Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពិធីបុណ្យទន្លេឆ្នាំនេះនឹងប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តបាត់ដំបង

ដោយ Pothe Thun
26/12/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ពិធីបុណ្យទន្លេឆ្នាំនេះនឹងប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តបាត់ដំបង
65
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍ បានកំណត់យកខេត្តបាត់ដំបង ជាខេត្តសម្រាប់ប្រារព្ធពិធីបុណ្យទន្លេ ព្រោះខេត្តបាត់ដំបងមានព្រំដែនទឹកបឹងទន្លេសាប ក្នុងចំណោមខេត្តមួយចំនួនទៀតដែល នៅជុំវិញបឹងទន្លេសាបដែរ រួមមានខេត្តកំពង់ឆ្នាំង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ។

នៅក្នុងកិច្ចប្រជុំពិភាក្សាការរៀបចំពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង នាថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម បានធ្វើការជំរុញដល់រដ្ឋបាលខេត្តបាត់ដំបង នូវកិច្ចសំខាន់ៗចំនួនបី ដើម្បីរៀបចំពីធីបុណ្យទន្លេឲ្យទទួលបានជោគជ័យ និងមានការទាក់ទាញកំណើនភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងពិធីបុណ្យឲ្យបានច្រើនកុះករ ព្រោះថា កន្លងមកការរៀបចំបុណ្យទន្លេ បានរៀបចំឡើងចំនួន៥លើកមកហើយ ដែលបានធ្វើឡើង នៅតាមបណ្ដាខេត្តមួយចំនួនដែលមានទន្លេទទួលបានជោគជ័យ និងមានការទាក់ទាញខ្លាំង សំណាក់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដោយសារតែខេត្តទាំងនោះ បានរៀបចំនូវរបៀបវារៈសំខាន់ជាច្រើន នៅក្នុងពិធីបុណ្យទន្លេនេះ ដូចជា ការសំដែងសិល្បៈ របាំវប្បធម៌ ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងក្រៅស្រុក ការប្រកួតកីឡា ក៏ដូចជាមានសន្តិសុខសណ្ដាប់ធ្នាប់ល្អជាដើម ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជំរុញដល់រដ្ឋបាលខេត្តបាត់ដំបង នូវកិច្ចការសំខាន់ៗចំនួនបី ធំៗ ទី១. កន្លែងតាំងពិព័រណ៍ឲ្យមានច្រើនស្ដង់ ពិសេសជ្រើសយកផលិតផលក្នុងខេត្តមានម្ហូបអាហារ នំចំណី របស់ប្រើប្រាស់ដែលជាផលិតផលរបស់ប្រជាពលរដ្ឋ ដែលជាប្រពៃណីទំនៀមទម្លាប់របស់អ្នកស្រុកនៃខេត្តបាត់ដំបង ជាពិសេស មកដាក់តាំងចាប់ពី៤០ទៅ៥០មុខ, ទី២. របាំប្រពៃណីឬរឿងខ្លីៗ និយាយទាក់ទងនឹងខេត្តបាត់ដំបង ដើម្បីសម្ដែងជូនដល់ថ្នាក់ដឹកនាំ និងភ្ញៀវចូលរួមទស្សនាកំសាន្ត និងទី៣. រៀបចំប្រកួតកីឡាប្រចាំខេត្តឲ្យបានច្រើនមុខ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានចាត់ទុកថា នេះជាព្រឹត្តិការណ៍ធំទី១សម្រាប់ខេត្ត ដែលត្រូវរៀបចំឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ខណៈព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងចំនួន២ដងមកហើយ ដែលរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំធ្វើឡើង និងទទួលបាននូវភាពជោគជ័យរួមផ្សំជាមួយ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក៏ត្រូវបានធ្វើពង្រឹងបានយ៉ាងល្អប្រសើរ មិនមានការព្រួយបារម្ភឡើយ អ្វីដែលសំខាន់គឺដោយសារមានការគាំទ្រពីសំណាក់ក្រសួងទេសចរណ៍និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានខិតខំដកពិសោធន៍ពីបណ្ដាខេត្តដែលបានរៀបចំពិធីបុណ្យទន្លេទទួលបានជោគជ័យកន្លងមក ក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង នឹងខិតខំធ្វើការងារទាំងនេះឲ្យបានជោគជ័យ ពិសេសពង្រឹងការងារសន្តិសុខ ការប្រគុំតន្ត្រី រៀបចំភ្លើងពណ៌នៅជុំវិញទីតាំងពិធីបុណ្យ ព្រមទាំងការងារសំខាន់មួយចំនួនទៀតផងដែរ ។

សូមបញ្ជាក់ថា ការរៀបចំពិធីបុណ្យទន្លេលើកទី៦នៅខេត្តបាត់ដំបងនាឆ្នាំ២០២០ខាងមុខនេះ ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ខាងមុខ ដោយព្រឹត្តិការណ៍នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យនេះ ៕

អត្តបទនិងរូបភាព៖មន្ទីរព័ត៌មានខេត្តបាត់ដំបង

Tags: ខេត្តបាត់ដំបងបុណ្យទន្លេ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សប្បុរសជននានា ឧបត្ថម្ភប្រាក់ជាង៥ម៉ឺនដុល្លារតាមរយៈយុទ្ធនាការ “រត់ដើម្បីជីវិតកុមារនៅកម្ពុជាឆ្នាំ ២០១៩”

សប្បុរសជននានា ឧបត្ថម្ភប្រាក់ជាង៥ម៉ឺនដុល្លារតាមរយៈយុទ្ធនាការ “រត់ដើម្បីជីវិតកុមារនៅកម្ពុជាឆ្នាំ ២០១៩”

ពលរដ្ឋម្នាក់នៅខេត្ដសៀមរាប អភិរក្សសម្ភារៈបុរាណនៅផ្ទះស្នាក់ ដើម្បីអោយមានការទាក់ទាញដល់អ្នកទេសចរណ៍

ពលរដ្ឋម្នាក់នៅខេត្ដសៀមរាប អភិរក្សសម្ភារៈបុរាណនៅផ្ទះស្នាក់ ដើម្បីអោយមានការទាក់ទាញដល់អ្នកទេសចរណ៍

រដ្ឋបាលស្រុកជីក្រែង ប្រជុំផ្សព្វផ្សាយពាក់ព័ន្ធការងារដីធ្លី ដល់អាជ្ញាធរភូមិឃុំក្នុងមូលដ្ឋាន

រដ្ឋបាលស្រុកជីក្រែង ប្រជុំផ្សព្វផ្សាយពាក់ព័ន្ធការងារដីធ្លី ដល់អាជ្ញាធរភូមិឃុំក្នុងមូលដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.