Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកវិស័យអភិវឌ្ឍន៍ជនបទ ជាវិស័យមួយដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្ត ខណៈក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ផែនការយុទ្ធសាស្រ្ត៤ចំណុច ដើម្បីបង្កើនកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជនបទ

ដោយ Pothe Thun
26/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកវិស័យអភិវឌ្ឍន៍ជនបទ ជាវិស័យមួយដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្ត ខណៈក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ផែនការយុទ្ធសាស្រ្ត៤ចំណុច ដើម្បីបង្កើនកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជនបទ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា វិស័យអភិវឌ្ឍន៍ជនបទរួមចំណែកយ៉ាងសកម្មក្នុងការងារអភិវឌ្ឍខេត្តកន្លងមកនេះ តួយ៉ាងដូចជាការងារលើកកម្ពស់ការផ្កត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលចំណុចនេះរាជដ្ឋាភិបាលកម្ពុជា ក៏បានកំណត់យកគោលដៅនៅឆ្នាំ២០២៥ ឲ្យប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទ មានលទ្ឋភាពទទួលបាននូវសេវាផ្គត់ផ្គង់ទឹកស្អាត និងការរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អប្រកបដោយនិរន្តរភាពគ្រប់ៗគ្នា ។

លោក ង៉ាន់ ភិរុណ មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២០នេះ ។

លោកអភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍បន្ថែមថា ការងារហេដ្ឋារចនាសម័្ពន្ធផ្លូវជនបទ ត្រូវបានចាត់ទុកជាសសៃឈាមសេដ្ឋកិច្ច និងជាច្រកទ្វារជនបទមួយដ៏សំខាន់សម្រាប់បើកឲ្យមានទំនាក់ទំនងសេដ្ឋកិច្ច ម៉្យាងវិញទៀតការកែលម្អពីផ្លូវក្រាលក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ដែលបានបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ព្រមទាំងជួយលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋនៅទីជនបទ និងផ្នែកដទៃទៀតក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ក្រសួងបានកំណត់យកផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ២០១៩-២០២៣ លើ០៤ចំណុចជាអាទិ៍ភាព គឺ១. ពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស , ២. អភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ , ៣. លើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ និងទី៤. ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចនៅតំបន់ជនបទ ដូច្នេះដើម្បីសម្រេចបានការងារស្របតាមផែនការកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ២០១៩-២០២៣ ក្រសួងអភិវឌ្ឍន៍ជនបទ បានកែសម្រួលលិខិតបទដ្ឋានគិតិយុទ្ធដែលមានស្រាប់ និងបង្កើតថ្មី , បង្កើតក្រុមការងារពិភាក្សារៀបចំវិភាគមុខងារ និងថវិកាទៅឱ្យបាលក្រុង ស្រុក ខណ្ឌ , កែសម្រួលហិរញ្ញវត្ថុសាធារណៈ និងកសាងរដ្ឋបាលមួយឱ្យកាន់តែមានភាពឆ្លើយតបប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ិន ចន្ថា បានជំរុញឱ្យដៃគូអភិវឌ្ឍនានាចូលរួមគាំទ្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារប្រទេសចេញពីភាពក្រីក្រ ហើយត្រូវបានមជ្ឈដ្ឋានជុំវិញគេជឿជាក់ថា កម្ពុជានៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេសដែលមានចំណូមធ្យម កម្រិតខ្ពស់ និងឆ្នាំ២០៥០ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ដូចបណ្តារប្រទេសនានាលើសកលលោក៕

អត្ថបទ និង រូបថត ៖ លោក បុង ឆវ័ន
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ព័ត៌មានខេត្តសៀមរាបអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីបញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារ ផ្លូវបេតុង របងនិងកែលំអសួនច្បារនៅខាងមុខព្រះរាជដំណាក់ក្រុងសៀមរាប

ពិធីបញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារ ផ្លូវបេតុង របងនិងកែលំអសួនច្បារនៅខាងមុខព្រះរាជដំណាក់ក្រុងសៀមរាប

ទាហានអាមេរិកដំបូងឆ្លងមេរោគ COVID-19 នៅបន្ទាយមួយក្បែរទីក្រុង Daegu របស់កូរ៉េខាងត្បូង!

ទាហានអាមេរិកដំបូងឆ្លងមេរោគ COVID-19 នៅបន្ទាយមួយក្បែរទីក្រុង Daegu របស់កូរ៉េខាងត្បូង!

ចិនបន្តឃើញចំនួនអ្នកជាសះស្បើយពី COVID-19 ច្រើនជាងចំនួនឆ្លង នៅក្នុងរយៈពេល៨ថ្ងៃជាប់ៗគ្នា

ចិនបន្តឃើញចំនួនអ្នកជាសះស្បើយពី COVID-19 ច្រើនជាងចំនួនឆ្លង នៅក្នុងរយៈពេល៨ថ្ងៃជាប់ៗគ្នា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.