Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងអាចបាញ់មីស៊ីលផ្លោងអន្តរទ្វីប(ICBM)ចំថ្ងៃបុណ្យណូអែលនៅអាមេរិក

ដោយ Pothe Thun
18/12/2019
នៅក្នុង ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើងអាចបាញ់មីស៊ីលផ្លោងអន្តរទ្វីប(ICBM)ចំថ្ងៃបុណ្យណូអែលនៅអាមេរិក
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឧត្ដមសេនីយនៃកងទ័ពអាកាសអាមេរិក លោក ឆាឡេស ប្រោន (Charles Brown) បាននិយាយថា កាដូបុណ្យណូអែលដែលកូរ៉េខាងជើង អាចនឹងផ្ញើជូនសហរដ្ឋអាមេរិកទំនងជា «ការធ្វើតេស្ដមីស៊ីលអន្តរទ្វីប ICBM» ខណៈសង្រ្គាមពាក្យសម្ដីគំរាមកំហែងដាក់គ្នា ទៅវិញទៅមករវាងប្រទេសទាំងពីរ កំពុងចាប់ផ្ដើមកម្រើកឡើងវិញជាថ្មី។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Japan Times នៅថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។

លោក Charles Brown ដែលជាមេបញ្ជាការកងទ័ពអាកាសអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានធ្វើការសន្ឋិដ្ឋានដូចខាងលើ កំឡុងកិច្ចពិភាក្សាតុមូលមួយក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ និងបន្ទាប់ពីក្រុមអ្នកជំនាញជាច្រើនអះអាងដូចៗគ្នាថា ទីក្រុងព្យុងយ៉ាងនឹងបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ICBM ក្រោយរបបដឹកនាំលោក គីម ជុងអ៊ុន ធ្វើតេស្ដអាវុធចំនួនពីរលើក នៅឯទីតាំងបាញ់បង្ហោះគ្រាប់រ៉ុក្កែតរយៈចំងាយឆ្ងាយ សូហេ (Sohae) ក្នុងខែធ្នូនេះ។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

ក្នុងកិច្ចប្រជុំតុមូលនោះលោក Brown បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំរំពឹងនោះ គឺកូរ៉េខាងជើងអាចនឹងធ្វើតេស្ដមីស៊ីលរយៈចំងាយឆ្ងាយ ជាកាដូសម្រាប់ថ្ងៃបុណ្យណូអែល… តែបញ្ហានៅត្រង់ថា តើពួកគេនឹងធ្វើតេស្ដកំឡុងរដូវកាលបុណ្យណូអែល ឬចំថ្ងៃបុណ្យណូអែល ឬក៏នៅក្រោយថ្ងៃចូលឆ្នាំសកល»។

គួរបញ្ជាក់ថា យោធាអាមេរិកកំពុងត្រៀមខ្លួន ដើម្បីឆ្លើយតបទៅនឹងរាល់សកម្មភាពបង្ករឿងពីកូរ៉េខាងជើង។ មិនតែប៉ុណ្ណោះអាមេរិកក៏មិនបានបដិសេធដែរ ចំពោះការប្រើប្រាស់យន្ដហោះទម្លាក់គ្រាប់បែក B-1 ឬ B-2 ជាការឆ្លើយតបទៅនឹងការធ្វើតេស្ដអាវុធរបស់កូរ៉េខាងជើង៕

 

Tags: កូរ៉េខាងជើង​​មី​ស៊ី​ល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បាតុករអាមេរិករាប់ពាន់នាក់ ប្រមូលផ្ដុំគ្នាទាមទារឱ្យដកលោក ដូណាល់ ត្រាំ ចេញពីតំណែង

បាតុករអាមេរិករាប់ពាន់នាក់ ប្រមូលផ្ដុំគ្នាទាមទារឱ្យដកលោក ដូណាល់ ត្រាំ ចេញពីតំណែង

ស្រវឹងស្រាបើកម៉ូតូទៅបុកគោយន្តពីក្រោយបណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់

ស្រវឹងស្រាបើកម៉ូតូទៅបុកគោយន្តពីក្រោយបណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់

ប្រធានសមាគមចុងភៅកម្ពុជា បើកសម្ពោធភោជនីយដ្ឋានផ្ទាល់ខ្លួនមួយកន្លែងក្នុងគោលបំណង លើកតម្កើងនិងអភិរក្សម្ហូបខ្មែរ

ប្រធានសមាគមចុងភៅកម្ពុជា បើកសម្ពោធភោជនីយដ្ឋានផ្ទាល់ខ្លួនមួយកន្លែងក្នុងគោលបំណង លើកតម្កើងនិងអភិរក្សម្ហូបខ្មែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.