Thursday, November 13, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

បុរស​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ពី បទ​លួច​មាន​ស្ថាន​ទំងន់ទោស​

ដោយ Pothe Thun
08/10/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
បុរស​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ពី បទ​លួច​មាន​ស្ថាន​ទំងន់ទោស​
បុរស​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ពី បទ​លួច​មាន​ស្ថាន​ទំងន់ទោស​
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​វេលា​ម៉ោង​ប្រហែល​ជាង​០២ ទាបភ្លឺ ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងត្បូង​រង្វង់​មូល​វត្ត​ដំណាក់ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប កំលាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ដែលជា​មុខសញ្ញា​លួច​កាច់​សោ​រក​ម៉ូតូ​ដែល​កំពុង​ជិះ​ម៉ូតូ​ឆ្វែល​បំ​រ៉ុង​ធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ​៖

-​ទី​១.​ឈ្មោះ អុល រ៉ាត់ ហៅ​ក្រៅ​អា​ញ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ស្រុកកំណើត​ភូមិ​បឹង​ដូន​ប៉ា ឃុំ​ស្លក្រាម ក្រុង​សៀមរាប
-​ទី​២.​ឈ្មោះ ហាច ហ៊ូ​ន ហៅ​ហ៊ូ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ស្រុកកំណើត​ភូមិ​រោង​គោ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

​វេលា​ម៉ោង​ប្រហែល​ជាង​ពីរ​ទាបភ្លឺ ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩ អ្នក​ទាំងពីរ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម​១W៣៦២១ បំ​រ៉ុង​ធ្វើ​សកម្មភាព​លួច​កាច់​សោ​រក​ម៉ូតូ​បន្ត តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្តង​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

30/10/2025
ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

30/10/2025

​វត្ថុតាង​រួមមាន​៖
-.​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម​១W ៣៦២១
-.​កាំភ្លើង​ខ្លីម៉ាក​K៥៤
-.​ក្បាល​គ្រាប់​សោរ​កាច់ក​ម៉ូតូ​០៣​គ្រាប់ និង​ដង​កាច់​សោរ​០២
-.​សោរ​ម៉ា​ឡែ​ត​លេខ​៨ ០១
-.​សោ​រកំ​ប្ល៉េ​រ​មួយឈុត​
-.​បារ​ឡុង​សំរាប់​មួរ​ស្លាក​លេខ​ម៉ូតូ​០៤​គ្រាប់​
-.​កាំបិត​ឆ្នៃ​ឆ្កឹះ​សោរ​០៣
-.​ម្ចុ​ល​ខ្ទាស់​សំរាប់​ត​ខ្សែភ្លើង​០៥
-.​គ្រាប់​ឆក់​សំរាប់​បើក​គំរប​សោរ​ម៉ូតូ​០៣​គ្រាប់​
-​ទួ​រ​ឡឺ​វី​ស ០១
-.​សៀវភៅ​កត់​លេខ​ទូរស័ព្ទ ០១
-.​ផ្លែ​ឡា​ម​សំរាប់​ជៀ​ខ្សែភ្លើង ០១
-.​កូន​កាបូប​ដាក់​លុយ ០១​។​

តាម​ចម្លើយសារភាព​របស់​ឈ្មោះ អុល រ៉ាត់ ៖​ខ្លួន​ធ្លាប់​ពន្ធនាគារ​ពីបទ​លួច​(​ម៉ូ​ទ័​បូមទឹក​) ហើយ​ចេញពី​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០១៥​។ ក្រោយមក​ខ្លួន​បានធ្វើ​ស្គាល់ឈ្មោះ វ៉ា ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ ហើយ​ឈ្មោះ វ៉ា បានអោយ​ខ្លួន​ដើរ​លួច​ម៉ូតូ​កាច់​សោ​រក​ម៉ូតូ យកទៅលក់​អោយ​ខ្លួន​​ហើយ​ឈ្មោះ វ៉ា ថែមទាំង​បានអោយ​សម្ភា​រះ​មួយចំនួន​សំរាប់ធ្វើ​សកម្មភាព​លួច​កាច់​សោ​រក​ម៉ូតូ កន្លងមក​ខ្លួន​បានធ្វើ​សកម្មភាព​លួច​កាច់​សោ​រក​ម៉ូតូ​ក្នុង​ក្រុង​សៀមរាប​បាន​ចំនួន​ប្រហែល​ប្រាំមួយ​គ្រឿង​។​
និង​ចម្លើយសារភាព​របស់​ឈ្មោះ ហាច ហួន ៖ -​ខ្លួន​ធ្លាប់​ជាប់ពន្ធនាគារ ពីបទ​លួច​(​កាច់​សោ​រក​ម៉ូតូ​) ហើយ​ចេញពី​ពន្ធនាគារ ខែសីហា ឆ្នាំ​២០១៩​។​

