Thursday, February 12, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រុមនិស្សិតផ្នែកសារព័ត៌មាន មកពីសាកលវិទ្យាលកេមយ៉ងនៃសាធារណរដ្ឋកូរ៉េ មកទស្សនកិច្ចសិក្សា នៅមន្ទីរព័ត៌មានខេត្តសៀមរាប

ដោយ Pothe Thun
16/01/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ក្រុមនិស្សិតផ្នែកសារព័ត៌មាន មកពីសាកលវិទ្យាលកេមយ៉ងនៃសាធារណរដ្ឋកូរ៉េ មកទស្សនកិច្ចសិក្សា នៅមន្ទីរព័ត៌មានខេត្តសៀមរាប
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ក្រុមនិស្សិតផ្នែកសារព័ត៌មានមកពីសាកលវិទ្យាលកេមយ៉ង នៃសាធារណរដ្ឋកូរ៉េ ចំនួន១៤រូប ដឹកនាំដោយលោក គិម យ៉ូចូ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យកេមយ៉ង បានមកទស្សនកិច្ចសិក្សាស្វែងយល់ ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅខេត្តសៀមរាប ដោយមានការទទួលបដិសណ្ឋាកិច្ចពីសំណាក់លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ត និង លោក លោកស្រី ជាអនុប្រធានមន្ទីរ និងប្រធានការិយាល័យចំណុះមន្ទីរព័ត៌មានខេត្តសៀមរាប ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក គិម យ៉ូចូ បានសម្តែងនីវក្ដីសប្បាយរីករាយ ចំពោះថ្នាកដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានទទួលស្វាគមន៍ក្រុមប្រតិភូរបស់លោកដោយភាពកក់ក្ដៅ ខណៈដែលក្រុមនិស្សិតផ្នែកសារព័ត៌មាននៃសាកលវិទ្យាលកេមយ៉ង មកទស្សនកិច្ចនៅមន្ទីរព័ត៌មានខេត្តសៀមរាបនាពេលនេះ គឺក្នុងបំណងសិក្សា ស្វែងយល់ឲ្យកាន់តែច្បាស់បន្ថែមទៀត អំពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅខេត្តសៀមរាប ។

ព័ត៌មានជាតិ ថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

10/02/2026
ក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបចំផែនការប្រើប្រាស់ដីក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង

ក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបចំផែនការប្រើប្រាស់ដីក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង

10/02/2026

ជាការឆ្លើយតប លោក លីវ សុខុន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានគណៈប្រតិភូ នៃសាកលវិទ្យាលកេមយ៉ង ដែលបានមកធ្វើទស្សនកិច្ចសិក្សានៅមន្ទីរព័ត៌មានខេត្តសៀមរាមនាពេលនេះ ព្រមទាំងថ្លែងអំណរគុណចំពោះលោកសាស្ត្រាចារ្យ និង ក្រុមនិស្សិតផ្នែកសារព័ត៌មានមកពីសាកលវិទ្យាលកេមយ៉ង ដែលមានចំណាប់អារម្មណ៍ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅខេត្តសៀមរាបនេះ ។

លោក លីវ សុខុន មានប្រសាសន៍ទៀតថា មន្ទីរព័ត៌មានខេត្តសៀមរាប មានការិយាល័យជាចណុះចំនួន៥ការិយាល័យ ក្នុងនោះមានការិយាល័យចំនួន០២ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារផ្សព្វផ្សាយ គឺការិយាយល័យវិទ្យុ ដែលមានស្ថានីយមួយឈ្មោះថា វិទ្យុFMនគរភ្នំ ផ្សាយតាមរលកធាតុអាកាសប៉ុស្តិ៍លេខ ១០៣ មេហ្កាហឺត ផ្សាយជារៀងរាល់ថ្ងៃចាប់ពីម៉ោង៥និង៣០នាទីព្រឹក រហូតដល់ម៉ោង១១យប់ និងការិយាល័យទូរទស្សន៍ ស្ថានីយមួយឈ្មោះថា ទូរទស្សន៍ជាតិខេត្តសៀមរាប ផ្សាយតាមស្ថានីយទូរទស្សន៍ខ្សែកាបអង្គរខេត្តសៀមរាប ប៉ុស្តិ៍លេខ៩៥ និង តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក ផ្សាយជារៀងរាល់ថ្ងៃ គឺផ្សាយពេញ២៤ម៉ោង ។

លោក លីវ សុខុន មានប្រសាសន៍បន្ថែមទៀតថា ការផ្សាយរបស់វិទ្យុនិងទូរទស្សន៍ជាតិខេត្តសៀមរាបនេះ គឺផ្ដោតជាសំខាន់លើការអប់រំ និង ការយល់ដឹងពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ , អភិបាលកិច្ចល្អ , ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋបាលខេត្តសៀមរាប ជាពិសេស ការផលិតព័ត៌មានលើការអភិវឌ្ឍគ្រប់វិស័យក្នុងខេត្តសៀមរាប ៕

 

អត្ថបទ ៖ លោក លីវ សាន្ត
រូបថត ៖ អ៊ុន ណារាជ្យ

Tags: ក្រុមនិស្សិតផ្នែកសារព័ត៌មាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណា នុប្បទាននិងរំកិលព្រះសព ព្រះធម្មមុនីញាណ ហាប់ ចយ

អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណា នុប្បទាននិងរំកិលព្រះសព ព្រះធម្មមុនីញាណ ហាប់ ចយ

កុមារគ-ថ្លង់នៅខេត្តសៀមរាបទទួលបានការបណ្ដុះបណ្ដាលបង្រៀនហែលទឹកដើម្បីផ្តល់សមត្ថភាពរំដោះខ្លួនពីការលង់ទឹក

កុមារគ-ថ្លង់នៅខេត្តសៀមរាបទទួលបានការបណ្ដុះបណ្ដាលបង្រៀនហែលទឹកដើម្បីផ្តល់សមត្ថភាពរំដោះខ្លួនពីការលង់ទឹក

មន្ទីរមុខងារសាធារណៈខេត្តសៀមរាប បង្ហាញឈ្មោះជនឆបោក សន្យារត់ការតម្លើងតួនាទី និងក្របខណ្ឌ

មន្ទីរមុខងារសាធារណៈខេត្តសៀមរាប បង្ហាញឈ្មោះជនឆបោក សន្យារត់ការតម្លើងតួនាទី និងក្របខណ្ឌ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    362 shares
    Share 145 Tweet 91
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63319 shares
    Share 43700 Tweet 8175
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9080 shares
    Share 5463 Tweet 1507
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    438 shares
    Share 175 Tweet 110
  • ប្រធានបទ << អត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ដាញសង្គមក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ >>

    46 shares
    Share 18 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,037)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,555)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (945)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.