Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ស្រ្តីមិនត្រឹមតែជាសសរទ្រូងរឹងមាំប៉ុណ្ណោះទេ ថែមទាំងជារនាំងការពារមេរោគ Covid 19 បានល្អថែមទៀតផង

ដោយ Pothe Thun
07/03/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ស្រ្តីមិនត្រឹមតែជាសសរទ្រូងរឹងមាំប៉ុណ្ណោះទេ ថែមទាំងជារនាំងការពារមេរោគ Covid 19 បានល្អថែមទៀតផង
107
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានថ្លែងថា ស្ដ្រីមិនត្រឹមតែជាសរសរទ្រូវដ៍រឹងមាំសម្រាប់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជារនាំងការពារមេរោគ Covid-19 នៅក្នុងគ្រួសារបានល្អថែមទៀតផង ព្រោះស្ដ្រីពូកែយកចិត្ដទុកដាក់ទៅលើការថែទាំងសុខភាពគ្រួសារ។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងបែបនេះ នៅក្នុងពិធីអបអរសាទរ ខួបលើកទី១០៩នៃទិវាអន្ដរជាតិ៨មីនា ក្រោមប្រធានបទមានសន្ដិភាពមានការលើកកម្ពស់សមភាពយេនឌ័រ នៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប កាលពីល្ងាចទី០៦ខែមីនា ឆ្នាំ២០២០នេះ។

លោកជំទាវ មានប្រសាសន៍ថា កត្តាសុខសន្ដិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ធានានូវការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះរួមមានថ្ងៃទិវាសិទ្ធិនារី ៨មីនាផងដែរ។ ជាក់ស្ដែងការជួបជុំគ្នាប្រារព្ធទិវាសិទ្ធិនារីនៅពេលនេះ គឺដោយសារប្រទេសជាតិមានសន្ដិភាពមានការរីកចំរើននៃការអភិវឌ្ឍសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ឲ្យខ្មែរួបរួមគ្នាតែមួយ ដែលធ្វើឲ្យប្រជាជនយើងទូទាំងប្រទេសមិនភ្លេចពាក្យថា“អរគុណសន្តិភាព” មានសន្តិភាពមានអ្វីៗទាំងអស់។ ជាមួយគ្នានោះដែរ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ និងបានជំរុញលើកទឹកចិត្តស្ត្រី ឲ្យបន្តអភិវឌ្ឍខ្លួនតាមរយៈការអប់រំ និងទទួលយកតួនាទីជាអ្នកដឹកនាំកាន់តែច្រើនថែមទៀតនៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន។
លោកជំទាវក៏បានថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ត្រីរាជការ ដែលជា ស្ត្រីនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងរួមចំណែកដល់ការសម្រេចបានជោគជ័យទាំងឡាយ របស់ក្រសួងបានប្រគល់អោយអនុវត្ដការងារកន្លងមក។ លោកជំទាវបានបន្ដថា មិនត្រឹមតែជាសសរទ្រូងប្រទេសជាតិដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្ដែស្រីជាមេគ្រួសារផង និងជាមេផ្ទះផង ពិសេស ពួកគាត់គឺអាចជួយគ្រប់គ្រងនូវបញ្ហាជម្ងឺឆ្លងនៅក្នុងក្រុមគ្រួសារគាត់ថែមទៀតផង។ លោកជំទាវ បានលើកឧទាហរណ៍ថា ស្ដ្រីនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ដសៀមរាបមានស្ដ្រីចំនួន២៤៧នាក់ គឺអាចគ្រប់គ្រង និងការពារការជំងឺឆ្លងបាន២៤៧គ្រួសារ ហើយបើក្នុងមួយគ្រួសារមានបួននាក់ អាចការពារការឆ្លងជំងឺបានរាប់ពាន់នាក់ថែមទៀត ។
លោកជំទាវក៏បានក្រើនរំលឹកដល់ស្ដ្រីគ្រប់រូបត្រូវថែរក្សាសុខភាព និងអប់រំដល់ពលរដ្ឋដទៃទៀតអោយចេះថែរក្សាសុខភាព ជាពិសេសចេះការពារពីជំងឺឆ្លង Covid-19នេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើង មានជំនឿលើវិធានការ របស់ក្រសួងសុខាភិបាលបានដាក់ចេញនាពេលបច្ចុប្បន្ននេះ៕

អត្ថបទ និងរូបភាព៖ បូ សាវី

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: ព័ត៌មានខេត្ដសៀមរាបស្រ្តីមិនត្រឹមតែជាសសរទ្រូងរឹងមាំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការក្រៅរដ្ឋាភិបាលមួយបានរៀបចំប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ខួបទី១០៩ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិស្រ្តី និងយេនឌ័រ

អង្គការក្រៅរដ្ឋាភិបាលមួយបានរៀបចំប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ខួបទី១០៩ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិស្រ្តី និងយេនឌ័រ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

អាជ្ញាធរចិន៖«ចំនួនអ្នកឆ្លងCOVID-19កើនដល់៨០,៧៣៥ករណី ក្នុងនោះ៣,១១៩នាក់ស្លាប់ និង៥៨,៦០០នាក់ជាសះស្បើយ»

អាជ្ញាធរចិន៖«ចំនួនអ្នកឆ្លងCOVID-19កើនដល់៨០,៧៣៥ករណី ក្នុងនោះ៣,១១៩នាក់ស្លាប់ និង៥៨,៦០០នាក់ជាសះស្បើយ»

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.