Sunday, April 19, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ព្រះចៅអធិរាជជប៉ុនសព្វព្រះរាជហឬទ័យ ប្រោសប្រទានគ្រឿងឥស្សរិយយស លំដាប់ព្រះអាទិត្យ-កាំរស្មីមាស ( The Order of the Rising Sun. Gold Rays With Neck Ribbon ) ចំពោះឯកឧត្តមបណ្ឌិត សមាជិកសភាជាតិ នៃកម្ពុជា !

ដោយ Pothe Thun
14/01/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ព្រះចៅអធិរាជជប៉ុនសព្វព្រះរាជហឬទ័យ ប្រោសប្រទានគ្រឿងឥស្សរិយយស លំដាប់ព្រះអាទិត្យ-កាំរស្មីមាស ( The Order of the Rising Sun. Gold Rays With Neck Ribbon ) ចំពោះឯកឧត្តមបណ្ឌិត សមាជិកសភាជាតិ នៃកម្ពុជា !
ព្រះចៅអធិរាជជប៉ុនសព្វព្រះរាជហឬទ័យ ប្រោសប្រទានគ្រឿងឥស្សរិយយស លំដាប់ព្រះអាទិត្យ-កាំរស្មីមាស ( The Order of the Rising Sun. Gold Rays With Neck Ribbon ) ចំពោះឯកឧត្តមបណ្ឌិត សមាជិកសភាជាតិ នៃកម្ពុជា !
260
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្ថានទូតជប៉ុន សម្តែងនូវការអបអរសាទរ និងរៀបចំពិធីប្រគល់ គ្រឿងឥស្សរិយយសលំដាប់ព្រះអាទិត្យ-កាំរស្មីមាស ( The Order of the Rising Sun. Gold Rays With Neck Ribbon ) សម្រាប់សរទរដូវឆ្នាំ២០១៩ ចំពោះឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ សមាជិកសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំមណ្ឌលសៀមរាប ។ គ្រឿងឥស្សរិយយសនេះ គឺមានតម្លៃនៃការទទួលស្គាល់ថា ៖ ឯកឧត្តមឧកញ៉ា បណ្ឌិត សៀង ណាំ បានបំពេញបេសកកម្មរបស់ខ្លួន ចូលរួមវិភាគទានយ៉ាងសំខាន់និងធំធេងបំផុត ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងរឹតចំណងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ។

ពិធីនេះបានរៀបចំឡើង នៅសណ្ឋាគាសូហ្វីតែល ភូគីត្រា ខេត្តសៀមរាប រាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ។ នៅក្នុងពិធីនោះរួមមានវត្តមានឯកឧត្តម Mitani Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ឯកឧត្តម Nakane kazuyuki សមាជិកសភាជប៉ុន និងសហការី ។ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកសភា ប្រធានគណកម្មការទី៧ នៃរដ្ឋសភាជាតិនៃកម្ពុជា ក្រុមប្រឹក្សានិងគណអភិបាលខេត្ត មន្រ្តីសំខាន់ៗជុំវិញខេត្ត គណអភិបាលនិងក្រុមប្រឹក្សាក្រុង-ស្រុកទាំង១២ រួមទាំងអាជីវករ ពាណិជ្ជករមួយចំនួនទៀត ក៏មានវត្តមានចូលរួមអបអរសាទរផងដែរ ។

នៅក្នុងសេចក្តីថ្លែងសន្ទរកថារបស់ ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានបង្ហាញអំពីសកម្មភាពនិងស្នាដៃរបស់ឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ពង្រឹងទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា ។ សន្ទរកថានោះ បានវាយតម្លៃថា ឯកឧត្តម សៀង ណាំ មានជំហរគាំទ្រនិងបង្កើតទំនាក់ទំនងល្អបំផុតជាមួយសភា រដ្ឋាភិបាល វិនិយោគិន ប្រជាជនជប៉ុន និងសប្បុរសជនជប៉ុន ។

