Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ពិធីបញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារ ផ្លូវបេតុង របងនិងកែលំអសួនច្បារនៅខាងមុខព្រះរាជដំណាក់ក្រុងសៀមរាប

ដោយ Pothe Thun
26/02/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាយកដ្ឋានសំណង់នៃក្រសួងព្រះបរមរាជវាំង បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារ , ផ្លូវបេតុង , របង និងកែលំអសួនច្បារខាងមុខព្រះរាជដំណាក់ក្រុងសៀមរាប នៅក្នុងបរិវេណសួនច្បារខាងមុខព្រះរាជដំណាក់ ដើម្បីសែនព្រេន និងសែនក្រុងពាលី បួងសួងសុំសេចក្តីសុខសប្បាយ ពីម្ចាស់ទឹកម្ចាស់ដី សូមឱ្យដំណើរការសាងសង់ប្រព្រឹត្តិទៅដោយរលូន តាមការគ្រោងទុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំងវរវៀងជ័យធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង , ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅនៃក្រសួងព្រះបរមរាជវាំង និង ឯកឧត្តម អ៊ាន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងរដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងមន្ត្រីអ្នកមុខអ្នកការ ដែលកំពុងបំរើការងារនៅព្រះរាជដំណាក់ក្រុងសៀមរាប ។

សូមបញ្ជាក់ថា ពិធីបញ្ចុះបឋមសិលានេះ បានប្រព្រឹត្តទៅតាមលំនាំព្រហ្មញ្ញសាសនាផង និងព្រះពុទ្ធសាសនាផង និង ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរដែលមានពីយូរលង់ណាស់មកហើយ ហើយសំណង់ដែលត្រូវសាងសង់ខ្លោងទ្វារ , ផ្លូវបេតុង , របង និងកែលំអសួនច្បារនេះ នឹងត្រូវប្រើប្រាស់ក្នុង រយៈពេលចំនួន២០ខែ ដោយគិតចាប់ពីពេលនេះទៅ ។

បើតាមមន្ត្រីសាលាខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពីបញ្ចប់ការសាងសង់ សំណង់ខ្លោងទ្វារនេះ នឹងក្លាយទៅជាសមិទ្ធផល និង រមណីយដ្ឋានមួយថ្មីបន្ថែមទៀត សម្រាប់លើកមុខមាត់របស់ខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ធំបំផុតរបស់កម្ពុជាបន្ទាប់ពីរាជធានីភ្នំពេញ ព្រោះនឹងធ្វើឲ្យសោភ័ណភាពរបស់ក្រុងសៀមរាប កាន់មានភាពស្រស់ស្អាត កាន់តែមានភាពទាក់ទាញបន្ថែមទៀតចំពោះអ្នកទេសចរណ៍ ទាំងអ្នកទេសចរជាតិ និង អន្តរជាតិ ខណៈបច្ចុប្បន្នតំបន់នេះ ជាតំបន់ដែលមានការទាក់ទាញរួចជាស្រចទៅហើយសម្រាប់ភ្ញៀវទេសចរ ពិសេសគឺជាកន្លែងសម្រាប់កម្សាន្តលំហែកាយ និង កន្លែងហាត់ប្រាណរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងក្រុងសៀមរាប ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ព័ត៌មានខេត្ដសៀមរាបពិធីបញ្ចុះបឋមសិលា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទាហានអាមេរិកដំបូងឆ្លងមេរោគ COVID-19 នៅបន្ទាយមួយក្បែរទីក្រុង Daegu របស់កូរ៉េខាងត្បូង!

ទាហានអាមេរិកដំបូងឆ្លងមេរោគ COVID-19 នៅបន្ទាយមួយក្បែរទីក្រុង Daegu របស់កូរ៉េខាងត្បូង!

ចិនបន្តឃើញចំនួនអ្នកជាសះស្បើយពី COVID-19 ច្រើនជាងចំនួនឆ្លង នៅក្នុងរយៈពេល៨ថ្ងៃជាប់ៗគ្នា

ចិនបន្តឃើញចំនួនអ្នកជាសះស្បើយពី COVID-19 ច្រើនជាងចំនួនឆ្លង នៅក្នុងរយៈពេល៨ថ្ងៃជាប់ៗគ្នា

ស្រ្តីម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប

ស្រ្តីម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.