Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សប្បុរសជននានា ឧបត្ថម្ភប្រាក់ជាង៥ម៉ឺនដុល្លារតាមរយៈយុទ្ធនាការ “រត់ដើម្បីជីវិតកុមារនៅកម្ពុជាឆ្នាំ ២០១៩”

ដោយ Pothe Thun
26/12/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សប្បុរសជននានា ឧបត្ថម្ភប្រាក់ជាង៥ម៉ឺនដុល្លារតាមរយៈយុទ្ធនាការ “រត់ដើម្បីជីវិតកុមារនៅកម្ពុជាឆ្នាំ ២០១៩”
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹត្តិការណ៍ “រត់ដើម្បីជីវិតកុមារនៅកម្ពុជាឆ្នាំ ២០១៩” ដោយ លោក នឹម ឈុន្នី រត់ក្នុងរយៈពេល១០ថ្ងៃ ពីទីរាជធានីភ្នំពេញ ដល់ខេត្ដសៀមរាប ប្រមូលបានថវិកាចំនួន ៥៥,០០០ដុល្លារ ដើម្បីចូលរួមជួយទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលក្នុង១ឆ្នាំៗ មន្ទីរពេទ្យកុមារមួយនេះ ត្រូវការថវិកាប្រមាណជា ៦លាន ៥សែនដុល្លា សម្រាប់ប្រតិបត្តិការមនុស្សធម៌ ជួយសង្គ្រោះសុខភាព និងជីវិតកុមារកម្ពុជាមកពីគ្រប់ទិសទី។

នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសដែល លោក នឹម ឈុន្នី ជាស្ថាបនិកក្រុមហ៊ុនវិបស្សា គ្រូបង្ហាត់សមាធិ និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញ បានរត់មកដល់ គោលដៅខេត្តសៀមរាបដោយជោគជ័យ លោកត្រូវបាន ម៉ូតូក្បូន បើកនាំផ្លូវមកកាន់មន្ទីរពេទ្យកុមារអង្គរ រួមទាំងមាន ពិធីទទួលរូបលោក និងក្រុមរបស់លោកយ៉ាងឱឡារិកផងដែរ។

លោក នឹម ឈុន្នី បានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា យុទ្ធនាការនេះ ត្រូវបានផ្តួចផ្តើមឡើងដោយរូបលោកផ្ទាល់និងគាំទ្រដោយ មន្ទីរពេទ្យកុមារអង្គរ ដែលបានប្រមូលថវិកាតាមរយៈប្រព័ន្ធអ៉ីនធើណេត និងសប្បុរសជនក្នុង និងក្រៅប្រទេស។ ព្រឹត្តិការណ៍នេះ ក៏បានបង្ហាញ និងទទួលបានការគាំទ្រពីសំណាក់សិល្បៈករល្បីៗក្នុងស្រុក ប្រព័ន្ធផ្សព្វផ្សាយ កីឡាអូឡាំពិកខ្មែរ ក្រុមហ៊ុនឯកជន យុវជននិងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ក្នុងទម្រង់ជាជំនួយហិរញ្ញវត្ថុ ការទំនាក់ទំនង និងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក នឹម ឈុន្នី បានបញ្ជាក់ថា ព្រឹត្តិការណ៍ “រត់ដើម្បីជីវិតកុមារនៅកម្ពុជាឆ្នាំ ២០១៩” នឹងនៅតែទទួល ការបរិច្ចាគពីសប្បុរសជននានា រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២០ ដែលគម្រោងនេះ បានកំណត់គោលដៅរហូតដល់១០ម៉ឺនដុល្លារ។

សូមជម្រាបថា ជារៀងរាល់ថ្ងៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាព ដល់កុមារកម្ពុជាពីគ្រប់ទិសទីយ៉ាងហោចណាស់ ៤០០ នាក់។ សម្រាប់ចុងឆ្នាំ២០១៩នេះ មន្ទីរពេទ្យកុមារអង្គរ នៅខ្វះថវិកាប្រមាណជា ៧ម៉ឺនដុល្លា ដើម្បីទ្រទ្រង់ប្រត្តិបត្តិការរបស់ខ្លួន។

សប្បុរសជននានា ឧបត្ថម្ភប្រាក់ជាង៥ម៉ឺនដុល្លារ តាមរយៈយុទ្ធនាការ

សប្បុរសជននានា ឧបត្ថម្ភប្រាក់ជាង៥ម៉ឺនដុល្លារ តាមរយៈយុទ្ធនាការ រត់ដើម្បីជីវិតកុមារនៅកម្ពុជាឆ្នាំ ២០១៩#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Thursday, December 26, 2019

 

 

អត្ថបទ និង រូបថត ៖ លោក បូ សាវី
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ត់ដើម្បីជីវិតកុមារនៅកម្ពុជាឆ្នាំ ២០១៩រត់ពីរាជធានីភ្នំពេញ ដល់ខេត្ដសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋម្នាក់នៅខេត្ដសៀមរាប អភិរក្សសម្ភារៈបុរាណនៅផ្ទះស្នាក់ ដើម្បីអោយមានការទាក់ទាញដល់អ្នកទេសចរណ៍

ពលរដ្ឋម្នាក់នៅខេត្ដសៀមរាប អភិរក្សសម្ភារៈបុរាណនៅផ្ទះស្នាក់ ដើម្បីអោយមានការទាក់ទាញដល់អ្នកទេសចរណ៍

រដ្ឋបាលស្រុកជីក្រែង ប្រជុំផ្សព្វផ្សាយពាក់ព័ន្ធការងារដីធ្លី ដល់អាជ្ញាធរភូមិឃុំក្នុងមូលដ្ឋាន

រដ្ឋបាលស្រុកជីក្រែង ប្រជុំផ្សព្វផ្សាយពាក់ព័ន្ធការងារដីធ្លី ដល់អាជ្ញាធរភូមិឃុំក្នុងមូលដ្ឋាន

ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.