Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រធានសមាគមចុងភៅកម្ពុជា បើកសម្ពោធភោជនីយដ្ឋានផ្ទាល់ខ្លួនមួយកន្លែងក្នុងគោលបំណង លើកតម្កើងនិងអភិរក្សម្ហូបខ្មែរ

ដោយ Pothe Thun
18/12/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ប្រធានសមាគមចុងភៅកម្ពុជា បើកសម្ពោធភោជនីយដ្ឋានផ្ទាល់ខ្លួនមួយកន្លែងក្នុងគោលបំណង លើកតម្កើងនិងអភិរក្សម្ហូបខ្មែរ
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា រសជាតិម្ហូបខ្មែរ គឺមានតម្លៃណាស់ក្នុងការថែរក្សាអត្តសញ្ញាណជាតិ និងជាផ្នែកមួយនៃការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌កម្ពុជា ក្នុងនោះដេរឯកឧត្តម ក៏បានបង្ហាញនូវការគាំទ្រ និងពេញចិត្តចំពោះការព្យាយាម របស់ប្រធានសមាគមចុងភៅកម្ពុជា ដែលមានជំហរក្នុងការជម្រុញឲ្យរសជាតិម្ហូបខ្មែរ ក្លាយជាគោលដៅនៃការថែរក្សាអត្តសញ្ញាណជាតិ និងជាផ្នែកមួយដើម្បីរួមចំណែក ដល់ការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌កម្ពុជា ។ ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងពេលដែលឯកឧត្តម មានវត្តមានកាត់ខ្សែបូរ សម្ពោធភោជនីយ៍ដ្ឋាន អង្គារដី ម្ហូបបូរាណខ្មែរ នារាត្រីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ។

លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា ដែលជាម្ចាស់ភោជនីយ៍ដ្ឋានម្ហូបខ្មែរបូរាណ បាននិយាយថា កម្មវិធីបើកសម្ពោធភោជនីយ៍ដ្ឋានរបស់លោកនាថ្ងៃនេះ គឺជាផ្លែផ្កាដែលកើតចេញពីសេចក្តីព្យាយាមជាច្រើនឆ្នាំកន្លងមក និងជាថ្ងៃដែលក្តីស្រម៉ៃ បានក្លាយជាការពិត ។ ជាពិសេសកន្លងមកលោកក៏ធ្លាប់បានដឹកនាំប្រតិភូចុងភៅកម្ពុជា ទៅចូលរួមប្រកួតប្រជែងជាច្រើនលើកនៅក្រៅប្រទេស ម្ហូបខ្មែរទទួលបានពានជ័យលាភី និងមេដាយជាច្រើន ហើយម្ហូបខ្មែរក៏ត្រូវបានផ្សព្វផ្សាយទៅកាន់អន្តរជាតិ ដូច្នេះលោកមានជំនឿចិត្តថា ម្ហូបខ្មែរ គឺជាគោលដៅនៃការចង់ភ្លក់រសជាតិនៃភ្ញៀវបរទេស និងមានមេចុងភៅបរទេសជាច្រើន ទទួលស្គាល់គុណភាពរសជាតិម្ហូបខ្មែរ ។

លោកបន្តថា នេះគោលបំណងរបស់លោក គឺចង់ឲ្យម្ហូបខ្មែរនឹងត្រូវបានអភិរក្សនៅក្នុងភោជនីយដ្ឋានមួយនេះ ដោយលោកយល់ថាម្ហូបខ្មែរវាជាកម្មវត្ថុនៃការបង្កើតឡើងនូវភោជនីយ៍ដ្ឋាននេះ ដោយក្នុងនោះយើងមានម្ហូប ប្រមាណពី៣០ ទៅ៥០មុខ និងមិនមានប្រភេទម្ហូបបរទេសនោះឡើយ ។ ហើយទាំងនេះក៏មិនគ្រប់គ្រាន់នោះទេ ក្នុងនាមប្រធានសមាគមចុងភៅកម្ពុជា បើអាចមានលទ្ធភាព នឹងស្វែងរកដៃគូ ចងក្រងឯកសារម្ហូបខ្មែរជាផ្លូវការ ដើម្បីរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះថា រសជាតិនៃម្ហូបខ្មែរ ត្រូវបាននៅជាប់ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជនខ្មែរជាច្រើនជំនាន់ ជាច្រើនសតវត្សកន្លងមកហើយ ហើយដែលអាចនិយាយបានថា រសជាតិនៃម្ហូប គឺជាអត្តសញ្ញាណឆ្លុះបង្ហាញអំពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ដែលមានតម្លៃជាបេតិកភណ្ឌអរូបី របស់ជាតិ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ ងិន គីមឡេង

Tags: ប្រធានសមាគមចុងភៅកម្ពុជាម្ហូបខ្មែរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លំហាត់សមយុទ្ធទ្រង់ទ្រាយធំ លើកទី ៦ នៅខេត្តសៀមរាប ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ

លំហាត់សមយុទ្ធទ្រង់ទ្រាយធំ លើកទី ៦ នៅខេត្តសៀមរាប ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ

អាជ្ញាធរខេត្តសៀមរាបបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ឆ្នាំ២០១៩ គោលដៅទី៤នៅស្រុកប្រាសាទបាគង

អាជ្ញាធរខេត្តសៀមរាបបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ឆ្នាំ២០១៩ គោលដៅទី៤នៅស្រុកប្រាសាទបាគង

ប៊ីចេងក្លែងក្លាយ សញ្ញា« វែកក្រហម »ចំនួន១៨តោនត្រូវសមត្ថកិច្ចរកឃើញក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប

ប៊ីចេងក្លែងក្លាយ សញ្ញា« វែកក្រហម »ចំនួន១៨តោនត្រូវសមត្ថកិច្ចរកឃើញក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.