Thursday, February 12, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប បន្តកាត់ខ្សែកាបអាកាសតាមផ្លូវសាធារណៈក្នុង ជំហានទី២

ដោយ Pothe Thun
20/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប បន្តកាត់ខ្សែកាបអាកាសតាមផ្លូវសាធារណៈក្នុង ជំហានទី២
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមការងារចំរុះនៃរដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គភាពនិយ័តករទូរគមនាគមកម្ពុជានិងប្រតិបត្តករទូរគមនាគមន៍នានាក្នុងខេត្ត ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានបន្តចុះអនុវត្តក្នុងការកាត់ខ្សែកាបអាកាស មកប្រើខ្សែកាបអុបទិកក្រោមដីវិញ ក្នុងជំហានទី២ លើកំណាត់ផ្លូវទី១៣ តាមបណ្តោយផ្លូវវត្តបូព៌ចាប់ពីចំណុចស្ថានីយសាំងតូតាលរហូតដល់ស្តុបកោះកេរ និង បន្តទៅទល់នឹងស្ពានវត្តពោធិលង្កា ដែលមានសម្ងាយប្រវែង ៣.២០០ម៉ែត្រ ដោយគិតទាំងសងខាងផ្លូវ ។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមការងារចម្រុះរដ្ឋបាលខេត្ត ចុះមកកាត់ទម្លាក់ខ្សែកាបអាកាសគ្រប់ប្រភេទនៅតាមដងផ្លូវសាធារណៈ ក្នុងបំណងកែលំអសោភ័ណភាពក្រុងសៀមរាបរបស់យើង និងដើម្បីរក្សាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ហើយសម្រាប់ការកាត់ខ្សែកាបអាកាស មកប្រើខ្សែ កាបអុបទិកក្រោមដី គឺពុំធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ សាធារណៈទេ លើសពីនេះ គឺមានតែជួយកាត់បន្ថយនូវហានិភ័យផ្សេងៗដូចជា ទុស្សេខ្សែភ្លើង ឬពេលមានភ្លៀងខ្យល់ អាចបាក់មែកឈើលើធ្វើឲ្យដាច់ធ្លាក់រញ៉េរញ៉ៃ និងកាត់បន្ថយគ្រោះថ្នាក់ពេលយប់ជាយថាហេតុ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ជិះកង់ ជិះម៉ូតូ ឬរថយន្ត ជាដើម

ក្នុងឱកាសនោះដែរលោកស្រី យូ សុភា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅអមសងខាងតាមបណ្តោយផ្លូវ និងអ្នកដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាបនានា សូមមេត្តាអធ្យា ស្រ័យនិងយោគយល់ ព្រោះការកាត់ទម្លាក់ខ្សែកាបអាកាសនេះអាច នឹងមានការរអាក់រអួលដល់ការប្រើប្រាស់ នៅពេលក្រុមការ ងារ អនុវត្តតាមគម្រោងផែនការ ហើយពេលបញ្ចប់ការងារប្រតិបត្តិករនៃបណ្តាក្រុមហ៊ុនខ្សែកាបនានា នឹងភ្ជាប់ប្រព័ន្ឋប្រើប្រាស់ក្រោមដីជូនបងប្អូនវិញ ជាពិសេសសូមឱ្យអាជ្ញាធរមូលដ្ឋានភូមិសង្កាត់ សហការសម្របសម្រួលជាមួយក្រុមការងារ និងផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឱ្យពួកគាត់ជ្រាបពីសកម្មភាពការងារ ដើម្បីការពារពីហានិភ័យកើតឡើងជាយថាហេតុនៅពេលក្រុមការងារកំពុងបំពេញភារកិច្ច ។

ព័ត៌មានជាតិ ថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

10/02/2026
ក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបចំផែនការប្រើប្រាស់ដីក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង

ក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបចំផែនការប្រើប្រាស់ដីក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង

10/02/2026

លោកសុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តសៀមរាប មានប្រសាសន៍ថា នេះជាជំហានទី២ សម្រាប់ការកាត់ខ្សែកាបអាកាសតាមផ្លូវសាធារណៈ ដែលមាន១២ផ្លូវ ដោយចាប់ផ្តើមអនុវត្តនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ នឹងគ្រោងបញ្ចប់នៅដំណាច់ខែកុម្ភៈឆ្នាំ ២០២១ ខណៈជំហានទី១ យើងបានចាប់ផ្ដើមអនុវត្តពីថ្ងៃទី១៦ ខែសីហាឆ្នាំ ២០១៨ ហើយបានបញ្ចប់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ដោយសម្រេចបាន ១១ផ្លូវ មានប្រវែងសរុប ៦៣.៣០៥ម៉ែត្រ ។

លោកស្រី លឹម យ៉ាសាល់ អនុប្រធាននាយកដ្ឋាននិយ័តកម្មគមនាគមន៍ នៃអង្គភាពនិយ័តករទូរគមនាគមន៍កម្ពុជា មានប្រសាសន៍ថា ការកាត់ទម្លាក់បណ្តាញខ្សែកាបអាកាសមកប្រើបណ្តាញកាបអុបទិកក្រោមដី បានធ្វើឲ្យរាជធានីខេត្ត-ក្រុង មានសោភ័ណភាព សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ខណៈកន្លងមក បានអនុវត្តនៅតាមខេត្តមួយចំនួនដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងជាពិសេសខេត្តដែលមានព្រឹត្តិការណ៍បុណ្យធំៗ ដូចជា រាជធានីភ្នំពេញ , ក្រុងព្រះសីហនុ , ខេត្តសៀមរាប , ខេត្តកំពត និង ខេត្តបាត់ដំបងជាដើម ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ខ្សែកាប​អាកាសមន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តសៀមរាបរដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បាញ់ប្រហារពីរកន្លែង នៅអាល្លឺម៉ង់បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ និង៥នាក់របួស

បាញ់ប្រហារពីរកន្លែង នៅអាល្លឺម៉ង់បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ និង៥នាក់របួស

អាជ្ញាធរថៃប្រកាសថា មានពលរដ្ឋខ្លួន៣នាក់ឆ្លង  COVID-19  នៅលើកប៉ាល់Diamond Princess ក្នុងប្រទេសជប៉ុន

អាជ្ញាធរថៃប្រកាសថា មានពលរដ្ឋខ្លួន៣នាក់ឆ្លង COVID-19 នៅលើកប៉ាល់Diamond Princess ក្នុងប្រទេសជប៉ុន

ចិនបណ្ដេញអ្នកកាសែតអាមេរិក Wall Street Journal ចេញពីប្រទេស ដោយចោទថាចុះផ្សាយ អត្ថបទមានលក្ខណៈរើសអើងពូជសាសន៍

ចិនបណ្ដេញអ្នកកាសែតអាមេរិក Wall Street Journal ចេញពីប្រទេស ដោយចោទថាចុះផ្សាយ អត្ថបទមានលក្ខណៈរើសអើងពូជសាសន៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    362 shares
    Share 145 Tweet 91
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63319 shares
    Share 43700 Tweet 8175
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9080 shares
    Share 5463 Tweet 1507
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    438 shares
    Share 175 Tweet 110
  • ប្រធានបទ << អត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ដាញសង្គមក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ >>

    46 shares
    Share 18 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,037)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,555)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (945)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.