Sunday, April 19, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

អាមេរិកព្រមានអង់គ្លេសជាថ្មីម្តងទៀត លើការតភ្ជាប់សេវា 5G ជាមួយក្រុមហ៊ុនចិន Huawei

ដោយ Pothe Thun
25/12/2019
នៅក្នុង ព័ត៌មានអន្តរជាតិ
អាមេរិកព្រមានអង់គ្លេសជាថ្មីម្តងទៀត លើការតភ្ជាប់សេវា 5G ជាមួយក្រុមហ៊ុនចិន Huawei
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក រ៉ូប៊ឺត អូប្រៀន (Robert O’Brien) បានព្រមានរដ្ឋាភិបាល អង់គ្លេសថា សេចក្តីសម្រេចក្នុងការអនុញ្ញាតឲ្យក្រុមហ៊ុនចិន Huawei ចូលរួមក្នុងការតភ្ជាប់ បណ្តាញសេវា 5G នៅក្នុងប្រទេសអឺរ៉ុបមួយនេះ វានឹងផ្តល់ហានិភ័យខ្ពស់ ព្រោះទីក្រុង ប៉េកាំងអាចចូលទៅលួចយកព័ត៌មានសម្ងាត់ ពីប្រជាពលរដ្ឋអង់គ្លេសបាន។
នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩។

ការព្រមានរបស់អាមេរិក ទៅលើបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួននៅទូទាំងពិភពលោកនេះ គឺស្ទើរតែរាប់មិនអស់ទៅហើយ ប៉ុន្តែសម្រាប់អង់គ្លេសហាក់ច្រើនដងជាងគេបន្តិច។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក អូប្រៀន ថែមទាំងបានក្រើករំលឹកអង់គ្លេសទៀតថា បក្សកុម្មុយនិស្តចិន នឹងលួចរឿងសម្ងាត់ជាតិអង់គ្លេស តាមរយៈការភ្ជាប់បណ្តាញសេវា 5G របស់ក្រុមហ៊ុន Huawei។ ការបញ្ចុះបញ្ចូលរបស់អាមេរិកនេះ គឺធ្វើឡើងចំពេលដែល រដ្ឋាភិបាលលោក បូរីស ចនសុន (Boris Johnson) នៅតែកំពុងពិភាក្សានៅឡើយថា តើត្រូវហាមឃាត់ក្រុមហ៊ុនចិន Huawei មិនឲ្យចូលរួមជាផ្នែកមួយ នៃការផ្គត់ផ្គង់បណ្តាញសេវា 5G នៅអង់គ្លេសដែរ ឬយ៉ាងណា។

គួរបញ្ជាក់ថា ចាប់តាំងពីសហរដ្ឋអាមេរិកដាក់ Huawei ចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម កាលពីពាក់កណ្តាលឆ្នាំ២០១៩ គ្មានអាជ្ញាធរអឺរ៉ុបណាមួយ បានរកឃើញភាពមិនប្រក្រតី ឬឧបករណ៍ស៊ើបការណ៍សម្ងាត់អ្វី នៅក្នុងបណ្តាញផ្គត់ផ្គង់សេវាអ៊ីនធើណិតរបស់ Huawei នោះឡើយ៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

 

Tags: 5GHuaweiអង់គ្លេសអាមេរិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលស្រុកក្រឡាញ់ នាំយកសម្ភារសិក្សាជូនយុវតីស្ម័គ្រចិត្តបង្រៀនភាសាបរទេស ដល់ក្មេងក្នុងភូមិ

អភិបាលស្រុកក្រឡាញ់ នាំយកសម្ភារសិក្សាជូនយុវតីស្ម័គ្រចិត្តបង្រៀនភាសាបរទេស ដល់ក្មេងក្នុងភូមិ

អាជ្ញាធរស្រុកបន្ទាយស្រី និងក្រុមហ៊ុន Seatel ចុះហត្ថលេខាលើគម្រោងបង្កើតសាលាគំរូ ក្នុងឃុំព្រះដាក់

អាជ្ញាធរស្រុកបន្ទាយស្រី និងក្រុមហ៊ុន Seatel ចុះហត្ថលេខាលើគម្រោងបង្កើតសាលាគំរូ ក្នុងឃុំព្រះដាក់

សាន់តាក្លូសផ្តល់ការដូជាង ៧.៥ប៊ីលាន ហើយត្រលប់ទៅកាន់ប៉ូលខាងជើងវិញ

សាន់តាក្លូសផ្តល់ការដូជាង ៧.៥ប៊ីលាន ហើយត្រលប់ទៅកាន់ប៉ូលខាងជើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • នគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ចូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត

    10504 shares
    Share 5730 Tweet 1989

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.