Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំដំណើរទស្សនកិច្ចសិក្សាលើការអនុវត្តគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីនៅខេត្តសៀមរាប

ដោយ Pothe Thun
15/01/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំដំណើរទស្សនកិច្ចសិក្សាលើការអនុវត្តគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីនៅខេត្តសៀមរាប
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០២ លោកជំទាវ វេជ្ជ.បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំរៀបចំការធ្វើដំណើរទស្សនកិច្ចសិក្សាអំពីការអនុវត្តគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី នៅសហគមន៍ទេសចរណ៍វប្បធម៌ខ្នារពោធិ៍ ដែលស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម និងសហគមន៍ទេសចរណ៍វប្បធម៌កំពង់ភ្លុក ស្ថិតិនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដើម្បីស្វែងយល់អំពីជីវភាពរស់នៅរបស់សមាជិកក្រុមគោលដៅ និងដំណើរការនៃការអនុវត្តគម្រោងស្តីពី ការបញ្ជ្រាបយេនឌ័រសម្រាប់បង្កើនភាពភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ។ ដំណើរទស្សនកិច្ចនេះដែរ ក៏មានការអញ្ជើញចូលរួមអមដំណើរពីបណ្តាលក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ និងសហគមន៍ផងដែរ ។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី នៅក្នុងពីរសហគមន៍ខាងលើ បានជម្រាបជូន ដល់លោកជំទាវប្រធានប្រតិភូ និងគណៈប្រតិភូអន្តរក្រសួង អំពីការអនុវត្តគម្រោង ដែលមានការគាំទ្រពីអ្នកជំនាញការអង្គការចាយការជប៉ុន ក្រោមការសម្របសម្រួលពីក្រសួងកិច្ចការនារី ដោយបានបញញជាក់ថាគម្រោងនេះ គឺក្រុមការងារបានធ្វើការគាំទ្រតែលើផ្នែកបច្ចេកទេសជូនដល់សមាជិកសហគមន៍តែប៉ុណ្ណោះ ដែលមានការចូលរួមផ្តល់បច្ចេកទេសពី មន្ទីរកិច្ចការនារី មន្ទីរកសិកម្ម មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរផែនការ មន្ទីរទេសចរណ៍ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរឧស្សាហ៍កម្ម និងមន្ទីរពាណិជ្ជកម្ម ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកជំទាវ វេជ្ជ.បណ្ឌិត អ៊ឹង កន្ថាផាវី ក៏បានថ្លែងអំណរគុណដល់ក្រុមការងារអន្តរក្រសួង អន្តរមន្ទីរ និងអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ ពិសេសអង្គការការាចាយការជប៉ុន ដែលបានយកចិត្តទុកដាក់លើបញ្ហារបស់ស្រ្តី ពិសេសការបង្កើតជាសហគមន៍ដែលមានស្រ្តីចូលរួមជាសមាជិកជាច្រើន បង្កើតបានជាសេវាកម្ម សម្រាប់រកប្រាក់ចំណូលក្នុងសហគមន៍ ដែលបានចូលរួមការបន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយទប់ស្កាត់នៅការធ្វើចំណាកស្រុកបានទៀត នេះជាសកម្មភាពដ៏ល្អ គួរឲ្យកោតសសរសើរពិតមែន ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់សហគមន៍ទាំងអស់ធ្វើយ៉ាងណារក្សានូវអាជីវកម្ម សិប្បកម្ម ដែលមានស្រាប់នៅក្នុងសហគន៍ ហើយត្រូវបង្កើនគុណភាព សុវត្ថិភាព អនាម័យ ពិសេសជំនាញទន់ ក្នុងការទំនាក់ទំនង ជាមួយភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ សំដៅឲ្យសហគមន៍យើងកាន់តែមានភាពទាក់ទាញ ប្រកបដោយសេវាកម្មល្អ សហគមន៍ស្អាត មានសុខសុវត្ថិភាព និងសន្តិភាព ។

គួរឲ្យដឹងថា ដំណើរទស្សនកិច្ចនេះដែរ គណៈប្រភូ បានទៅទស្សនាផ្ទះស្នាក់នៅក្នុងសហគមន៍ខ្នារពោធិ៍ ទស្សនាប្រាសាទបន្ទាយអំពិល និងទស្សនាសហគមន៍អភិរក្សព្រៃឈើ និងសត្វដំរី ដែលស្ថិតិក្នុងឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម និងពេលរសៀល ទស្សនាន្លែងអភិរក្សត្រីមេពូជជ្រោយឆ្នាំ របស់សហគមន៍នេសាទកំពង់ភ្លុក និងទស្សនាថ្ងៃលិចនៅបឹងទន្លេសាប នៅសហគមន៍កំពង់ភ្លុក ស្រុកប្រាសាទបាគងផងដែរ ៕

 

អត្តបទនិងរូបភាព៖រដ្ឋបាលខេត្តសៀមរាប

Tags: បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីរដ្ឋមន្រ្តីក្រសួងកិច្ចការនារីលោកជំទាវ វេជ្ជ.បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យន្តហោះអាមេរិកទម្លាក់សាំងចោលពីលើអាកាសនិងធ្លាក់ចំសាលារៀនមួយនាំឲ្យមនុស្សរបួស២៦នាក់

យន្តហោះអាមេរិកទម្លាក់សាំងចោលពីលើអាកាសនិងធ្លាក់ចំសាលារៀនមួយនាំឲ្យមនុស្សរបួស២៦នាក់

សារព័ត៌មានអាមេរិក៖ យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ត្រូវបានមីស៊ីលអ៉ីរ៉ង់រហូតដល់២គ្រាប់ឯណោះបាញ់ចំ!

សារព័ត៌មានអាមេរិក៖ យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ត្រូវបានមីស៊ីលអ៉ីរ៉ង់រហូតដល់២គ្រាប់ឯណោះបាញ់ចំ!

សម្តេចតេជោ៖«អ្នកសារព័ត៌មាន កុំបំពានសិទ្ធអ្នកដទៃ កុំបំភ្លៃការពិត» 

សម្តេចតេជោ៖«អ្នកសារព័ត៌មាន កុំបំពានសិទ្ធអ្នកដទៃ កុំបំភ្លៃការពិត» 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.