Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រាត្រីសមោ.ស សប្បុរសធម៌ឆ្លងឆ្នាំសកល២០១៩ខេត្តសៀមរាប ជំរុញវិស័យឯកជនចូលរួមសកម្មភាពសង្គម

ដោយ Pothe Thun
16/12/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
រាត្រីសមោ.ស សប្បុរសធម៌ឆ្លងឆ្នាំសកល២០១៩ខេត្តសៀមរាប ជំរុញវិស័យឯកជនចូលរួមសកម្មភាពសង្គម
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅចុងឆ្នាំ២០១៩នេះ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ជួបកង្វះខាតថវិកាប្រមាណជា ៧ម៉ឺនដុល្លា ដើម្បីប្រតិបត្តិការមនុស្សធម៌ ពិនិត្យព្យាបាលជម្ងឺកុមារដោយឥតគិតថ្លៃ គម្រោងរៀបចំរាត្រីសមោ.ស សប្បុរសធម៌ ឆ្លងឆ្នាំសាកល ២០១៩-២០២០ មានបំណងរៃអង្គាសថវិកា រួមចំណែកទ្រទ្រង់ដល់មន្ទីរពេទ្យកុមារមួយនេះ។

នេះបើតាមប្រសាសន៍ លោក អ៊ឹមផាន មលីវណ្ណ នាយកសាខាហាងជាង បាក់វណ្ណហុង លក់គ្រឿងអលង្ការប្រចាំខេត្តសៀមរាប បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីគម្រោងរៀបចំរាត្រីសមោ.ស សប្បុរសធម៌នោះ នៅសណ្ឋាគារមេម័រផាលេស ក្នុងក្រុងសៀមរាប។

លោក អ៊ឹមផាន មលីវណ្ណ បានបញ្ជាក់ថា រាត្រីសមោ.ស សប្បុរសធម៌នេះ គឺមានបំណងបំផុសចលនាក្នុងវិស័យឯកជន ឲ្យចូលរួមក្នុងសកម្មភាពជួយសង្គម ហើយមើលឃើញកាន់ជ្រៅអំពីឧត្តមប្រយោជន៍ក្នុងការប្រើប្រាស់សិល្បៈនៃការចែករំលែក ដែលជាអានុសាសន៍ដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បើទោះជាក្នុងផ្នែកណាមួយក៏ដោយ ជាពិសេសគឺចំពោះមុខ ដែលយល់ឃើញថា ជាតម្រូវការចាំបាច់របស់សង្គម និងជាគោលដៅដែលមិនអាចមើលរំលងបាន ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក សេង សេរីវុឌ្ឍ តំណាងសណ្ឋាគារ មេម័រផាលេស លើកឡើងថា នៅក្នុងព្រឹត្តិការណ៍នោះ ក៏មានកម្មវិធីសប្បាយៗ ទស្សនីយភាពប្លែកៗ ជាមួយនឹងការប្រគុំតន្រ្តីស្គរដៃដែលសម្ដែងដោយក្រុមសិល្បៈករ សិល្បៈការិនី (Cambodia Living Art) ដោយលើកយកទម្រង់ទស្សនីយភាពដង្ហែព្រះបាទជ័យវរ្ម័នទី៧ របាំភោគផល និងក្បាច់គុណល្បុក្កតោខ្មែរ បន្ថែមពីនេះមានរៀបចំទទួលទានអាហារ និង ភេសជ្ជៈបែបខ្មែរ ដែលមានប្រភពមកពីតំបន់នានាក្នុងខេត្តសៀមរាប។ លោកបានបញ្ជាក់ដែរថា នេះមិនមែនជាលើកដំបូងទេ ដែលសណ្ឋាគារ មេម័រ ផាលេស បានរៀបចំកម្មវិធីសប្បុរសធម៌ដើម្បីចូលរួមជួយដល់សង្គម ។

