Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ទីរសុខាភិបាលខេត្តសៀមរាប រៀបចំសិក្ខាសាលផ្សព្វផ្សាយវិធានការបង្ការ ការចម្លងជំងឺកូវីដ-១៩

ដោយ Pothe Thun
14/03/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ
56
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ទីរសុខាភិបាលខេត្តសៀមរាប រៀបចំសិក្ខាសាលផ្សព្វផ្សាយវិធានការបង្ការ ការចម្លងជំងឺកូវីដ-១៩

កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ មន្ទីរសុខាភិបាលខេត្តសៀមរាប មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយវិធានការបង្ការ ការចម្លងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត ដោយមានការចូលរួមជាសិក្ខាកាមមកពីមន្ទីរ អង្គភាពស្ថាប័ននានាក្នងខេត្ត សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត ផ្នែកឯកជននិងប្រតិបត្តិករទេចរណ៍ជាច្រើននាក់ ។

មានប្រសាសន៍បើកអង្គសិក្ខាសាលានេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ដែងនូវការកោតសរសើរនិងអរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្ត ដែលបានអនុវត្តការងារយ៉ាងសកម្ម ដោយ ប្រុងប្រយ័ត្ន ទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ រហូតខេត្តសៀមរាបយើង មានស្ថានភាពល្អប្រសើរជាងមុន ប្រជាពលរដ្ឋមិនមានការភ័យខ្លាចដូចការបំផុសពត៌មានមិនពិតនោះទេ ហើយទន្ទឹមនឹងនោះ អាជ្ញាធរខេត្តក៏បានយកចិត្តទុកដាក់សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ពិនិត្យ ស្រាវជ្រាវ ទប់ស្កាត់ និង បានហៅមកណែនាំចំពោះម្ចាស់ គណនេយ្យហ្វេសប៊ុកមួយចំនួនតូចដែល “បំប៉ោងស្ថានភាព បំពុលដល់សង្គម បង្កើនការភ័យខ្លាច បង្កការរើសអើង និង ធ្វើបាបប្រជាពលរដ្ឋខេត្តសៀមរាប ដោយបង្ហោះព័ត៌មានមិនពិត”។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទៀ សីហា មានប្រសាសន៍បន្ថែមថា ជំងឺកូវីដ-១៩ ស្រដៀងគ្នាទៅនឹងជំងឺផ្តាសាយធំ បើយើងមានប្រព័ន្ឋការពាររាងកាយល្អ ធ្វើអនាម័យជាប្រចាំជំងឺមិនងាយនឹងឆ្លងចូលបានទេ ហើយតាមរយៈសិក្ខាសាលានេះ សង្ឃឹមថាអ្នកចូលរួមនឹងនាំយកចំណេះដឹងនេះទៅពន្យល់បន្តដល់ក្រុមគ្រួសារ កូនចៅ មិត្តភ័ក្រជិតខាងរបស់ខ្លួន ឱ្យបានយល់ដឹងកាន់តែច្បាស់ ពីវិធីការពារ និង បង្ការពីការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩នេះ និងស្វែងយល់ពីជំងឺនេះឱ្យបានច្បាស់លាស់នូវភាពកាចសាហាវរបស់វា ពេលដែលយើងយល់ច្បាស់ហើយ វាកាត់បន្ថយការភ័យខ្លាចបានមួយកម្រិតធំ។

ក្នុងបទបង្ហាញរបស់លោកវេជ្ជបណ្ឌិត សូរ សុទ្ឋី ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្ត បានពន្យល់ពីការធ្វើអនាម័យដៃ និងរបៀបពាក់ម៉ាសការរពារឱ្យបានត្រឹមត្រូវ ព្រមទាំងបានពន្យល់ពីជំងឺឆ្លងថា គឺជាជំងឺដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលបង្កឡើងដោយពពួកមេរោគផ្សេងៗ ពិសេស អំពីមូលដ្ឋានគ្រឹះនៃជំងឺកូវីដ-១៩ គឺជាក្រុមគ្រួសារវីរុសដ៏ធំមួយ ដែលគេឃើញនៅលើសត្វនិងមនុស្ស ហើយនៅលើមនុស្សមានតាំងពីជំងឺផ្កាសាយធម្មតា រហូតដល់ជំងឺធ្ងន់ធ្ងរជាច្រើនទៀត រីឯវីរុសកូរ៉ូណាប្រភេទថ្មី គឺជាវីរុសកូរ៉ណាថ្មីមួយដែលពីមុនមិនមាននៅលើមនុស្ស ។

