Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ជម្រុញឲ្យមន្រ្តីរាជការ ថ្នាក់ដឹកគ្រប់ស្ថាប៍នរដ្ឋ អនុវត្តការងារ ដោយការគោរពសមត្ថកិច្ចរបស់ខ្លួន

ដោយ Pothe Thun
14/01/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ជម្រុញឲ្យមន្រ្តីរាជការ ថ្នាក់ដឹកគ្រប់ស្ថាប៍នរដ្ឋ អនុវត្តការងារ ដោយការគោរពសមត្ថកិច្ចរបស់ខ្លួន
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ការជម្រុញឲ្យមន្រ្តីដែលមានតួនាទី-ភារកិច្ចបំពេញការងាររដ្ឋ បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដើម្បីភាពរីកចម្រើននៃសង្គមជាតិ ត្រូវបានឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ហើយអ្វីដែលឯកឧត្តមសង្កត់ធ្ងន់នោះ គឺការលើកយកប្រសាសន៍ដ៏មានតម្លៃនៃសម្តេចតេជោ ហ៊ុន ហ៊ុន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញឲ្យមន្រ្តីរាជការ រួមទាំងថ្នាក់ដឹកនាំផងដែរ ត្រូវចេះប្រើដាវអំណាចការងារ ត្រួសត្រាយ វះកាត់ សម្រេចកិច្ចការឲ្យមានប្រសិទ្ធភាព ។ ការរំលឹកនិងជម្រុញបែបនេះ គឺជាបំណងបង្ការ ការពារ និងចៀសវាង ការដែលទុកឲ្យចំណុចអវិជ្ជមានសេសសល់ដោយមិនមានដំណោះស្រាយ មិនគោរពសមត្ថកិច្ចរបស់ខ្លួន ក្លាយជាទម្លាប់មិនល្អ បង្កផលវិបាកសម្រាប់ការដោះស្រាយមិនចប់នោះ ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ដែលបានដឹកនាំមន្រ្តីជំនាញចូលរួមក្នុងកិច្ចប្រជុំនោះ លើកឡើងថា ៖ នៅក្នុងសម័យកាលបច្ចេកវិទ្យាទំនើបនេះ អ្វីៗដែលកើតឡើងក្នុងសង្គម វាមិនមែនជាអាថ៌កំបាំងនោះឡើយ វានឹងកើតឡើងនូវប្រតិកម្មភ្លាមៗពីសំណាក់មហាជន ។ បើជាការរិះគន់នោះក្នុងបំណងដើម្បីស្ថាបនា នោះវាជារឿងដ៏ល្អសម្រាប់ការទទួលយកដើម្បីកែលម្អ តែវានឹងអាចជាការរិះគន់ ក្នុងន័យនយោបាយផ្សេងទៀត នាំឲ្យមានការប៉ះពាល់ ដល់ការដឹកនាំរបស់អាជ្ញាធរខេត្ត ក៏អាចថាបាន ដូច្នេះមន្រ្តីជំនាញទទួលខុសត្រូវគ្រប់បណ្តាស្ថាប័ន-អង្គភាពទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ចៀសវាងឲ្យបានសម្រាប់ប្រការចុងក្រោយនេះ ដោយការអនុវត្តភារកិច្ចដើម្បីសង្គមជាតិរីកចម្រើន និងដើម្បីមោទនភាពរបស់ថ្នាក់ដឹកនាំ ។

កិច្ចប្រជុំនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប ។ របៀបវារៈមានចំនួន៥ជាសំខាន់ ក្នុងនោះជាលទ្ធផលដែលកត់សម្គាល់ គឺការអនុម័តរបស់កិច្ចប្រជុំទៅលើរបៀបវារៈទី៣ និងទី៤ ដែលគណកម្មាធិការពិគ្រោះយោបល់ស្រ្តីនិងកុមារ ស្នើឲ្យពិនិត្យ-ពិភាក្សា លើផែនការសកម្មភាពឆ្នាំ២០២០ ដែលមានគម្រោងជិត ៣០០សកម្មភាព និង ផែនការថវិកាប្រចាំឆ្នាំ២០២០ របស់ខ្លួន មានទំហំទឹកប្រាក់ប្រមាណជិត ៩៤លានរៀល ដែលទទួលបានមកពិការសន្យាគាំទ្រដោយ រដ្ឋបាលខេត្តសៀមរាប ផែនការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ យូនីសែហ្វ និងអង្គការជាដៃគូមួយចំនួនទៀត ដោយសុំបញ្ចូលផែកនការថវិកានេះ ទៅក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ( ២០២០-២០២៣ ) ៕

អត្ថបទ និង រូបភាព៖ ងិន គីមឡេង

Tags: កិច្ចប្រជុំ​សាមញ្ញ​​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង់គ្លេស បារាំង និងអាល្លឺម៉ង់ ប្តេជ្ញាគាំទ្រ កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់

អង់គ្លេស បារាំង និងអាល្លឺម៉ង់ ប្តេជ្ញាគាំទ្រ កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់

អូស្រ្តាលី គ្រោងសម្លាប់សត្វអូដ្ឋជាង១ម៉ឺនក្បាលដោយសារវាផឹកទឹកច្រើនពេក នៅរដូវក្តៅនេះ

អូស្រ្តាលី គ្រោងសម្លាប់សត្វអូដ្ឋជាង១ម៉ឺនក្បាលដោយសារវាផឹកទឹកច្រើនពេក នៅរដូវក្តៅនេះ

អាជីវកម្មបូមខ្សាច់ទាំងអស់នៅក្នុងស្រុកបន្ទាយស្រីត្រូវបានផ្អាកទាំងស្រុងជាបណ្តោះអាសន្ន

អាជីវកម្មបូមខ្សាច់ទាំងអស់នៅក្នុងស្រុកបន្ទាយស្រីត្រូវបានផ្អាកទាំងស្រុងជាបណ្តោះអាសន្ន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.