Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សម្តេចតេជោ៖«អ្នកសារព័ត៌មាន កុំបំពានសិទ្ធអ្នកដទៃ កុំបំភ្លៃការពិត» 

ដោយ Pothe Thun
15/01/2020
នៅក្នុង ព័ត៌មានជាតិ
សម្តេចតេជោ៖«អ្នកសារព័ត៌មាន កុំបំពានសិទ្ធអ្នកដទៃ កុំបំភ្លៃការពិត» 
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្នុងពិធីជួបជុំលើកទី៤ ជាមួយអ្នកសារព័ត៌មាន សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញពាក្យពាក្យស្លោកថា «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ។ សម្តេចតេជោចាត់ទុកថា ពាក្យស្លោកនេះ គឺជាមន្តអាគមន៍ ឬក៏ជាកន្សែងយ័ន្ត សម្រាប់អ្នកសារព័ត៌មានការពារខ្លួន ចៀសវាងការកើតឡើងនូវកំហុសឆ្គង ។ ជាមួយនេះ សម្តេចតេជោ ក៏បានបញ្ចេញអានុសាសន៍មួយចំនួនផងដែរ ដែលត្រូវអនុវត្តបន្ត ៖អ្នកសារព័ត៌មានទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ( ទាំងអស់គ្នាដើម្បីសន្តិភាព សន្តិភាពដើម្បីីយើងទាំងអស់គ្នា )។ ក៏ដើម្បីផលប្រយោជន៍ជាតិផងដែរ អ្នកសារព័ត៌មាន ត្រូវរួមចំណែក ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ។ ព័ត៏មានមិនពិត វាបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យនេះ ។

ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិត្រូវមានអ្នកនាំពាក្យច្បាស់លាស់ ក្នុងការឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន ។ មន្រ្តីរាជរដ្ឋាភិបាល មិនត្រូវខ្លាចអ្នកសារព័ត៌មាននោះទេ ហើយកុំចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ តែត្រូវចាត់ទុកអ្នកសារព័ត៌ជាដៃគូរមិនអាចខ្វះបាន សម្រាប់ស្ថាប័ន-អង្គភាពរបស់ខ្លួន។ អភិបាលខេត្ត ឬក៏រដ្ឋមន្រ្តី ក៏ត្រូវបង្ហាញមុខ បកស្រាយបំភ្លឺ ឆ្លើយឆ្លងផ្ទាល់ ជាមួយអ្នកសារព័ត៌មាន ក្នុងករណី ឬពេលវេលា ចាំបាច់ ។

អ្នកសារព័ត៌មាន ត្រូវតែជាស្ពានចម្លង ពាំនាំព័ត៌មានពីរាជរដ្ឋាភិបាលទៅសហគមន៍ប្រជាពលរដ្ឋ នាំយព័ត៌មានពីសហគន៍ប្រជាពលរដ្ឋមកកាន់រារដ្ឋាភិបាល និងត្រូវចូលរួមជួយរិះគន់ដើម្បីស្ថាបនា ។ អ្នកនាំពាក្យតាមក្រសួង-ស្ថាប័នរដ្ឋ ត្រូវផ្តល់ព័ត៌មាន ឲ្យអ្នកសារព័ត៌មានរហ័សទាន់ហេតុការណ៍ ដើម្បីផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋបានដឹងជ្រួតជ្រាប។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

អ្នកសារព័ត៌មានទាំងអស់ មានតួនាទី និងមិនអាចខ្វះបានទេ ក្នុងការចូលរួមផ្សព្វផ្សាយ ប្រឆាំងរាល់អំពើអសកម្មនានាក្នុងសង្គម ប្រឆាំងអំពើពុករលួយ-អយុត្តិធម៌ និង គ្រឿងញៀន ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញថា កម្ពុជាត្រូវការសង្គមមួយដ៏ស្អាតស្អំ ។ ក៏ជាការចាំបាច់បំផុត អ្នកសារព័ត៌មានត្រូវតែប្រើប្រាស់ឆន្ទ:ក្នុងតួនាទីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងតបត បន្សាបព័ត៏មានមិនពិត ដោយការបញ្ចេញប្រតិកម្មរហ័ស ឆ្លើយតបវិញភ្លាមៗ នូវព័ត៌មានពិត ឆ្លើយតប ។

ត្រូវខិតខំសម្រេចឲ្យបាន ការអភិវឌ្ឍ ផ្ទេរការផ្សាយពីប្រព័ន្ធ អាណាឡុក (Analog system) ទៅកាន់ប្រព័ន្ឋឌីជីថល(Digital system) នៅក្នុងឆ្នាំ២០២៣ ។សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ត្រូវចេញអោយបានក្នុងឆ្នាំ២០២០នេះ ខណៈដែលសិទ្ធិនេះត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើជាយូរឆ្នាំមកហើយនោះ ។

ក៏ជាកត្តាដ៏សំខាន់ចាំបាច់ គឺការបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀត ក្នុងវិស័យព័ត៌មាន។ មានការប្រើប្រាស់ឧបករណ៍-សម្ភារ:ទំនើប ការប្រើប្រាស់មនុស្ស ក៏ត្រូវតែជាធនធានមានសមត្ថភាព ដើរទាន់បច្ចេកវិទ្យាទាំងនោះ ជាមួយនឹងការខិតខំផលិតព័ត៌មានអោយបានលឿនរហ័ស និងជឿទុកចិត្តបាន ៕

  

Tags: សម្តេចតេជោនាយករដ្ឋមន្ត្រីអ្នកសារព័ត៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសវនាការជាមួយអនុប្រធានរដ្ឋសភាវៀតណាម នៅក្នុងប្រទេសអូស្រ្តាលី

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសវនាការជាមួយអនុប្រធានរដ្ឋសភាវៀតណាម នៅក្នុងប្រទេសអូស្រ្តាលី

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះហត្ថលេខាលើលទ្ធផលកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសអូស្រ្តាលី

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះហត្ថលេខាលើលទ្ធផលកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសអូស្រ្តាលី

លោក ដូណាល់ ត្រាំ ប្រៀបធៀបកិច្ចចរចា ជាមួយកូរ៉េខាងជើង ទៅនឹងការលេងអុក

លោក ដូណាល់ ត្រាំ ប្រៀបធៀបកិច្ចចរចា ជាមួយកូរ៉េខាងជើង ទៅនឹងការលេងអុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.