Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

អាជ្ញាធរបាលខេត្ដសៀមរាប សម្រេចបិទបញ្ចប់ការកំណត់ជា តំបន់ក្រហម តំបន់លឿងទុំ និងប៉ុស្ដិ៍ត្រួតពិនិត្យសុខភាពបឋមនៅតាមព្រំប្រទល់ ក្នុងភូមិសាស្ដ្រទូទាំងខេត្ដ

ដោយ Pothe Thun
30/09/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
67
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្ដសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចបិទបញ្ចប់ការកំណត់ជា តំបន់ក្រហម និងតំបន់លឿងទុំ ព្រមទាំងប៉ុស្ដិ៍ពិនិត្យសុខភាពបឋមនៅតាមព្រំប្រទល់ខេត្ដ ក្នុងគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរ ប្រកបរបររកស៊ីចិញ្ចឹមជីវិត និងដើម្បីលើកស្ទួយជីវភាពគ្រួសារ ជាពិសេសជួយសម្រួលដល់ទុកលំបាកប្រជាពលរដ្ឋ ប៉ុន្ដែក្នុងនោះវិធានការនានា រដ្ឋបាលខេត្ដក៏នៅបន្តអនុវត្តដដែល។

បើតាមលោក សុខ ថុល នាយករដ្ឋបាលខេត្ដសៀមរាប បានឲ្យដឹងថា ការសម្រេចបិទបញ្ចប់កំណត់ជា តំបន់ក្រហម និងលឿងទុំ នៅក្នុងភូមិសាស្ដ្រខេត្ដនេះ ធ្វើឡើងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលសម្ដេចបានយល់ច្បាស់ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ ដោយសម្ដេចបានសម្រេចរំសាយរាល់ការកំណត់ជា តំបន់ក្រហម តំបន់លឿងទុំ នៅទូទាំងប្រទេស ដើម្បីទុកលទ្ធភាពអោយបងប្អូនប្រជាពលរដ្ឋ អាចចេញមករកស៊ីទទួលទានឡើងវិញ។ ជាមួយគ្នានោះសម្រាប់ខេត្តសៀមរាប ប៉ុស្ដិ៍ត្រួតពិនិត្យសុខភាពបឋម នៅតាមព្រំប្រទល់ខេត្ដចំនួនបីរួមមាន៖ ព្រំប្រទល់ខេត្ដសៀមរាប-កំពុងធំ, ព្រំប្រទល់ខេត្ដសៀមរាប-បន្ទាយមានជ័យ និងព្រំប្រទល់ខេត្ដសៀមរាប-ឧត្ដរមានជ័យ ក៍ត្រូវបានដកចេញឡើងវិញដែរ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ចេញចូលរបស់អ្នកទេសចរណ៍ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។

លោក សុខ ថុល បានឲ្យដឹងទៀតថា ក្នុងនោះចំពោះបំរាមគោចរ ឬវិធានការរដ្ឋបាលខេត្ដ ដែលបានបិទការធ្វើចរាចរណ៍នៅពេលយប់ ចាប់ពីម៉ោង០៩យប់ ដល់ម៉ោង០៣ទៀបភ្លឺ គឺអាជ្ញាធរនៅបន្ដដដែល។ ជាមួយគ្នានោះចំពោះផ្សាររដ្ឋ និងផ្សារឯកជនទូទាំងខេត្ត អាជ្ញាធរនឹងបើកឱ្យដំណើរការឡើងវិញផងដែរ ប៉ុន្ដែត្រូវពិនិត្យ និងរៀបចំឱ្យបានល្អជាមុនសិន ដោយមានការរៀបចំឲ្យមានការលក់ដូររក្សាគម្លាតពីគ្នាជាដើម។ ក្នុងនោះអាជ្ញាធរខេត្តក៍នៅតែបន្ដធ្វើការណែនាំដល់ប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តឲ្យបានចាប្រចាំនូវវិធានការ “៣ការពារ ៣កុំ” របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសេចក្ដីណែនាំផ្សេងរបស់ក្រសួងសុខាភិបាល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា បើតាម ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្នរដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរសុខាភិបាល បានបន្តបើកមណ្ឌលព្យាបាល មណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅពេលដែលមានអាការសង្ស័យ សូមឆាប់ទៅយកសំណាក និងព្យាបាលបានតាមការស្ម័គ្រចិត្ត ជៀសវាងទៅចម្លងដល់អ្នកដ៏ទៃទៀត។ ជាមួយនោះ ឯកឧត្ដមអភិបាលខេត្ត ក៍បាបស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះ “រៀនរស់តាមបែបគន្លងថ្មី” ត្រូវកែហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍ សម្ភារ ដែលអាចរក្សាគម្លាតបាន ចំពោះទីតាំងទាំងអស់ក្នុងខេត្តសៀមរាប ដូចជា៖ វត្តអារាម,ផ្សាររដ្ឋឯកជនតូចធំ, រមណីយដ្ឋាន ភោជនីយដ្ឋាន, សហគមន៍ទេសចរ, តំបន់ទេសចរក្នុងប្រាសាទ និងក្រៅប្រាសាទ, សាលារៀនរដ្ឋ និងទីប្រជុំជនមួយចំនួន។ល។ ហើយសង្ឃឹម និងជឿជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបអាចធ្វើបាន និងចូលរួមទាំងអស់គ្នាឱ្យបានជោគជ័យ នាពេលខ្លីខាងមុខនេះ៕

 

អត្ថបទ៖ លោក ឈិត សាវី
រូបភាព៖ លោក ជា ស្រស់ ,ងិន គីមឡេង

Tags: ខេត្ដ​សៀមរាបតំបន់ក្រហមតំបន់លឿងទុំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងព័ត៌មាន និងក្រុមហ៊ុន Poly Changda Overseas Engineering ចុះអនុស្សរណៈ ស្តីពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពហុបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងព័ត៌មាន និងក្រុមហ៊ុន Poly Changda Overseas Engineering ចុះអនុស្សរណៈ ស្តីពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពហុបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ

អភិបាលខេត្តសៀមរាប បញ្ជាក់ថាក្នុងគ្រាដែលមិនទាន់បានបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩នោះ វិធានការទប់ស្កាត់នៅតែបន្តអនុវត្ត

អភិបាលខេត្តសៀមរាប បញ្ជាក់ថាក្នុងគ្រាដែលមិនទាន់បានបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩នោះ វិធានការទប់ស្កាត់នៅតែបន្តអនុវត្ត

រដ្ឋមន្រី្តក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលមន្ត្រីរាជការ និងពិនិត្យមើលដំណើរការងារផ្សព្វផ្សាយ នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

រដ្ឋមន្រី្តក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលមន្ត្រីរាជការ និងពិនិត្យមើលដំណើរការងារផ្សព្វផ្សាយ នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.