បើតាមសារព័ត៌មាន Reuters បានឲ្យដឹងថា កោះតៃវ៉ាន់កំពុងស្វែងរកទិញមីស៊ីលរយៈចម្ងាយឆ្ងាយ និងមីស៊ីលបាញ់ចេញពីលើអាកាស ពីសហរដ្ឋអាមេរិក ខណៈដែនកោះមួយនេះកំពុងបង្កើនកម្លាំងរបស់ខ្លួន នៅចំពោះមុខសម្ពាធកាន់កើនឡើងរវាងទីក្រុងប៉េកាំង។ ខណៈដែលកោះតៃវ៉ាន់កំពុងអភិវឌ្ឍ មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពក្នុងករណីមានសង្រ្គាម ដែនកោះមួយនេះក៏កំពុងសម្លឹងមើល ទៅកាន់សហរដ្ឋអាមេរិកផងដែរ ដើម្បីជួយផ្តល់ឱ្យនូវអាវុធទំនើបៗបន្ថែមទៀត។ លោក លី ស៊ីជាង (Lee Shih-chiang) មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ...
ព័ត៌មានលំអិតបើតាមសារព័ត៌មាន AP បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិន បានបង្ហាញការតវ៉ា និងប្រឆាំងយ៉ាងខ្លាំង ចំពោះការចល័តនាវាពិឃាតអាមេរិក ឆ្លងកាន់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ដែលជាច្រកសមុទ្រស្ថិតនៅចន្លោះចិនដីគោក និងកោះតៃវ៉ាន់។ អ្នកនាំពាក្យទីបញ្ជាការយោធាចិនភាគខាងកើតលោក ចាន ឈុនហ៊ុយ (Zhang Chunhui) បានលើកឡើងថា ចិនបានធ្វើការពិនិត្យ...
ព័ត៌មានលំអិតនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសនូវែលសេឡង់ បានសម្រេចចិត្តហាមឃាត់ មិនឱ្យអ្នកដំណើរទាំងអស់មកពីប្រទេសឥណ្ឌា ក្នុងនោះរួមទាំងពលរដ្ឋរបស់ខ្លួន ចូលមកក្នុងប្រទេសជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។ ការសម្រេចចិត្តខាងលើធ្វើឡើងបន្ទាប់ពីអាជ្ញាធរសុខាភិបាលនូវែលសេឡង់ នៅថ្ងៃព្រហស្បតិ៍នេះបានរកឃើញអ្នកឆ្លង COVID-19 ២៣នាក់ ក្នុងនោះមាន១៧នាក់ មកពីប្រទេសឥណ្ឌាជាទីដែលករណីឆ្លងកំពុងកើនឡើងយ៉ាងគំហុក។ នាយករដ្ឋមន្ត្រីនូវែលសេឡង់...
ព័ត៌មានលំអិតនៅថ្ងៃចន្ទនេះ ប្រទេសឥណ្ឌាបានរាយការណ៍ ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅ ជាង ១០០,០០០នាក់ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ ដោយវាគឺជាចំនួនច្រើនបំផុត គិតចាប់តាំងពីវីរុសកូរ៉ូណាផ្ទុះឡើងដំបូង នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ កាលពីដើមឆ្នាំ ២០២០។ នេះបើតាមការចេញផ្សាយដោយ CNA។ ឥណ្ឌាធ្លាប់បានមើលឃើញពន្លឺនៃការធូរស្បើយ កាលពីប៉ុន្មានខែមុនរួចទៅហើយ ក្រោយករណី ឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះជាបន្តបន្ទាប់ ប៉ុន្តែនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ...
ព័ត៌មានលំអិតបើតាមសារព័ត៌មាន AFP នៅថ្ងៃចន្ទនេះបានឲ្យដឹងថា មនុស្សជាង ៧០នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងបានវាយប្រហារប្រទេសឥណ្ឌូណេស៊ី និងប្រទេសទីម័រខាងកើត ដែលស្ថិតនៅជិតខាងគ្នា។ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក រ៉ាទិត្យា ដ្យាទី (Raditya Djati) បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ក្នុងស្រុកថា «អ្នកស្លាប់សរុបមានចំនួន ៥៥នាក់...
ព័ត៌មានលំអិតនៅថ្ងៃចន្ទនេះ នាយកដ្ឋានការពារ និងគ្រប់គ្រងគ្រោះមហន្តរាយថៃ បានរាយការណ៍ឱ្យដឹងថា ព្យុះផ្គររន្ទះ ខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង បានបំផ្លិញបំផ្លាញផ្ទះសម្បែងសរុបចំនួន៣,៨០០ខ្នង នៅក្នុងខេត្តចំនួន៣៤នៃប្រទេសថៃ ដោយមានស្រ្ដីម្នាក់ បានស្លាប់បាត់បង់ជីវិត និង០៥នាក់ផ្សេងទៀតបានរងរបួសផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post ។ បើតាមនាយកដ្ឋានការពារ និងគ្រប់គ្រងគ្រោះមហន្តរាយថៃ ផ្ទះសម្បែងចំនួន២,៩០០ខ្នង បានរងការខូចខាតយ៉ាងខ្លាំង...
