Friday, March 6, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋចំនួន០៩ភូមិ នៅឃុំស្នូលស្រុកក្រឡាញ់សម្តែងក្តីរីករាយនៅពេលទទួលបានអណ្តូងទឹកស្អាតពីសមាគម ROTARY

ដោយ Pothe Thun
17/12/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
https://www.facebook.com/tvsiemreap/videos/597435407733226/
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩ក្នុងពិធីប្រគល់អណ្តូងទឹកចំនួន ១៥ អណ្តូង ជូនប្រជាពលរដ្ឋចំនួន ០៩ភូមិ ក្នុងឃុំស្នូល ស្រុកក្រឡាញ់ ដែលជាអំណោយរបស់សមាគម ROTARY អន្តរជាតិ តំបន់ ៣៤៦២ និងតំបន់ ៣៣៥០ ក្លិបរ៉ូតារី ភូលី / ក្លិបរ៉ូតារី សៀមរាប អង្គរ ផ្តល់តាមរយៈឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា តំណាងរាស្រ្តមណ្ឌលសៀមរាបនិងជាប្រធានក្រុមការងារខេត្ត ចុះជួយស្រុកក្រឡាញ់ ។

បើតាមលោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៨-២០១៩ កន្លងទៅនេះ ប្រទេសកម្ពុជារបស់យើង បានទទួលរងនូវការប្រែប្រួល អាកាសធាតុយ៉ាងខ្លាំង ពិសេសគឺគ្រោះរំាងស្ងួត បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លំាងមកលើជីវភាពរស់នៅរបស់នៅប្រចំាថ្ងៃ របស់ប្រជាពលរដ្ឋនៅតាមទីជនបទ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំដល់អ្នកពាក់ ព័ន្ធ គ្រប់ផ្នែកទាំងអស់ ជាពិសេស អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ថែរក្សាទឹក និង ប្រភពទឹកឱ្យបានល្អព្រោះវានឹងអាចខ្វះទឹកហូបខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ប្រជាជនកម្ពុជាទាំងមូល ដូច្នេះ សូមពុក ម៉ែ បងប្អូន មា មីង និង ក្មួយៗទាំងអស់ ជាពិសេសអ្នកនៅក្នុងស្រុកក្រឡាញ់ ត្រូវយកចិត្តទុកដាក់ពី បញ្ហាទឹក គឺត្រូវចេះសន្សំសំចៃទឹក ធានាឱ្យបានថា ទឹកអាច ប្រើប្រាស់ បាន រហូតដល់រដូវស្សាវិញ រឺរដូវភ្លៀងធ្លាក់មកដល់ ។

កញ្ញា អ៊ឹង ចឺអ៊ី ប្រធានក្លិប រ៉ូតថារី រាជធានីភ្នំពេញតំបន់ ៣៣៥០ដែលជាម្ចាស់ជំនួយ មានប្រសាសន៍ដែរថា អណ្តូងទឹកដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋមានចំនួន១៥ស្ថិតក្នុងភូមិចំនួន៩រួមមាន៖ ភូមិតាឡឹង ភូមិតាសែង ភូមិធាស្នា ភូមិតាយិន ភូមិសំរោង ភូមិសង្កែ ភូមិព្រៃលៀង ភូមិតាពេជ្រ និងភូមិស្នួល ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ចំានយថវិកាសរុបចំនួន១៦៨៧៥ដុល្លារអាមេរិក ។ ក្នុងនោះកញ្ញាសង្ឃឹមថាការផ្តល់នូវអណ្តូងទឹកនេះ នឹងអាចជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងកាត់បន្ថយជំងឺផ្សេងៗមកពីការប្រើប្រាស់ទឹកមិនស្អាត ហើយក៏សង្ឃឹមដែលថានឹងអាចមានគំរោងជំនួយបន្ថែមទៀតជួយដល់ប្រជាជនក្នុងតំបន់ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានបញ្ចាក់ថា អណ្តូងទឹកស្អាតពិតជាមានសារសំខាន់ក្នុងការជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ។ ទោះបីកម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចំរើន មានមុខមានមាត់នៅលើពិភពលោកក្តី ក៏នៅតាមតំបន់ជនបទមួយចំនួនកំពុងតែជួបប្រទះការខ្វះខាតទឹកស្អាតប្រើប្រាស់ ដែលបញ្ហានេះ វាជាកត្តារាំងស្ទះមួយដល់ការរីកចំរើនរបស់កម្ពុជាផងដែរ។

