Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាបបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ឆ្នាំ២០១៩ គោលដៅទី៤នៅស្រុកប្រាសាទបាគង

ដោយ Pothe Thun
18/12/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាបបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ឆ្នាំ២០១៩ គោលដៅទី៤នៅស្រុកប្រាសាទបាគង
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ ឆ្នាំ២០១៩ ដោយមានវត្តជាគណ:អធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី លោក ស្រី យូ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា នៃគណៈអភិបាលខេត្តសៀមរាប នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្ត សិស្សានុសិស្ស អាជ្ញាធរ និង ប្រជាពលរដ្ឋមកពីស្រុកប្រាសាទបាគង និង ស្រុកសូទ្រនិគម ដែលមានសមាជិកសមាជិកាចូលរួមសរុប ប្រមាណជាង៦៧៧នាក់ ស្រី ២១១នាក់ និង វាគ្មិនតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត ។

វេទិកាផ្សព្វផ្សាយនេះដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលមកពីស្រុកប្រាសាទបាគង និង ស្រុកសូទ្រនិគម បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈម ដែលកើតកន្លងមក ដើមី្បសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍សម្រាប់រយៈពេល៥ឆ្នាំនៃអាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តសៀមរាប ។

ក្នុងនោះដែរសមាជិកនៃវេទិកាផ្សព្វផ្សាយទទួលបានសំណួរ និងសំណូមពរ ផ្ទាល់មាត់ពីបងប្អូនប្រជាពលរដ្ឋចំនួន២៣សំណួរ-សំណូមពរ ដែលត្រូវបានវាគ្មិនលើកយកមកបកស្រាយបំភ្លឺ។ ដោយឡែកសំណួរ-សំណូមពរជាលាយលក្ខ័ជាអក្សរមិនទាន់បានឆ្លើយបំភ្លឺមានចំនួន២០សំណួរ-សំណូមពរ ដែលក្រុមប្រឹក្សាខេត្តទទួលយកទៅពិនិត្យពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតបជម្រាបជូនដំណឹងជាលាយលក្ខណ៏អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមរយៈក្រុមប្រឹក្សាឃុំ ។ ដែលសំណូមពរទាំងនោះបាននិយាយ អំពីទុក្ខកង្វល់របស់ពួកគាត់នៅតាមមូលដ្ឋានដោយបានផ្តោតទៅលើបញ្ហា ការធ្វើប័ណ្ណកម្មសិទ្ធិសម្គាល់អចនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ សៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណ តម្លៃកសិផលកសិកម្ម និងការងារសាសនា ។

ឯកឧត្តម អ៊ាន ឃុន ក៏បានធ្វើការបូកសរុបដោយថ្លែងអំណរគុណ ដល់បងប្អូនដែលបានចំណាយពេលចូលរួម ក្នុងអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ឆ្នាំ២០១៩ ដែលបានធ្វើឲ្យយើងទាំងអស់គ្នាបានយល់កាន់តែច្បាស់រាល់ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្រុង ស្រុក និង ដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អង្គវេទិកាបានធ្វើនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ វាគឺជាសញ្ញាវិជ្ជមានថ្មីបន្ថែមទៀត ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចពិគ្រោះយោបល់ ពិភាក្សា ដើម្បីពិនិត្យ ពិចារណា និង ធ្វើការឆ្លុះបញ្ចាំងទៅលើសមិទ្ធផលដែលសម្រេចបាន និង បញ្ហាប្រឈមក្នុងឆ្នាំ២០១៩ និងគម្រោងសកម្មភាពជាអាទិភាពសម្រាប់ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត ដែលជាកម្លាំងចលករជម្រុញឲ្យការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកាន់តែមានល្បឿនទៅមុខឥតឈប់ឈរ។

អត្ថបទ និង រូបភាព ៖ ស៊ាន សុផាត
កែសម្រួល ៖ ហាំ ម៉េងហួត

Tags: វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្រុក​ប្រាសាទបាគង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប៊ីចេងក្លែងក្លាយ សញ្ញា« វែកក្រហម »ចំនួន១៨តោនត្រូវសមត្ថកិច្ចរកឃើញក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប

ប៊ីចេងក្លែងក្លាយ សញ្ញា« វែកក្រហម »ចំនួន១៨តោនត្រូវសមត្ថកិច្ចរកឃើញក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប

អតីតយុទ្ធជនក្រីក្រខេត្តសៀមរាប ទទួលបានអំណោយផ្ទះ០៤ខ្នង របស់សម្តេចតេជោ ហ៊ុន សែន

អតីតយុទ្ធជនក្រីក្រខេត្តសៀមរាប ទទួលបានអំណោយផ្ទះ០៤ខ្នង របស់សម្តេចតេជោ ហ៊ុន សែន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពេញចិត្តដែលស៊ុយអ៊ែត ជួយអភិវឌ្ឍន៍វិស័យសហគ្រាសខ្នាតតូច និងមធ្យម និងបានជំរុញឱ្យកម្ពុជា-ស៊ុយអ៊ែត ពង្រឹងវិស័យពាណិជ្ជកម្ម បន្ថែមទៀត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពេញចិត្តដែលស៊ុយអ៊ែត ជួយអភិវឌ្ឍន៍វិស័យសហគ្រាសខ្នាតតូច និងមធ្យម និងបានជំរុញឱ្យកម្ពុជា-ស៊ុយអ៊ែត ពង្រឹងវិស័យពាណិជ្ជកម្ម បន្ថែមទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.