Saturday, May 2, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពលរដ្ឋម្នាក់នៅខេត្ដសៀមរាប អភិរក្សសម្ភារៈបុរាណនៅផ្ទះស្នាក់ ដើម្បីអោយមានការទាក់ទាញដល់អ្នកទេសចរណ៍

ដោយ Pothe Thun
26/12/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ពលរដ្ឋម្នាក់នៅខេត្ដសៀមរាប អភិរក្សសម្ភារៈបុរាណនៅផ្ទះស្នាក់ ដើម្បីអោយមានការទាក់ទាញដល់អ្នកទេសចរណ៍
1.2k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពលរដ្ឋមួយរូប នៅស្រុកពួក ខេត្ដសៀមរាប បានប្រមូលសម្ភារៈបុរាណ និងគល់ឈើចាស់ៗ ដាក់តាំងនៅកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់អ្នកដំណើរ ឬហៅថា Home Stay ដើម្បីបង្កើតការទាក់ទាញអ្នកទេសចរណ៍ និងដើម្បីអភិរក្សរបស់បុរាណទុកសម្រាប់កូនចៅជំនាន់ក្រោយអោយបានស្គាល់ ខណៈដែលផ្ទះសំណាក់ សណ្ឋាគារនៅទីក្រុងសៀមរាប កំពុងរីកចំរើនសម្ភារៈទំនើបៗដាក់បង្ហាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ។

លោក ព្រឹក ព្រហ្មមេត្ដា ដែលជាម្ចាស់ផ្ទះស្នាក់នៅបណ្ដោះអាសន្ន បានឲ្យដឹងថា ផ្ទះស្នាក់ដែលលោកបានរៀបចំនេះ ជារបៀបផ្ទះបុរាណដែលបានបង្កើតឡើងរយៈពេល ២ឆ្នាំមកហើយ ដោយលោកប្រមូលយកសម្ភារៈចាស់ៗរួមមាន ឆ្នាំងស្ពាន់ ក្រឡ កាទិន ក្អម កង់រទេះ និងសម្ភារៈរបស់របរបុរាណជាច្រើនទៀត ដើម្បីអភិរក្សទុកអោយមនុស្សជំនាន់ក្រោយបានស្គាល់ បានដឹងពីសម្ភារៈជំនាន់ដើម ពិសេសក៍ចង់អោយបរទេសស្គាល់ពីវប្បធម៌ប្រើប្រាស់របស់ខ្មែរផងដែរ ។ ជាមួយគ្នានោះ គល់ឈើចាស់ៗដ៍មានតម្លៃ ដែលសល់ពីភ្លើងឆេះ លោកបានយកមករក្សាទុកលម្អរក្នុងផ្ទះស្នាក់ផងដែរ ដើម្បីធ្វើយ៉ាងណាមានការទាក់ទាញពីភ្ញៀវទេសចរណ៍ ។

លោក បានបន្ដថា សម្ភារៈចាស់ៗដែលលោកបានប្រមូលយកមកតាំងនេះ គឺលោកបានដើរសុំពីតាមភូមិផ្សេងៗដែលប្រជាពលរដ្ឋបានរក្សាទុកនៅតាមផ្ទះរបស់ពួកគាត់ ។ ជាមួយគ្នានោះដែរ លោកក៍បានបង្កើតអោយមាននូវសិល្បៈបាញ់ព្រួញ និងមានការរៀបចំស្លៀកពាក់ជារបៀបមេទ័ពពីជំនាន់ដើមផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោក ព្រឹក ព្រហ្មមេត្ដា បានអោយដឹងទៀតថា ការតុបតែជារបៀបបុរាណនេះ ដោយសារលោកស្រលាញ់វប្បធម៌ប្រពៃណីដូនតារបស់ខ្មែរតាំងដើមមក ។ លោកបានបន្ថែមថា យើងជាកូនខ្មែរ ត្រូវគោរពនិងថែរក្សាវប្បធម៌មួយនេះអោយបានគង់វង់តកូនចៅជំនាន់ក្រោយ ។ ការថែរក្សាវប្បធម៌បាលល្អប្រសើរហើយនោះ ប្រទេសជាតិក៍រីកចំរើនទៅតាមនោះដែរ ជាពិសេសអន្ដរជាតិចូលចិត្ដ និងស្រលាញ់របស់ខ្មែរ ។

លោកបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន ក៏មានភ្ញៀវទេសចរណ៍អន្ដរជាតិមកស្នាក់នៅផ្ទះរបស់លោកផងដែរ ដោយសារពួកគាត់មានការគោរព និងស្រលាញ់ចូលចិត្ដសម្ភារៈរបស់ខ្មែរដែលលោកបានដាក់អភិរក្សនេះ ជាពិសេសការស្នាក់នៅ ព្រោះផ្ទះជារបៀបបុរាណខ្មែរ ។ ហើយលោកក៍បានអំពាវដល់ពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសយុវជន ត្រូវរួមលើកស្ទួយសម្ភារៈបុរាណរបស់ខ្មែរដែលបានបន្សល់ទុកពីជំនាន់ដើម ៕

 

អត្ថបទ និង រូបភាព៖ បូ សាវី

Tags: Home Stayសម្ភារៈបុរាណអភិរក្សសម្ភារៈបុរាណ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលស្រុកជីក្រែង ប្រជុំផ្សព្វផ្សាយពាក់ព័ន្ធការងារដីធ្លី ដល់អាជ្ញាធរភូមិឃុំក្នុងមូលដ្ឋាន

រដ្ឋបាលស្រុកជីក្រែង ប្រជុំផ្សព្វផ្សាយពាក់ព័ន្ធការងារដីធ្លី ដល់អាជ្ញាធរភូមិឃុំក្នុងមូលដ្ឋាន

ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

ប្រជាពលរដ្ឋនិងអាជ្ញាធរស្រុកប្រាសាទបាគង ដាំកូនឈើលិចទឹក ១ពាន់ដើម

ប្រជាពលរដ្ឋនិងអាជ្ញាធរស្រុកប្រាសាទបាគង ដាំកូនឈើលិចទឹក ១ពាន់ដើម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.