Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ទីបំផុតប្រធានាធិបតីប្រេស៊ីលក៏ទៅធ្វើតេស្តរក COVID-19 ដែរក្រោយជួបលោក ដូណាល់ ត្រាំ

ដោយ Pothe Thun
13/03/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
ទីបំផុតប្រធានាធិបតីប្រេស៊ីលក៏ទៅធ្វើតេស្តរក COVID-19 ដែរក្រោយជួបលោក ដូណាល់ ត្រាំ
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) កំពុងស្ថិតនៅក្រោមការតាមដាន និងត្រូវបានធ្វើតេស្ដរកជំងឺ COVID-19 តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានជិះយន្ដហោះ ទៅជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដល់ទឹកដីអាមេរិក និងក្រោយមន្ត្រីជំនិតលោកម្នាក់ ត្រូវបានធ្វើគេរាយការណ៍ថា បានឆ្លង COVID-19។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន The Hill នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

សារព័ត៌មានប្រេស៊ីល អូអេស្ទែដូ (O Estado de S. Paulo) បានឱ្យដឹងទៀតថា លោក Bolsonaro ត្រូវបានធ្វើតេស្ដរកវីរុសកូរ៉ូណាថ្មី (COVID-19) និងកំពុងរង់ចាំលទ្ធផលក្នុងរយៈពេល ប៉ុន្មានម៉ោងខាងមុខទៀតនេះ បន្ទាប់ពីលោក ហ្វាប៊ីយ៉ូ វ៉ាចញ៉ាធិន (Fabio Wajngarten) ជាមន្ត្រីលេខាផ្នែកទំនាក់ទំនង របស់ប្រធានាធិបតីប្រេស៊ីលរូបនេះ ដែលបានអមដំណើររូបលោក ទៅបំពេញទស្សនកិច្ចទៅកាន់រដ្ឋផ្លូរីដា (Florida) និងទទួលទានអាហារពេលល្ងាចជាមួយលោក ដូណាល់ ត្រាំ នៅឯរីសតម៉ាអាឡាហ្គោ (Mar-A-Lago) កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19 កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

គួរជម្រាបថា តាមរយៈរូបភាពបង្ហោះលើបណ្តាញសង្គម Instagram លោក Wajngarten បានឈរថតរូបដោយស្ថិតនៅជាប់នឹង លោក ដូណាល់ ត្រាំ តែម្តង ហើយអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែនស៍ (Mike Pence) ក៏មានវត្តមានដែរ ដោយលោកឈរនៅក្បែរលោក ដូណាល់ ត្រាំ ដូចគ្នា៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Tags: BolsonaroCOVID-19ប្រធានាធិបតីប្រេស៊ីលលោក ដូ​ណា​ល់ ត្រាំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បារាំងប្រកាសបិទសាលារៀនទាំងអស់ទូទាំងប្រទេស និងណែនាំមនុស្សចាស់ៗ ដែលសុខភាពមិនល្អកុំឲ្យចេញពីផ្ទះ

បារាំងប្រកាសបិទសាលារៀនទាំងអស់ទូទាំងប្រទេស និងណែនាំមនុស្សចាស់ៗ ដែលសុខភាពមិនល្អកុំឲ្យចេញពីផ្ទះ

ភ្លើងឆេះព្រៃពូជក្រញូង អស់៥៨ហិកតាក្នុងស្រុកបន្ទាយស្រី

ភ្លើងឆេះព្រៃពូជក្រញូង អស់៥៨ហិកតាក្នុងស្រុកបន្ទាយស្រី

មន្ទីរសុខាភិបាលខេត្តសៀមរាប រៀបចំសិក្ខាសាលផ្សព្វផ្សាយវិធានការបង្ការ ការចម្លងជំងឺកូវីដ-១៩

មន្ទីរសុខាភិបាលខេត្តសៀមរាប រៀបចំសិក្ខាសាលផ្សព្វផ្សាយវិធានការបង្ការ ការចម្លងជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.