN15 របស់មហាសេដ្ឋី Elon Musk ត្រូវបានបញ្ចប់ការធ្វើតេស្តដោយជោគជ័យ

តាមសារព័ត៌មាន Space នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថា មហាសេដ្ឋីអាមេរិកលោក អ៊ីឡុន ម៉ាសក៍ បានបញ្ចប់ការធ្វើតេស្តដោយរលូនជាលើកដំបូង ចំពោះនាវាអវកាសគំរូ SN15 នៃក្រុមហ៊ុន SpaceX របស់ខ្លួន ទាំងទៅលើការហោះឡើង ការបញ្ជាការហោះហើរលើរយៈកម្ពស់ខ្ពស់ និងការចុះចតត្រឡប់មកកាន់ ចំណុចដែលវាត្រូវចុះចតវិញ។ ប្រធានវិស្វករនៃកម្មវិធីហោះហើររបស់ SpaceX លោក...

ព័ត៌មានលំអិត

យោធាមីយ៉ាន់ម៉ា បើកការវាយប្រហារតាមផ្លូវអាកាសជាថ្មី ទៅលើទឹកដីដែលកាន់កាប់ដោយក្រុមឧទ្ទាម

មន្ត្រីថៃម្នាក់បាននិយាយនៅថ្ងៃពុធម្សិលមិញថា យោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមអាកាសសម្រាប់ថ្ងៃទីពីរជាប់ៗគ្នា ទៅលើទឹកដីដែលកាន់កាប់ដោយក្រុមឧទ្ទាម ខណៈការវាយប្រយុទ្ធគ្នាមានសភាពកាន់តែខ្លាំងក្លានៅតាមព្រំដែនប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP ។ ចលនាប្រឆាំងរបបយោធា បានទទួលការគាំទ្រពីក្រុមឧទ្ទាមជនជាតិភាគតិចមួយចំនួន ដែលគ្រប់គ្រងទឹកដីនៅតាមតំបន់ព្រំដែនមីយ៉ាន់ម៉ា។ សម្ព័នជាតិការ៉ែន (KNU) ដែលជាក្រុមជនជាតិភាគតិចមួយដ៏លេចធ្លោជាងគេ ក៏ស្ថិតក្នុងចំណោមក្រុមអ្នកប្រឆាំងខ្លាំងបំផុតរបស់របបយោធាផងដែរ ដោយបានថ្កោលទោសចំពោះការប្រើប្រាសើអំពើហិង្សាទៅលើក្រុមបាតុករទៀតផង។ ការប៉ះទង្គិចគ្នាជាមួយក្រុមយោធា នៅក្នុងទឹកដីរបស់ KNU នៅតាមបណ្តោយព្រំដែនភាគខាងកើតប្រទេសជាប់ប្រទេសថៃ...

ព័ត៌មានលំអិត

សហរដ្ឋអាមេរិកបញ្ជូនជំនួយគិតជាទឹកប្រាក់ ជាង១០០លានដុល្លារទៅឥណ្ឌា ដើម្បីជួយទប់ទល់ កូវីដ-១៩

បើតាមសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងបញ្ជូនជំនួយ គិតជាទឹកប្រាក់ច្រើនជាង ១០០លានដុល្លារដល់ប្រទេសឥណ្ឌា ដើម្បីជួយប្រយុទ្ធជាមួយ COVID-19 ដែលកំពុងលុកលុយប្រទេសអាស៊ីខាងត្បូងមួយនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ សេតវិមានបានឱ្យដឹងថា ជំនួយរបស់សហរដ្ឋអាមេរិកនឹងត្រូវទៅដល់ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ ហើយនឹងបន្តមកដល់ជាបន្តបន្ទាប់នៅសប្ដាហ៍ក្រោយ។ ជំនួយទំាងនេះក្នុងនោះរួមមានអុកស៊ីសែន ១,០០០បំពង់, ម៉ាស N95 ចំនួន...

ព័ត៌មានលំអិត

សហរដ្ឋអាមេរិកប្រកាសនាំចេញវ៉ាក់សាំង AstraZeneca ៦០លានដូស ក្រោយរងការរិះគន់ជុំវិញរឿងទិញវ៉ាក់សាំងស្ដុកទុក

បើតាមសេតវិមាន សហរដ្ឋអាមេរិកនឹងនាំចេញវ៉ាក់សាំង AstraZeneca ៦០លានដូសទៅក្រៅប្រទេស បន្ទាប់ពីមានការរិះគន់ជាច្រើនថា រដ្ឋបាលលោក ចូ បៃដិន ប្រមូលទិញ វ៉ាក់សាំងស្ដុកទុក ខណៈបណ្ដាប្រទេសដទៃកំពុងខ្វះខាតវ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP ។ ក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃចន្ទសប្ដាហ៍នេះ ទីប្រឹក្សាជាន់ខ្ពស់សេតវិមាន លោក អេនឌី...

ព័ត៌មានលំអិត

ស្ថានភាព Covid-19 នៅឥណ្ឌា“ ហួសពីការខូចចិត្ត” ខណៈWHO និងអន្តរជាតិកំពុងព្យាយាមដោះស្រាយវិបត្តិ ដ៏ខ្មៅងងឹតនេះ

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus បានប្រកាសអាសន្ន ពីរលកនៃការបំបែកកំណត់ត្រាលើករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌាដោយបញ្ជាក់ថា WHO កំពុងប្រញាប់ប្រញាល់ ដើម្បីជួយដោះស្រាយវិបត្តិនេះហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ...