ឯកឧត្តម សៀង ណាំ បានបង្ហាញនូវរំភើប ដឹងគុណក្រៃលែង ចំពោះព្រះហឬទ័យប្រោសប្រទាននៃព្រះចៅអធិរាជជប៉ុន ។ នៅក្នុងចំណាប់អារម្មណ៍របស់ឯកឧត្តម បានវាយតម្លៃថា ៖ នេះគឺជាមហាកិត្តិយសដ៏ថ្លៃថ្លាបំផុត ដែលមិនត្រឹមតែសម្រាប់ឯកឧត្តមផ្ទាល់និងក្រុមគ្រួសារប៉ុណ្ណោះទេ តែជាការផ្តល់កត្តិយសជូនដល់ប្រជារាស្រ្តកម្ពុជាទាំងមូល ជាពិសេសសម្រាប់សភាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ ។ ជូនពរសូមឲ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រជាជនទាំងពីរ ( កម្ពុជា-ជប៉ុន ) កាន់តែរឹងមាំ រីកចម្រើន និងស្ថិតស្ថេរយូរអង្វែង តទៅ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ៖ ក្នុងបរិយាកាសនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ជប៉ុន ចាប់តាំងពីឆ្នាំ១៩៥៣ មកដល់បច្ចុប្បន្ននេះ ដោយបានឆ្លងកាត់តំណាក់កាលទាំងការលំបាកនិងសន្តិភាព ។ យ៉ាងណាក៏ដោយ អ្វីដែលបានកត់សម្គាល់ គឺរដ្ឋាភិបាលនៃប្រទេសទាំង២ បានបន្តថែរក្សាទំនាក់ទំនងល្អជាមួយគ្នា រហូតមកដល់ឆ្នាំ២០២០នេះ ទំនាក់ទំនងផ្លូវការ បានឈានចូលដល់កម្រឹតដៃគូ ជាយុទ្ធសាស្រ្ត ហើយដែលការវិវត្តចុងក្រោយនេះ គឺមិនអាចកាត់ផ្តាច់បានពីកត្តាទំនាក់ទំនងល្អ រវាងប្រមុខដឹកនាំនៃប្រទេសទាំង២ នោះឡើយ ។សមិទ្ធផលរបស់ឯកឧត្តម សៀង ណាំ ក្នុងថ្ងៃនេះ បានបង្ហាញអំពីភាពនៃគំរូល្អ និងជាភាពតំណាងនៃប្រពៃណីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងតួនាទីជាអ្នកបំរើជាតិ និងប្រជាជន ។

ស្ថានទូតជប៉ុន បានឲ្យដឹងថា ៖ គ្រឿងឥស្សរិយយសលំដាប់ព្រះអាទិត្យ-កាំរស្មីមាស ( The Order of the Rising Sun. Gold Rays With Neck Ribbon ) សម្រាប់សរទរដូវឆ្នាំ២០១៩នេះ គឺត្រូវបានប្រគល់ជូនដល់ឥស្សរជនជាន់ខ្ពស់ ដែលជាប្រមុខរដ្ឋ អតីតប្រមុខរដ្ឋ រដ្ឋសភា ព្រឹទ្ធសភា មេទ័ព រដ្ឋមន្រ្តី អនុមន្ត្រី ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងវិស័យឯកជន សរុប ១៣៦នាក់ នៅលើពិភពលោក ។

បើតាមយោងតាមឯកសារបង្ហាញដោយស្ថានទូតជប៉ុន គ្រឿងឥស្សរិយយសលំដាប់ព្រះអាទិត្យ នៃប្រទេសជប៉ុន បង្កើតឡើងនៅក្នុងឆ្នាំ១៨៧៥ ដោយព្រះចៅអធិរាជ ម៉ីជិ (Meiji) ជប៉ុន ។ ដែលដំបូងឡើយ គឺជាគ្រឿងឥស្សរិយយសសម្រាប់តែឥស្សរជនជប៉ុនប៉ុណ្ណោះ ដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលជប៉ុន ដោយអនុក្រិត្យនៃក្រុមប្រឹក្សារដ្ឋជប៉ុន នាថ្ងៃទី១០ ខែមេសា ឆ្នាំ១៨៧៥ ។ ចំណែកឯនិមិត្តសញ្ញា គឺមានលក្ខណៈពិសេសរបស់ពន្លឺកាំរស្មីនៃព្រះអាទិត្យរះ ប្រកបដោយថាមពល និងមានអនុភាព ៕

អត្ថបទ និង រូបភាព៖ ងិន គីមឡេង

Tags: កឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំគ្រឿង​ឥស្សរិយយសព្រះចៅអធិរាជជប៉ុនស្ថានទូតជប៉ុន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ជម្រុញឲ្យមន្រ្តីរាជការ ថ្នាក់ដឹកគ្រប់ស្ថាប៍នរដ្ឋ អនុវត្តការងារ ដោយការគោរពសមត្ថកិច្ចរបស់ខ្លួន

កិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ជម្រុញឲ្យមន្រ្តីរាជការ ថ្នាក់ដឹកគ្រប់ស្ថាប៍នរដ្ឋ អនុវត្តការងារ ដោយការគោរពសមត្ថកិច្ចរបស់ខ្លួន

អង់គ្លេស បារាំង និងអាល្លឺម៉ង់ ប្តេជ្ញាគាំទ្រ កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់

អង់គ្លេស បារាំង និងអាល្លឺម៉ង់ ប្តេជ្ញាគាំទ្រ កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់

អូស្រ្តាលី គ្រោងសម្លាប់សត្វអូដ្ឋជាង១ម៉ឺនក្បាលដោយសារវាផឹកទឹកច្រើនពេក នៅរដូវក្តៅនេះ

អូស្រ្តាលី គ្រោងសម្លាប់សត្វអូដ្ឋជាង១ម៉ឺនក្បាលដោយសារវាផឹកទឹកច្រើនពេក នៅរដូវក្តៅនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • នគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ចូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត

    10504 shares
    Share 5730 Tweet 1989

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.