Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរស្រុកបន្ទាយស្រី និងក្រុមហ៊ុន Seatel ចុះហត្ថលេខាលើគម្រោងបង្កើតសាលាគំរូ ក្នុងឃុំព្រះដាក់

ដោយ Pothe Thun
26/12/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អាជ្ញាធរស្រុកបន្ទាយស្រី និងក្រុមហ៊ុន Seatel ចុះហត្ថលេខាលើគម្រោងបង្កើតសាលាគំរូ ក្នុងឃុំព្រះដាក់
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សាលារៀនចំនួន២ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប នឹងទទួលបានគម្រោង ក្រោមកិច្ចសហប្រតិបត្តិការរវាង រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ចុះហត្ថលេខា ជាមួយក្រុមហ៊ុន Seatel (South East Asia Telecom) ប្រចាំកម្ពុជា។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅវិទ្យាល័យបន្ទាយស្រី នារសៀលថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ២០១៩ ដោយ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី និងលោក យ៉ាវ អ៊ីជិន នាយកប្រតិបត្តិក្រុមហ៊ុន Seatel ប្រចាំនៅកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សាលាគំរូ ដែលនឹងទទួលបានគម្រោងនេះ មានសាលាបឋមសិក្សាតាកុះ និងវិទ្យាល័យបន្ទាយស្រី ជាជំហ៊ានបឋមនៃការឆ្លើយតបចំពោះសំណូមពររបស់សិស្ស និងគ្រូបង្រៀន ក្រុមហ៊ុន Seatel បានជួយឧបត្ថម្ភបំពាក់អំពូលភ្លើង និងកង្ហាជូនគ្រប់ថ្នាក់រៀន។ ជាមួយនោះ សិស្សានុសិស្ស ក៏នឹងទទួលបានគ្រប់ៗគ្នា នូវឯកសណ្ឋានប្រចាំសាលារបស់ខ្លួន និង សំណូមពរជាច្រើនទៀត ដែលក្រុមហ៊ុនទទួលយកទៅដោះស្រាយ។

លោក យ៉ាវ អ៊ីជិន មានប្រសាសន៍ថា ៖ ជាច្រើនឆ្នាំកន្លងមកនេះ វត្តមានរបស់លោក បំពេញធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ច្រើនជាងនៅប្រទេសចិនជាស្រុកកំណើត ។ លោកស្រឡាញ់មាតុភូមិ និងប្រជាជនកម្ពុជា ។ សម្រាប់លោកផ្ទាល់ កម្ពុជាប្រៀបបីដូចជាស្រុកកំណើតរបស់លោក ហើយលោកដឹងច្បាស់ថា កម្ពុជាមានភ័ព្វសំណាងដោយមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងជាស្ថាបនិកសន្តិភាព។

លោកបានបញ្ជាក់ថា ការចូលរួមចំណែក ទ្រទ្រង់វិស័យអប់រំនៅកម្ពុជា វាគឺជាក្តីស្រមៃតែមួយគត់របស់លោក ព្រោះថាវិស័យអប់រំ គឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។ ក្រៅពីខ្លឹមសារនៃលិខិត ដែលត្រូវបានចុះហត្ថលេខា លោកក៏នឹងជួយឧបត្ថម្ភ ដល់សាលាទាំង២នេះ ឆ្ពោះទៅរកគោលដៅ ក្នុងរយៈពេល៥ឆ្នាំផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ឃឹម ហ្វីណង់ លើកឡើងថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលស្រុក និងដៃគូអភិវឌ្ឍនាពេលនេះ វានឹងក្លាយជាឧទាហរណ៍មួយ សម្រាប់ឲ្យសាលាដទៃទៀត សប្បុរសជន និងដៃគូឯកជនដទៃផ្សេងៗទៀត នាពេលអនាគត យកគំរូតាម ។

លោកអភិបាលស្រុក បញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការ លើគម្រោងអភិវឌ្ឍសាលារដ្ឋជាសាលាគំរូនាពេលនេះ នៅតែត្រូវការ ការគាំទ្រជាចាំបាច់ពីក្រសួងអប់រំ យុវជន និងកីឡា អ្នកជំនាញ និងធាតុចូលផ្សេងៗជាច្រើនទៀត។

យ៉ាងណាក៏ដោយ នៅក្នុងពិធីចុះហត្ថលេខានោះ វេទិកាស្វែងយល់អំពីសំណូមពរ និងបញ្ហាប្រឈមនានា ត្រូវបានបើកទូលាយដោយការបញ្ចេញមតិពីសំណាក់សិស្ស គ្រូបង្រៀន និងអ្នកគ្រប់គ្រងសាលាផងដែរ ដើម្បីជាការត្រួសត្រាយផ្លូវ សិក្សាអំពីតម្រូវការចាំបាច់ក្នុងជំហានដំបូង ក្នុងការអនុវត្ត គម្រោង ។
  

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: SeatelSouth East Asia Telecomសាលាគំរូស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាន់តាក្លូសផ្តល់ការដូជាង ៧.៥ប៊ីលាន ហើយត្រលប់ទៅកាន់ប៉ូលខាងជើងវិញ

សាន់តាក្លូសផ្តល់ការដូជាង ៧.៥ប៊ីលាន ហើយត្រលប់ទៅកាន់ប៉ូលខាងជើងវិញ

នាយករដ្ឋមន្ត្រីចិនធ្វើកិច្ចចរចាជាមួយនាយករដ្ឋមន្ត្រីជប៉ុន

នាយករដ្ឋមន្ត្រីចិនធ្វើកិច្ចចរចាជាមួយនាយករដ្ឋមន្ត្រីជប៉ុន

ពិធីបុណ្យទន្លេឆ្នាំនេះនឹងប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តបាត់ដំបង

ពិធីបុណ្យទន្លេឆ្នាំនេះនឹងប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តបាត់ដំបង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.