ព័ត៌មានលំអិត

សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើ ក្រុមហ៊ុនធំពីរផ្សេងទៀតនៅមីយ៉ាន់ម៉ា ដែលជាប្រភពធនធានដ៏សំខាន់សម្រាប់យោធា

កាលពីថ្ងៃពុធម្សិលមិញ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មថ្មីទៀតប្រឆាំងមីយ៉ាន់ម៉ា ដោយមានគោលដៅលើក្រុមហ៊ុនរដ្ឋចំនួន ០២ ស្របពេលដែលយោធាមីយ៉ាន់ម៉ា នៅតែមិនបង្អង់ដៃក្នុងការបង្រ្កាបក្រុមបាតុករ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ ។ ក្រសួងហិរញ្ញវត្ថុអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចុះឈ្មោះក្រុមហ៊ុនរដ្ឋចំនួនពីររបស់មីយ៉ាន់ម៉ា ទៅក្នុងបញ្ជីខ្មៅ ក្នុងនោះរួមមាន សហគ្រាសកែច្នៃ-នាំចេញឈើមីយ៉ាន់ម៉ា (Myanmar...

ព័ត៌មានលំអិត

សិង្ហបុរីនិងម៉ាឡេស៊ីបញ្ជូនកប៉ាល់ជួយតាមរក នាវាមុជទឹកឥណ្ឌូណេស៊ីដែលបាត់ដំណឹង ជាមួយនាវិក៥៣នាក់

បើតាមសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា កប៉ាល់សង្រ្គោះរបស់សិង្ហបុរី និងម៉ាឡេស៊ី កំពុងត្រូវបញ្ជូនឲ្យទៅជួយ ក្នុងកិច្ចប្រឹងប្រែងតាមរក នាវាមុជទឹកឥណ្ឌូណេស៊ីមួយគ្រឿង ដែលបានបាត់ដំណឹងកាលពីថ្ងៃពុធម្សិលមិញជាមួយនាវិក៥៣នាក់នៅក្នុងនោះ ។ នៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យយោធាឥណ្ឌូណេស៊ីបានឲ្យដឹងថា សិង្ហបុរីកំពុងបញ្ជូនកប៉ាល់សង្រ្គោះរបស់ខ្លួន ឈ្មោះ MV Swift Rescue ឲ្យមកជួយ។ ចំណែកម៉ាឡេស៊ី ក៏កំពុងរៀបចំបញ្ជូនកប៉ាល់សង្រ្គោះមួយគ្រឿង...

ព័ត៌មានលំអិត

អូស្ត្រាលីបើកការស៊ើបអង្កេតលើករណីឆ្លងកូវីដ-១៩ នៅក្នុងសណ្ឋាគារធ្វើចត្តាឡីស័ក

អាជ្ញាធរក្នុងរដ្ឋចំនួន២របស់ប្រទេសអូស្ត្រាលីបានជំរុញឱ្យបុគ្គលិក និងភ្ញៀវស្នាក់នៅតាមសណ្ឋាគារដែលជាកន្លែងធ្វើចត្តាឡីស័កត្រូវធ្វើតេស្ដរក COVID-19 ជាបន្ទាន់ និងត្រូវនៅដាច់ដោយឡែកពីគេទាំងស្រុង ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើងដើម្បីស្វែងរកមូលហេតុពីករណីឆ្លងនៅកន្លែងធ្វើ ចត្តាឡីស័កទាំងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ។ អូស្ត្រាលីបានបិទព្រំដែនរបស់ខ្លួនចំពោះជនបរទេស ឬអ្នកមិនមែនជាពលរដ្ឋអូស្ត្រាលីអស់រយៈពេលច្រើនជាងមួយឆ្នាំមកហើយ ក្នុងគោលបំណងទប់ស្កាត់ ការឆ្លងរាតត្បាត COVID-19 ហើយបានតម្រូវឱ្យអ្នកដំណើរដែលមកពីបរទេសធ្វើចត្តាឡីស័ករយៈពេល២សប្ដាហ៍នៅក្នុងសណ្ឋាគារផងដែរ។ អាជ្ញាធរក្នុង រដ្ឋ...

ព័ត៌មានលំអិត

សហរដ្ឋអាមេរិកសម្រេចផ្អាកការផលិតវ៉ាក់សាំង Johnson & Johnson នៅឯរោងចក្រមួយនៅក្នុងស្រុក

ការផលិតវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Johnson & Johnson នៅឯរោងចក្រមួយក្នុងសហរដ្ឋអាមេរិកត្រូវបានទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) ផ្អាកជាបណ្ដោះអាសន្ន ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតលើកំហុសមួយដែលធ្វើឱ្យវ៉ាក់សាំងនេះរាប់លានដូសខូចខាត កាលពីខែមីនាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ នេះ។ ក្រុមហ៊ុន Emergent BioSolutions ដែលជាអ្នកម្ចាស់រោងចក្រ...

ព័ត៌មានលំអិត
Page 13 of 64 1 12 13 14 64

Recommended

សូម Like និង Follow ពួកយើង