Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សហគមន៍នេសាទព្រែកតាឡក រៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ ឆ្នាំ២០២០

ដោយ Pothe Thun
28/01/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សហគមន៍នេសាទព្រែកតាឡក រៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ ឆ្នាំ២០២០
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ សហគមន៍នេសាទព្រែកតាឡក មានរៀបចំ ការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសហគមន៍ ដែលតែងតែធ្វើឡើង រៀងរាល់៥ឆ្នាំម្ដង។ ការបោះឆ្នោះនេះ មានការអញ្ជើញជាអធិបតីភាពពី លោក សុខ ណារ៉េត អភិបាលរងស្រុក តំណាង លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ និងលោក ចាន់ តុង នាយរងខណ្ឌជលផលខេត្តសៀមរាប។

ការបោះឆ្នោតនេះ ប្រារព្ធនៅក្នុងបរិវេណ សាលាបឋមសិក្សាសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលមានអ្នកឈរឈ្មោះចំនួន៤៤រូប ក្នុងនោះស្រីចំនួន៥ រូប និងមានអ្នកចូលរួមបោះឆ្នោតសរុប ១១៥ រូប ដែលជាសុទ្ធសឹងជាសមាជិកសហគមន៍នេសាទព្រែកតាឡក ។

តាមរយៈការបោះឆ្នោតនៅថ្ងៃដដែលនេះ លោក រឿន ពេជ្រ ត្រូវបោះឆ្នោតជាប់ជាប្រធានសហគមន៍ ដោយទទួលបានសំឡេងគាំទ្រចំនួន២០ សំឡេង លោក ទួន ព្រេង ជាប់ជាអនុប្រធានទី១ ទទួល ១៩សំឡេង និង លោក ហឿន ផា ជាប់ជាអនុប្រធានទី២ទទួលបាន ១៥ សំឡេង។ ក្នុងនោះដែរ គណៈកម្មការសហគមន៍ ក៏បានបែងចែកបេក្ខជន ដែលទទួលបានសំឡេងគាំទ្រទៅតាមផ្នែកនីមួយៗ ដូចជា លេខាធិការ បេឡាករ ក្រុមផ្សព្វផ្សាយ និងក្រុមល្បាតផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងស្រុក បានផ្តាំផ្ញើដល់សមាជិកគណៈកម្មការ ដែលត្រូវបានជ្រើសរើស និងចាត់តាំងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តន៍តាមតួនាទី និងភារកិច្ច មានសាមគ្គីផ្ទៃក្នុង រៀបចំការប្រជុំ និងរបាយការណ៍ប្រចាំខែឲ្យបានទៀងទាត់ ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងឃុំ ជាពិសេសគឺត្រូវថែរក្សាការពារអភិរក្សព្រៃ បឹង ត្រី ក្នុងតំបន់សហគមន៍អោយមាននិរន្តរភាព និងតម្លាភាព។

សូមជម្រាបថា លក្ខណៈសម្បត្តិ ដើម្បីឈរឈ្មោះ បេក្ខជន បេក្ខនារីត្រូវតែមាន អាយុចាប់១៨ឆ្នាំឡើងទៅ មានសញ្ជាតិខ្មែរពីកំណើត រស់នៅក្នុងភូមិនៃតំបន់សហគមន៍នេសាទ និងជាសមាជិកសហគមន៍នេសាទ។

សូមបញ្ជាក់ផងដែរថា សហគមន៍នេសាទព្រែកតាឡក មានផ្ទៃដីព្រៃលិចទឹក ២,២០៤ហិកតា ស្ថិតនោះក្នុងភូមិសាស្ត្រឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

អត្ថបទ និង រូបភាព ៖ រដ្ឋបាលស្រុកក្រឡាញ់
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍នេសាទព្រែកតាឡក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
 គណៈប្រតិភូខេត្តសៀមរាប អញ្ជើញគោរពវិញ្ញាណ ក្ខន្ធសពឯកឧត្ដមនាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៅ ខេត្តបន្ទាយមានជ័យ

 គណៈប្រតិភូខេត្តសៀមរាប អញ្ជើញគោរពវិញ្ញាណ ក្ខន្ធសពឯកឧត្ដមនាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៅ ខេត្តបន្ទាយមានជ័យ

ទីបំផុតជប៉ុនដឹកពលរដ្ឋខ្លួនជាង២០០នាក់ពីទីក្រុង Wuhan មកដល់ទីក្រុងតូក្យូ!

ទីបំផុតជប៉ុនដឹកពលរដ្ឋខ្លួនជាង២០០នាក់ពីទីក្រុង Wuhan មកដល់ទីក្រុងតូក្យូ!

ឱសថស្ថានមួយក្នុងទីក្រុងប៉េកាំង រងការពិន័យជាប្រាក់ជាង ៤០ម៉ឺនដុល្លារ ដោយសារដំឡើងតម្លៃម៉ាស់

ឱសថស្ថានមួយក្នុងទីក្រុងប៉េកាំង រងការពិន័យជាប្រាក់ជាង ៤០ម៉ឺនដុល្លារ ដោយសារដំឡើងតម្លៃម៉ាស់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.