នៅក្នុងកម្មវិធី នឹងមានការលក់សំបុត្រចូលរួមកំសាន្ត ក្នុងម្នាក់តម្លៃ ១៨០ដុល្លារ ហើយថវិកាដែលប្រមូលបានមកពីការលក់សំបុត្រ ត្រូវបានបែងចែក រាប់បញ្ជូលក្នុងមូលនិធិសប្បុរសធម៌មន្ទីរពេទ្យកុមារអង្គរ ។ ក្នុងនោះ ក៏មានការដាក់តាំងបង្ហាញនិងលក់គ្រឿងអលង្ការ ត្បូង ពេជ្រ ដើម្បីលើកស្ទួយតម្លៃស្នាដៃកូនខ្មែរ ដែលមិនមែននាំចូលពីបរទេស ។ ចំពោះថវិកា ដែលបានមកពីការលក់គ្រឿងអលង្ការទាំងនោះ ក៏នឹងត្រូវបានបែងចែកចូលក្នុងមូលនិធិសប្បុរសធម៌មន្ទីរពេទ្យកុមារអង្គរផងដែរ ។

អ្នកស្រី ស៊ិនកេត អារុណ តំណាងមន្ទីរពេទ្យកុមាអង្គរ ខេត្តសៀមរាប បានឲ្យដឹងថា ៖ ក្នុង១ឆ្នាំៗ មន្ទីរពេទ្យកុមារអង្គរ មានតម្រូវការថវិកាប្រមាណជា ៦លាន ៥សែនដុល្លា ដើម្បីប្រតិបត្តិការមនុស្សធម៌ ជួយសង្គ្រោះសុខភាព និងជីវិតកុមារកម្ពុជាមកពីគ្រប់ទិសទី ចេញពីជំងឺបៀតបៀនដោយឥតគិតថ្លៃ រួមទាំងបំពេញបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាលលើជំនាញជំងឺកុមារ និងការអប់រំសុខភាពនៅតាមបណ្តាសហគមន៍ប្រជាពលរដ្ឋក្នុងខេត្ត ផងដែរ ។ ប្រភពថវិកាទាំងនោះ គឺបានមកពីចលនាសប្បុរសធម៌ទាំងក្នុងនិងក្រៅប្រទេស និងជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ អ្នកស្រី ក៏បានរំលឹកថា សម្រាប់ចុងឆ្នាំ២០១៩នេះ មន្ទីរពេទ្យកុមារអង្គរ នៅខ្វះថវិកាប្រមាណជា ៧ម៉ឺនដុល្លា ដើម្បីទ្រទ្រង់ប្រត្តិបត្តិការរបស់ខ្លួន៕

អត្ថបទ និង រូបភាព ៖ ងិន គឹឡេង និង យូ វង្ស
កែសម្រួលអត្ថបទ៖ សេង ផល្លី

Tags: មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាបរាត្រីសមោ.សរាត្រីសមោ.ស សប្បុរសធម៌ឆ្លងឆ្នាំសកល២០១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋជាង២ពាន់នាក់នៅស្រុកក្រឡាញ់ទទួលបានការពិគ្រោះនិងព្យាបាលរោគដោយមិនគិតថ្លៃ

ពលរដ្ឋជាង២ពាន់នាក់នៅស្រុកក្រឡាញ់ទទួលបានការពិគ្រោះនិងព្យាបាលរោគដោយមិនគិតថ្លៃ

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ធ្វើបទអន្តរាគមន៍ទៅកាន់មហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ី ដែលប្រារព្ធធ្វើនៅសាធារណរដ្ឋតួកគី

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ធ្វើបទអន្តរាគមន៍ទៅកាន់មហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ី ដែលប្រារព្ធធ្វើនៅសាធារណរដ្ឋតួកគី

អង់គ្លេសរងការវាយប្រហារដោយអាកាសធាតុត្រជាក់ រហូតដល់ដក ៧អង្សាសេ

អង់គ្លេសរងការវាយប្រហារដោយអាកាសធាតុត្រជាក់ រហូតដល់ដក ៧អង្សាសេ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.