Sunday, April 19, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

មហោស្រពរបាំប្រពៃណី ផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងឥណ្ឌា BHARATANATYAM អន្តរជាតិ !

មហោស្រពរបាំប្រពៃណី ផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងឥណ្ឌា BHARATANATYAM អន្តរជាតិ !

ដោយ Pothe Thun
25/01/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សាសនា និង មនុស្សធម៌
មហោស្រពរបាំប្រពៃណី ផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងឥណ្ឌា  BHARATANATYAM អន្តរជាតិ !
54
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រយៈពេលពេញ១ថ្ងៃ ( ថ្ងៃទី២៥ ខែមករា ) មហោស្រពរបាំ ផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងឥណ្ឌា (BHARATANATYAM អន្តរជាតិ បានបញ្ចេញនូវផ្ទាំងទស្សនីយភាព បង្ហាញជូនភ្ញៀវជាតិ-អន្តរជាតិនៅព្រលានជល់ដំរី ជិតប្រាសាទបាយ័ន នៃតំបន់បេតិកភណ្ឌពិភពលោក ( រមណីយដ្ឋានប្រវត្តិសាស្រ្ត អង្គរ-សៀមរាប ) និងជាតំបន់ទេសចរណ៍វប្បធម៌-ប្រវត្តិសាស្រ្តនៃកម្ពុជាផងដែរ ។ ដំណើរការនៃមហោស្រពរបាំនេះ គេឃើញមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ រស់ យ៉ារ៉ាន់ សាស្រ្តាចារ្យផ្នែករបាំនៃព្រះរាជាណាចក្រកម្ពុជា ។

លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានឲ្យដឹងថា ៖ សម្រាប់ឆ្នាំ២០២០នេះ គឺជាលើកទី៣ហើយ ដែលមហោស្រពរបាំកម្ពុជា-ឥណ្ឌា មានវត្តមានបង្ហាញទស្សនីយភាពនៅទីលានជល់ដំរីនៃតំបន់អង្គរខេត្តសៀមរាប ក្រោមកិច្ចសហការរៀបចំដោយក្រុមហ៊ុន Seenu Gnanam Travels ប្រចាំសៀមរាប និង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ។ ខ្ញុំ ! គឺជាអង្គរវត្ត ( I am Angkor Wat ) គឺជាប្រធានបទស្នូល នៃវណ្ណកម្មរបាំសម្តែងរួមគ្នា នៃក្រុមសិល្បករ សិល្បការិនី មកពីវិទ្យាស្ថានសិល្បៈ Bharatanatyam នៃប្រទេសឥណ្ឌា ជាមួយក្រុមសិល្បករ សិល្បការិនី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ។ ទាំងនេះ គឺជាការឆ្លុះបង្ហាញអំពីចំណងទំនាក់ទំនងមិត្តភាព និងការទូតដ៏ល្អនៃប្រទេសទាំង២ កម្ពុជា-ឥណ្ឌា ។ ក្នុងទំព័រនៃពង្សាវតាខ្មែរ ក៏បានចារឹកទុកនូវប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងនគរខ្មែរនិងឥណ្ដា តាំងពីក្នុងសតវត្សរ៍ទី១ ( សម័យហ្វូណន ) និងការហូរចូលវប្បធម៌ឥណ្ឌាជាបន្តបន្ទាប់មកកាន់ប្រទេសកម្ពុជា ក្នុងនោះរួមមានសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា ជាដើម ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក មួន សុភាព បន្តថា ផ្ទាំងទស្សនីយភាពសម្តែងរបាំរួមគ្នា កម្ពុជា-ឥណ្ឌា ( ខ្ញុំ ! គឺជាអង្គរវត្ត ) ( I am Angkor Wat ) គឺជាវណ្ណកម្មថ្មី ដែលដឹកនាំការហ្វឹកហាត់និងសម្តែងដោយ លោកបណ្ឌិត Sanjay សាស្រ្តាចារ្យរបាំនៃវិទ្យាស្ថានសិល្បៈ Bharatanatyam ។ ផ្ទាំងទស្សនីយភាពរបាំរួមគ្នា កម្ពុជា-ឥណ្ឌា ( ខ្ញុំ ! គឺអង្គវត្ត ) គឺជាការដកស្រង់ប្រវត្តិសាស្រ្ត ចេញពីចម្លាក់នៃជញ្ជាំងប្រាសាទអង្គរវត្ត ឲ្យស្ថិតនៅជាមួយទេពកោសល្យនៃការសម្តែងរបាំរបស់សិល្បករ សិល្បការិនី ។

ទាំងអត្ថន័យ អត្ថរូប និងអត្ថរស នៃការសម្តែង គឺជាការបង្ហាញអំពីស្នាព្រះហត្ថ ឬទ្ធីអំណាចជ័យចេស្តា នៃព្រះបាទជ័យវរ្ម័នទី៧ ក្នុងការគ្រប់គ្រងដឹកនាំដែននគរកម្ពុជា នាសម័យកាលអាណាចក្រអង្គរ ដ៏រុងរឿង និងមានលើកយកមកសម្តែងនៅក្នុងរបាំនោះផងដែរ អំពីប្រវត្តិកាលរឿង តាមបែបទេវកថា កូរសមុទ្រទឹកដោះ ។ តាមរយៈនៃសមិទ្ធកម្មរបាំមួយនេះ អ្នកដែលបានឃើញការសម្តែង ពិតជាត្រូវបានចង់ឃើញរូបភាពពិតនៃប្រវត្តិសាស្រ្តអាណាចក្រអង្គរ ដែលបានបង្ហាញដោយស្នាដៃចម្លាក់នៃដូនតាខ្មែរ លើជញ្ជាំងនៃប្រាសាទអង្គរវត្ត ៕

អត្ថបទ និង រូបភាព៖ ងិន គីមឡេង

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកជំទាវ  សៅ ទី ហេងសំរិន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា សម្តេច  ធម្មវិសុទ្ធវង្សា សៅ ទី ហេង  សំរិន

លោកជំទាវ សៅ ទី ហេងសំរិន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន

ពលរដ្ឋប្រមាណ៥០០នាក់ក្នុងភូមិបង្កោង ស្រុកប្រាសាទបាគង ធ្វើពិធីចាប់ត្រីដើម្បីធ្វើពិធីបុណ្យឡើងអ្នកតា

ពលរដ្ឋប្រមាណ៥០០នាក់ក្នុងភូមិបង្កោង ស្រុកប្រាសាទបាគង ធ្វើពិធីចាប់ត្រីដើម្បីធ្វើពិធីបុណ្យឡើងអ្នកតា

អង្គការសុខភាពពិភពលោក៖ ការពាក់ម៉ាស មិនអាចការពារការឆ្លងជំងឺរលាកសួតប្រភេទថ្មីបានទាំងស្រុងឡើយ

អង្គការសុខភាពពិភពលោក៖ ការពាក់ម៉ាស មិនអាចការពារការឆ្លងជំងឺរលាកសួតប្រភេទថ្មីបានទាំងស្រុងឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • នគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ចូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត

    10504 shares
    Share 5730 Tweet 1989

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.