ឯកឧត្តមមានប្រសាសន៍ទៀតថា អណ្តូងទឹកស្អាតដែលជាអំណោយ ROTARYនាពេលនេះពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជានៅទីជនបទ ។ ឯកឧត្តម បានផ្តាំផ្ញើដល់យាយតា អ៊ុពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពអនាម័យឱ្យបានគ្រប់ៗគ្នា ជាពិសេសរដូវប្រាំងឈានចូលមកដល់ខាងងមុខនេះត្រូវ ពិសារទឹកដាំពុះ ឬទឹកស្អាត បរិភោគចំណីអាហារត្រូវពិនិត្យពិច័យឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងពីជំងឺរាករុស ដែលនាំឱ្យខូចសុខភាពនិងខាតបង់ថវិកាគ្រួសារក្នុងការពិនិត្យ និងព្យាបាលជំងឹផ្សេងៗ ។

លោក ធួក ណូក តំណាងប្រជាពលរដ្ឋនៅឃុំស្នួលស្រុកក្រឡាញ់ខេត្តសៀមរាប បានសម្តែងក្តីសោមនស្សរីករាយក្រោយពីបានទទួលអណ្តូងទឹកស្អាតពីសមាគម ROTARY អន្តរជាតិ ដែលអណ្តូងនេះមានគុណភាពនិងអាចមានទឹកប្រើប្រាស់គ្រប់រដូវហើយមានអនាម័យទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដោយសារមានការប្រែប្រួលអាកាសធាតុ ក្នុងឃុំពិតជាជួបការលំបាកនិងមានភាពខ្វះខាតទឹកក្នុងការប្រើប្រាស់ ទឹកអណ្តូងនៅតាមប្រឡាយអូរស្រះនិងអណ្តូងត្រូវបានរីងស្ងួតអស់ ជាពិសេសជួបការលំបាកក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងទឹកស្អាត ហើយប្រជាពលរដ្ឋ សន្យាថា នឹងចែកគ្នាប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា និងនាំថែរក្សាអណ្តូងទឹកនេះឱ្យបានល្អទៀតផង ។

សូមរំលឹកផងដែរថា៖ក្លិបរ៉ូតតារីសកលដំបូងគេបានបង្កើតឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩០៥ ក្នុងទីក្រុងឈីហ្គាហ្គោ នៃរដ្ឋអ៊ីឡាណយសហរដ្ឋអាមេរិក។ក្លិបរ៉ូតថារីរាជធានីភ្នំពេញ(Rotary Club of Phnom Penh Capital) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦។ក្លឹបរ៉ូតារី ធ្វើសកម្មភាពសប្បុរសជាច្រើន តួយ៉ាងការបរិច្ចាគសម្ភារៈបរិក្ខារពេទ្យនិងរថយន្តសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យ ជួយឧបត្ថម្ភនិងធ្វើការបរិច្ចាគអង្ករដល់ប្រជាជនដែលរងគ្រោះក្នុងអំឡុងពេលគ្រោះទឹកជំនន់ និងសកម្មភាពមនុស្សធម៌ជាច្រើនទៀត រួមទាំងការងារសង្គមនិងការងារបរិស្ថានអានម័យផងដែរ។

ប្រជាពលរដ្ឋចំនួន ០៩ភូមិ នៅឃុំស្នូលស្រុកក្រឡាញ់ សម្តែងក្តីរីករាយ

ប្រជាពលរដ្ឋចំនួន ០៩ភូមិ នៅឃុំស្នូលស្រុកក្រឡាញ់ សម្តែងក្តីរីករាយនៅពេលទទួលបានអណ្តូងទឹកស្អាតពីសមាគម ROTARY #ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Tuesday, December 17, 2019

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: សមាគម ROTARYស្រុកក្រឡាញ់អណ្តូងទឹក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លំហាត់សមយុទ្ធទ្រង់ទ្រាយធំ បានចាប់ផ្តើមធ្វើហើយនៅព្រឹកនេះ

លំហាត់សមយុទ្ធទ្រង់ទ្រាយធំ បានចាប់ផ្តើមធ្វើហើយនៅព្រឹកនេះ

រដ្ឋសភានឹងបន្តសម័យប្រជុំនៅព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូនេះ ដើម្បីពិភាក្សា និងអនុម័ត

រដ្ឋសភានឹងបន្តសម័យប្រជុំនៅព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូនេះ ដើម្បីពិភាក្សា និងអនុម័ត

កូរ៉េខាងជើងអាចបាញ់មីស៊ីលផ្លោងអន្តរទ្វីប(ICBM)ចំថ្ងៃបុណ្យណូអែលនៅអាមេរិក

កូរ៉េខាងជើងអាចបាញ់មីស៊ីលផ្លោងអន្តរទ្វីប(ICBM)ចំថ្ងៃបុណ្យណូអែលនៅអាមេរិក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9089 shares
    Share 5467 Tweet 1509
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.