– កាលពី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៩ ២៣​និង​០០​នាទី នៅ​ចំណុច​មុខ​វត្ត​កេស​រ៉ា​រាម ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប ខ្លួន​និង​ឈ្មោះ អុល រ៉ាត់ បានធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ហុងដា​ZoomerX ពណ៌​ក្រហម បិទ​ស្គ​ត់​ខ្មៅ សេរី​ឆ្នាំ​២០១៨ ហើយ​យកទៅលក់​អោយឈ្មោះ វ៉ា បាន​តម្លៃ​៥០០$​។
-​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​២៣​និង​៣០​នាទី នៅ​ចំណុច​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង សៀមរាប ខ្លួន​នឹង​បក្ខពួក បានធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​សលាយ​ខ្មៅ សេរី​ឆ្នាំ​២០១៩​។​

-​ជាក់ស្តែង​នៅវេលា​ម៉ោង​ប្រហែល​ជាង​ពីរ​ទាបភ្លឺ ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩ ខ្លួន​និង​ឈ្មោះ អុល រ៉ាត់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ បំ​រ៉ុង​ធ្វើ​សកម្មភាព​លួច​កាច់​សោ​រក​ម៉ូតូ​បន្ត តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្តង​។​
​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក ហាំ ម៉េង​ហួត​

Tags: កាច់​សោ​រក​ម៉ូតូបទ​លួច​មាន​ស្ថាន​ទំងន់ទោស​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និងរដ្ឋបាល​ខេត្តសៀមរាបចូលរួម​ដាំ​កូនឈើ​អនុស្សាវរីយ៍​នៅ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​

រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និងរដ្ឋបាល​ខេត្តសៀមរាបចូលរួម​ដាំ​កូនឈើ​អនុស្សាវរីយ៍​នៅ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​

អភិបាលខេត្ត​សៀមរាបប្រកាស​គាំទ្រ​កិច្ចប្រជុំ​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាននៅ​ខេត្តសៀមរាបខណៈ​តំណាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាជំ​រុញឱ្យ​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់រួមគ្នា​ដោះស្រាយ​លើ​លំហូរ​កាកសំណល់​ឆ្លងដែន​ខុសច្បាប់​

អភិបាលខេត្ត​សៀមរាបប្រកាស​គាំទ្រ​កិច្ចប្រជុំ​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាននៅ​ខេត្តសៀមរាបខណៈ​តំណាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាជំ​រុញឱ្យ​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់រួមគ្នា​ដោះស្រាយ​លើ​លំហូរ​កាកសំណល់​ឆ្លងដែន​ខុសច្បាប់​

នីតិវិធី​ទម្លាក់​លោក ដូ​ណា​ល់ ត្រាំ ចេញពី​តំណែង​គឺ​រំលោភ​រដ្ឋធម្មនុញ្ញ ដូច្នេះ​យើង​មិន​សហការ​ឡើយ​

នីតិវិធី​ទម្លាក់​លោក ដូ​ណា​ល់ ត្រាំ ចេញពី​តំណែង​គឺ​រំលោភ​រដ្ឋធម្មនុញ្ញ ដូច្នេះ​យើង​មិន​សហការ​ឡើយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    393 shares
    Share 157 Tweet 98
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63273 shares
    Share 43681 Tweet 8163
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9034 shares
    Share 5445 Tweet 1496
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26711 shares
    Share 22042 Tweet 1946
  • វត្តសុវណ្ណសាគររៀបចំបណ្ដែតប្រទីបជ្វាលា ថ្វាយព្រះគង្គា និងបួងសួងសុំសេចក្ដីសុខជូនវីរៈកងទ័ព

    14 shares
    Share 6 Tweet 4

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (760)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,012)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,488)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,112)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (936)
  • សាសនា និង មនុស្សធម៌ (1,091)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (250)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.