នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋសភា នឹងបន្តសម័យនៅថ្ងៃចន្ទសប្តាហ៍ក្រោយដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៤ ក្នុងនោះមាន ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយផងដែរ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រទី ២២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ឋវីដេអូ។ ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលាឆ្នាំ២០២១ ដោយមានរបៀបវារៈចំនួន ៤នៅក្នុងនោះមាន ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ទទួលជំនួបសវនាការ ជាមួយសហភាពប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក (ABU)

នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ទទួលជួបធ្វើសវនាការ ជាមួយសហភាពប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក ASIA-PACIFIC BROAD CASTING UNION ហៅកាត់ថា ABU ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ...

ព័ត៌មានលំអិត

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ រដ្ឋសភា ទទួលជួបសម្តែងការគួរសម និងចុះហត្ថលេខាលើពិធីសារជាមួយសហព័ន្ធសន្តិភាពសកល

នៅរសៀល ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ រដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយលោកបណ្ឌិត Yun...

ព័ត៌មានលំអិត

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមកពិនិត្យសិក្សា

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមប្រព័ន្ធវីដេអូ ដើម្បីធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈ មួយចំនួន ក្នុងនោះក៏មានរបៀបវារៈមួយទាក់ទងនឹងសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានទទួលយក មកប្រគល់ឲ្យគណៈកម្មការជំនាញពិនិត្យសិក្សាផងដែរ។ ជាលទ្ធផល នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅពេលនេះ គឺអង្គប្រជុំបានធ្វើការពិភាក្សា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប បើកប្រជុំពិភាក្សារៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប

អាជ្ញាធរខេត្ដសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការងាររៀបចំសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅលើគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវផ្សេងទៀត នៅក្នុងក្រុងសៀមរាប ដើម្បីឱ្យការធ្វើចរាចរណ៍មានភាពល្អប្រសើរ និងទាក់ទាញអ្នកទេសចរណ៍។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីរសៀលថ្ងៃថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងមានការចូលរូមពីមន្ត្រីពាក់ព័ន្ធជាច្រើនស្ថាប័នទៀតផងដែរ។ លោក...

ព័ត៌មានលំអិត

ក្រុមការងារចម្រុះចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករផ្សារលើធំថ្មី និងផ្សារសាមគ្គី ហ៊ុយគាំង ឱ្យប្រើប្រាស់ប្រព័ន្ធស្កែន QR Code ដើម្បីត្រៀមបើកដំណើរការផ្សារឡើងវិញ

កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងារចុះរបស់រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុង និងមន្ទីរពាណិជ្ជកម្ម ព្រមទាំងក្រុមការងារតោះទៅលេងសៀមរាប បានចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករផ្សារលើធំថ្មី និងផ្សារសាមគ្គី ឱ្យបានយល់អំពីដំណើរការប្រើប្រាស់ប្រព័ន្ធស្កែន QR Code ដើម្បីត្រៀមបើកដំណើរការផ្សារឡើងវិញ ហើយការរៀបចំរបៀបនេះជាជំនួយដល់ការគ្រប់គ្រង និងតាមដានការរាតត្បាតនៃជំងឺកូវីដ-១៩ ផងដែរ។ មួយវិញទៀត ក្រុមការងារក៏បានរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងផ្សារទាំងពីរ...

ព័ត៌មានលំអិត

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តសៀមរាប បានបើកកិច្ចប្រជុំ ស្តីពី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត លោក នឹម វ៉ាន់សំ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពាំរជំងឺកូវីដ-១៩ ដូសទី២ ជូនដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ

អាជ្ញាធរខេត្ដសៀមរាប ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនដល់ប្រជាពលរដ្ឋមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅតាមបណ្ដាស្រុកទាំង១១ នៃខេត្ដសៀមរាប ចាប់ពីថ្ងៃទី១២ ខែតុលានេះតទៅ។ យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្ដសៀមរាប នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានណែនាំឲ្យប្រជាពលរដ្ឋដែលមានកូនអាយុចាប់ពី ០៦ឆ្នាំ ទៅ ១២ឆ្នាំ...

ព័ត៌មានលំអិត

ក្រសួងព័ត៌មាន និងក្រុមហ៊ុន Poly Changda Overseas Engineering ចុះអនុស្សរណៈ ស្តីពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពហុបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ

អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន និងក្រុមហ៊ុនPoly Changda Overseas Engineering Co.Ltd. ស្តីពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពហុបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ បានធ្វើពិធីចុះហត្ថលេខាតាមប្រពន្ធ័អនឡាញ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នៅសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន និងពីស្នាក់ការក្រុមហ៊ុន នៅទីក្រុងប៉េកាំងប្រទេសចិន។ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ...

ព័ត៌មានលំអិត

អាជ្ញាធរបាលខេត្ដសៀមរាប សម្រេចបិទបញ្ចប់ការកំណត់ជា តំបន់ក្រហម តំបន់លឿងទុំ និងប៉ុស្ដិ៍ត្រួតពិនិត្យសុខភាពបឋមនៅតាមព្រំប្រទល់ ក្នុងភូមិសាស្ដ្រទូទាំងខេត្ដ

អាជ្ញាធរខេត្ដសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចបិទបញ្ចប់ការកំណត់ជា តំបន់ក្រហម និងតំបន់លឿងទុំ ព្រមទាំងប៉ុស្ដិ៍ពិនិត្យសុខភាពបឋមនៅតាមព្រំប្រទល់ខេត្ដ ក្នុងគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរ ប្រកបរបររកស៊ីចិញ្ចឹមជីវិត និងដើម្បីលើកស្ទួយជីវភាពគ្រួសារ ជាពិសេសជួយសម្រួលដល់ទុកលំបាកប្រជាពលរដ្ឋ ប៉ុន្ដែក្នុងនោះវិធានការនានា រដ្ឋបាលខេត្ដក៏នៅបន្តអនុវត្តដដែល។ បើតាមលោក សុខ ថុល នាយករដ្ឋបាលខេត្ដសៀមរាប បានឲ្យដឹងថា...

ព័ត៌មានលំអិត
Page 160 of 304 1 159 160 161 304

Recommended

សូម Like និង Follow ពួកយើង