Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្តសៀមរាប ចាប់ផ្ដើម​ធ្វើការ​ជួសជុល​ប៉ះ​សំបុកមាន់ (​ជង្ហុក​) ដោយ​ប្រភេទ AC ត្រជាក់ លើ​កំណាត់​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប​

ដោយ Pothe Thun
06/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរ​ខេត្តសៀមរាប ចាប់ផ្ដើម​ធ្វើការ​ជួសជុល​ប៉ះ​សំបុកមាន់ (​ជង្ហុក​) ដោយ​ប្រភេទ AC ត្រជាក់ លើ​កំណាត់​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប​
162
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩​នេះ លោក ពិន ប្រាកដ អភិបាល រង​ខេត្តសៀមរាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេសរ​បស់​មន្ទីរសាធារណការនិង​ដឹកជញ្ជូន​ខេត្ត ធ្វើការ​ជួសជុល​ប៉ះ​សំបុកមាន់ (​ជង្ហុក​)​ដោយ​ប្រភេទ AC ត្រជាក់ និង បានដាក់​គ្រឿងចក្រ ឈូស ឆាយ​ផ្លូវ ស្ថិតនៅ​បណ្តោយ​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប ដើម្បី ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ។​

​គម្រោង​ផ្លូវ​ដែល​កំពុងដំណើរការ​ជួស​ជុល​នេះ មាន​ចំនួន​០២​ខ្សែ គឺ ៖
ខ្សែ​ទី​០១. ស្ថិតនៅ​បណ្តោយ​ផ្លូវ​៧​មករា (​ផ្លូវ​ពី​ស្ពានថ្ម​វត្ត​ដំណាក់​ដល់​ផ្លូវកែង​ជន្លង់ ) មាន​ប្រវែង ២.៤៥០​ម៉ែត្រ ដោយ​ធ្វើ​ការជួស ជុល​ប៉ះ​សំបុកមាន់ (​ជង្ហុក​) ជា​ប្រភេទ​កៅស៊ូ AC ត្រជាក់
ខ្សែ ទី​០២. ផ្លូវ​សុខ​សាន ចាប់​ពីមុខ​កេសរ​គោល រហូតដល់​ផ្លូវ​ក្រវ៉ាត់​ក្រុង មាន​ប្រវែង ១.៦០០​ម៉ែត្រ ត្រូវបាន​ក្រុមការងារ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បានដាក់​គ្រឿងចក្រ​ឈូសឆាយ​ផ្លូវ ដើម្បី​សម្រួល​ស្ថានភាព​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ឲ្យ​មាន​ភាពងាយស្រួល​ជាង​នេះ​។​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ផ្លូវ​នេះ ត្រូវបាន​ខូចខាត​ដោយសារ​ទឹកភ្លៀង​ដក់ ហើយ​ផ្លូវ​នេះ​មាន​គម្រោង​ជួសជុល និង ស្តារឡើងវិញ​នា​ចុងឆ្នាំ​២០១៩​ខាងមុខនេះ ដូច្នេះ​តាមរយៈ​នេះ សូម​សំណូមពរ​សុំ​ឲ្យ​ការយោគយល់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​នឹង​កំពុង​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ទាំងអស់នេះ ដោយសារ​មានការ​ស្ទះផ្លូវ​ក្នុងអំឡុង​ពេលដែល​ក្រុមការងារ​កំពុងធ្វើការ​ងារ​ជួសជុល ប៉ុន្តែ​នៅក្រោយ​ការ​ឈូសឆាយ​រួច បងប្អូន​អាចធ្វើ​ដំណើរ​បានជា​ធម្មតា ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​លោក ពិន ប្រាកដ ក៏ បាន អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង រស់​នៅតាម​បណ្តោយ​ផ្លូវ ទាំង នេះ សូមមេត្តា​កុំ​យក​ដី​ចំណីផ្លូវ​ដាក់​សម្ភារ​លក់ដូរ ឬ​ដាក់​សម្ភារ​ផ្សេងៗ​ទៀត ដែល​ធ្វើឱ្យ​ផ្លូវ​មាន​សភាព កាន់តែ​តូច និង​ងាយ​កកស្ទះ ដូច្នេះ​អាជ្ញាធរខេត្ត​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​នឹងចូលរួម​សហការ​ជាមួយនឹង​អាជ្ញាធរ ខេត្ត ដើម្បី​ធ្វើការ​ការកែលម្អ​សោភ័ណភាព ក្រុង​សៀមរាប​របស់​យើង ៕

​អត្ថបទ និង រូបថត : Facebook រដ្ឋបាល​ខេត្តសៀមរាប​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ផ្លូវ​៧​មករា​ផ្លូវខេត្តសៀមរាបផ្លូវសំបុកមាន់ផ្លូវ​សុខ​សានអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាប នាំយក​អំណោយ​របស់​រា​ជរ​ដ្ឋាភិ​បាល​កម្ពុជា ចែកជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ទីទ័លក្រ​ចំនួន​ជិត​៤០០​គ្រួសារ នៅ​ឃុំ​ចំនួន​០៤ ក្នុងស្រុក​ពួក​

អភិបាលខេត្ត​សៀមរាប នាំយក​អំណោយ​របស់​រា​ជរ​ដ្ឋាភិ​បាល​កម្ពុជា ចែកជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ទីទ័លក្រ​ចំនួន​ជិត​៤០០​គ្រួសារ នៅ​ឃុំ​ចំនួន​០៤ ក្នុងស្រុក​ពួក​

ចិន​ត្រៀម​បញ្ចេញ​សាច់ជ្រូក​បម្រុង ដើម្បី​បំពេញតម្រូវការក្រោយ​ជំងឺ​ផ្តាសាយ​ជ្រូក បានសម្លាប់​ជ្រូក​ជាង ១០០​លាន​ក្បាល​

ចិន​ត្រៀម​បញ្ចេញ​សាច់ជ្រូក​បម្រុង ដើម្បី​បំពេញតម្រូវការក្រោយ​ជំងឺ​ផ្តាសាយ​ជ្រូក បានសម្លាប់​ជ្រូក​ជាង ១០០​លាន​ក្បាល​

យ៉ាងហោចណាស់​មនុស្ស២០​នាក់​បាន​ស្លាប់ដោយសារ​ព្យុះ Dorian នៅ​បា​ហា​ម៉ា (Bahamas)

យ៉ាងហោចណាស់​មនុស្ស២០​នាក់​បាន​ស្លាប់ដោយសារ​ព្យុះ Dorian នៅ​បា​ហា​ម៉ា (Bahamas)

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.