Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពលរដ្ឋជាង២ពាន់នាក់នៅស្រុកក្រឡាញ់ទទួលបានការពិគ្រោះនិងព្យាបាលរោគដោយមិនគិតថ្លៃ

ដោយ Pothe Thun
16/12/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ពលរដ្ឋជាង២ពាន់នាក់នៅស្រុកក្រឡាញ់ទទួលបានការពិគ្រោះនិងព្យាបាលរោគដោយមិនគិតថ្លៃ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាបជាង ២ពាន់នាក់ ក្នុងនោះរួមទាំងកុមារផង បានទទួលការពិនិត្យពិគ្រោះ និងព្យាបាលជំងឺ ដោយមិនគិតថ្លៃ នៅមណ្ឌលសុខភាពស្នួល ក្នុងស្រុកក្រឡាញ់ ខេត្ដសៀមរាប។

សកម្មភាពមនុស្សធម៌នេះ មានការចូលរួមពីមន្ទីរសុខាភិបាលខេត្ដសៀមរាប សហការជាមួយ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប មន្ទីរពេទ្យកុមារអង្គរ និងក្រុមគ្រូពេទ្យមកពីប្រទេសចិន ក្នុងគោលបំណង ថែរក្សាសុខភាពដល់ប្រជាពលរដ្ឋ និងកុមារនៅតាមជនបទ និងកាត់បន្ថយការចំណាយលើការថែទាំសុខភាពជាដើម។ល។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានបញ្ជាក់ថា រយៈពេលមួយថ្ងៃនេះ ប្រជាពលរដ្ឋក្មេងចាស់ ជាង២ពាន់នាក់ បានមកទទួល ការពិនិត្យពិគ្រោះ និងព្យាបាលជំងឺ លើប្រភេទជំងឺទូទៅ ពិនិត្យអេកូ កាត់វែនតា និងជំងឺកូនក្មេងផងដែរ។ ហើយចំពោះអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យនឹងយកពួកគាត់ទៅ ព្យាបាលបន្ដនៅមន្ទីរពេទ្យផ្សេងទៀត ដែលមានរថយន្ដចាំទទួលជាស្រេច។ លើសពីនោះ ក្រុមគ្រូពេទ្យស្ម័គ្រមនុស្សធម៌របស់អគ្គកុងស៊ុលចិន ក៏បានផ្ដល់ ដូចជាភួយ មីកញ្ចប់ និងសម្ភារៈជាច្រើនទៀត ជូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតក្នុងមូលដ្ឋាននេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានវត្តមានក្នុង ឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា សកម្មភាពមនុស្សធម៌នាពេលនេះ វាបានជួយសម្រាលការចំណាយថវិកា លើការថែរក្សាសុខភាព និងថ្លៃថ្នាំពេទ្យ និងថ្លៃមធ្យោបាយធ្វើដំណើរ ព្រមទាំងចំណេញពេលវេលា ដែលទាំងនេះជាតម្រូវការចាំបាច់។ ដោយឡែក ការថែរក្សារសុខភាព ហូបស្អាត ផឹកស្អាត និងរស់នៅប្រកបដោយអនាម័យ នៅតែមិនអាចចៀសបាន ដើម្បីធ្វើឲ្យសុខភាពរបស់ហើយទាំងអស់គ្នាកាន់តែល្អប្រសើរឡើង។

សូមជម្រាបថា នេះជាលើកទី១៤ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានចុះផ្ដល់សេវាពិគ្រោះ ពិនិត្យ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋ និងកុមារនៅតាមតំបន់ជនបទក្នុងខេត្តសៀមរាប។

អត្ថបទ និង រូបភាព ៖ បូ សាវី
កែសម្រួលអត្ថបទ៖ សេង ផល្លី

Tags: ពិគ្រោះនិងព្យាបាលរោគដោយមិនគិតថ្លៃស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ធ្វើបទអន្តរាគមន៍ទៅកាន់មហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ី ដែលប្រារព្ធធ្វើនៅសាធារណរដ្ឋតួកគី

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ធ្វើបទអន្តរាគមន៍ទៅកាន់មហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ី ដែលប្រារព្ធធ្វើនៅសាធារណរដ្ឋតួកគី

អង់គ្លេសរងការវាយប្រហារដោយអាកាសធាតុត្រជាក់ រហូតដល់ដក ៧អង្សាសេ

អង់គ្លេសរងការវាយប្រហារដោយអាកាសធាតុត្រជាក់ រហូតដល់ដក ៧អង្សាសេ

មនុស្សស្លាប់កើនដល់៧នាក់និងរបួស៣៧នាក់ក្រោយគ្រោះរញ្ជួយដី៦.៨រ៉ិចទ័រ វាយប្រហារហ្វីលីពីន

មនុស្សស្លាប់កើនដល់៧នាក់និងរបួស៣៧នាក់ក្រោយគ្រោះរញ្ជួយដី៦.៨រ៉ិចទ័រ វាយប្រហារហ្វីលីពីន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.