ព័ត៌មានលំអិតជប៉ុននឹងទទួលបានវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Pfizer ក្នុងចំនួនដ៏ច្រើនបន្ថែមទៀត ដើម្បីបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនមានវ័យចំណាស់ឱ្យបានលឿនរហ័ស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ នេះ។ បើតាមរដ្ឋាភិបាលទីក្រុងតូក្យូ ជប៉ុននឹងមានវ៉ាក់សាំងគ្រប់គ្រាន់ចែកចាយកំឡុងរយៈពេល២សប្ដាហ៍ រាប់ចាប់ពីថ្ងៃទី១០ ខែឧសភាខាងមុខនេះដើម្បីចាក់វ៉ាក់សាំងដូសដំបូង ជូនពាក់កណ្ដាលនៃប្រជាជនមានវ័យចំណាស់ជាង ៣៦លាននាក់។ ប៉ុន្តែ ភ្លាមៗខាងរដ្ឋាភិបាលជប៉ុនមិនទាន់បានបញ្ជាក់ពីចំនួន ឬកាលបរិច្ឆេទដែលទទួលបានវ៉ាក់សាំង បន្ថែមពីក្រុមហ៊ុន...
ព័ត៌មានលំអិតនៅថ្ងៃសុក្រនេះ ក្រុមហ៊ុនផលិតឱសថចិន ស៊ីណូវ៉ាក់ បាយអូធិច (Sinovac Biotech) បាននិយាយថា រោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ទី៣របស់ខ្លួនបានបង្ហាញខ្លួនជាផ្លូវការហើយ និងបានចាប់ផ្ដើមផលិតគ្រឿងផ្សំវ៉ាក់សាំងជាច្រើន ដែលបង្កើនសមត្ថភាពផលិតប្រចាំឆ្នាំទ្វេដងរហូតដល់ ២ពាន់លានដូស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។ អ្នកនាំពាក្យក្រុមហ៊ុនផលិតឱសថចិន Sinovac បានគូសបញ្ជាក់ថា រោងចក្រទី៣ដែលស្ថិតនៅទីក្រុងប៉េកាំងបានចាប់ផ្ដើមបណ្ដុះកោសិកាដែលវីរុសកូរ៉ូណា...
ព័ត៌មានលំអិតបើតាមសារព័ត៌មាន Reuters នៅថ្ងៃសុក្រនេះបានឲ្យដឹងថា រថភ្លើងមួយខ្សែបានក្រឡាច់ធ្លាក់ចេញពីលើផ្លូវ ក្នុងរូងក្រោមដីមួយកន្លែង នៅភាគខាងកើតតៃវ៉ាន់ ដោយមនុស្សយ៉ាងហោច៣៦នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀត រងរបួស។ អាជ្ញាធរតៃវ៉ាន់បានឲ្យដឹងថា រថភ្លើងខាងលើមានគោលដៅធ្វើដំណើរ ឆ្ពោះទៅកាន់ទីក្រុងថៃទុង (Taitung) ប៉ុន្តែបានធ្លាក់ចេញពីផ្លូវក្នុង រូងក្រោមដីមួយកន្លែងក្បែរទីក្រុងហ័រលៀន (Hualien) ដែលបណ្តាលឲ្យទូររថភ្លើងមួយចំនួន ខ្ទាតទៅបុកនឹងជញ្ជាំងរូងក្រោមដីនោះ។ មនុស្ស៣៦នាក់ ត្រូវគេជឿថាបានបាត់បង់ជីវិត...
ព័ត៌មានលំអិតក្រុមអ្នកជំនាញផ្នែកវ៉ាក់សាំងហៅកាត់ SAGE របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា យោងតាមលទ្ធផលវិភាគជាបឋម នៃទិន្នន័យធ្វើតេស្តវ៉ាក់សាំង Sinopharm និង Sinovac បានបង្ហាញថា វ៉ាក់សាំងចិនទាំងពីរ មានសុវត្ថិភាពនិងប្រសិទ្ធភាពល្អ ប្រឆាំងនឹងជំងឺ COVID-19 ប៉ុន្តែពួកគេត្រូវការទិន្នន័យបន្ថែមទៀត ដើម្បីឲ្យពួកវាមានការទទួលស្គាល់ពី WHO បាន។ នេះបើតាមការចេញផ្សាយដោយ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.