លោកវេជ្ជបណ្ឌិត សូរ សុទ្ឋី បានបញ្ជាក់ទៀតថា មនុស្សអាចឆ្លងជំងឺកូវីដ-១៩ ពីអ្នកដទៃដែលមានវីរុសនេះតាមរយៈ ៖រាលដាលនៅពេលក្អក , តំណក់ទឹកទាំងនេះមានលើវត្ថុនិងផ្ទៃ , មនុស្សដទៃមកប៉ះតំណក់ទឹកទាំងនេះ រួចប៉ះ ច្រមុះ មាត់ , មនុស្សអាចឆ្លងជំងឺកូវីត-១៩ ប្រសិនជាដកដង្ហើមនូវតំណក់ទឹក ក្អកឬកណ្តាស់ពីអ្នកមានជំងឺ ដូច្នេះតាមការសិក្សាបង្ហាញថា វីរុសជំងឺកូវីដចម្លងតាមការប៉ះពាល់ជាមួយតំណក់ទឹកពីផ្លូវដង្ហើមជាជាងឆ្លងកាត់ ខ្យល់ ហើយរោគសញ្ញាវីរុសកូវីដ-១៩ ជាទូទៅគ្រុន អស់កម្លាំងតនិងក្អកស្ងួត មានអ្នកជំងឺខ្លះអាចមាន និងតឹងច្រមុះ ហៀរសំបោរឈឺបំពង់ក មនុស្សខ្លះឆ្លងមេរោគប៉ុន្តែមិនមានរោគសញ្ញា ហើយមិនមានអារម្មណ៍ថាមិនស្រួលខ្លួនដែរ ដែលមកដល់ពេលនេះ មិនមានវ៉ាក់សាំងទេ ហើយក៏មិនមានថ្នាំប្រឆាំង ឬព្យាបាលកូវីដ-១៩ ដែរក្នុងដំណាក់កាល ។

លោកវេជ្ជបណ្ឌិត សូរ សុទ្ឋី បានបញ្ជាក់បន្ថែមទៀតថា ដើម្បី ចៀស វាងពីការឆ្លងជំងឺ យើងត្រូវការពារខ្លួនដោយលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ រក្សាចំងាយយ៉ាងតិចឱ្យបាន១ ម៉ែត្ររវាងខ្លួនអ្នកនិងអ្នកដែលក្អក ឬកណ្តាស់ កាត់បន្ថយជាអតិបរិមានូការយកដៃមកប៉ះភ្នែក ច្រមុះនិងមាត់ ហើយត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយ យក កន្សែង ឬ ក្រម៉ា ប្រើកែងដៃឬក្រដាសរួចហើយចោលក្រដាសភ្លាមក្នុងធុងសំរាម ត្រូវចៀសវាងប៉ះពាល់ស្និទ្ធជាមួយអ្នកជំងឹផ្លូវដង្ហើមដូចជាគ្រុនក្តៅ ក្អក និងកណ្តាសឬផ្តាសាយ ត្រូវពិសារអាហារដែលចម្អិនឆ្អិនល្អ ជាពិសេសសាច់ ជៀសវាងប៉ះពាល់ជិតស្និទ្ធនៅកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេ ដឹងថាមានវីរុសកំពុងចរាចរ ហើយប្រសិនបើលោកអ្នក មានរោគសញ្ញាណាមួយដូចជា គ្រុនក្តៅ ក្អក ពិបាកដកដង្ហើម ទាំងមុនឬក្នុងអំឡុង ពេលធ្វើដំណើរ ឬបន្ទាប់ពីការវិលត្រឡប់មកពីកន្លែងដែលបាននឹងកំពុងរាតត្បាតនៅប្រទេសមួយចំនួន ឬ បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ដែលអះអាងពីមន្ទីរពិសោធន៍ សូមទាក់ទងទូរស័ព្ទ១១៥ជាបន្ទាន់ ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីជំងឺកូវីត-១៩ ធ្វើឲ្យប្រជាពលរដ្ឋមានវិបត្តិផ្លូវចិត្ត និងប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃ

ការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីជំងឺកូវីត-១៩ ធ្វើឲ្យប្រជាពលរដ្ឋមានវិបត្តិផ្លូវចិត្ត និងប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃ

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវប្រជាពលរដ្ឋក្នុងខេត្តដំណើរការជីវកម្មជាធម្មតា ខណៈក្រុងសៀមរាបពុំមានការរាតត្បាតជំងឺកូវីត១៩ឡើយ

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវប្រជាពលរដ្ឋក្នុងខេត្តដំណើរការជីវកម្មជាធម្មតា ខណៈក្រុងសៀមរាបពុំមានការរាតត្បាតជំងឺកូវីត១៩ឡើយ

អភិបាលខេត្តសៀមរាប ផ្ញើសារជូនសាធារណជនក្នុងខេត្ត ជុំវិញករណីវីរុសរលាកផ្លូវដង្ហើមថ្មី (COVID-19)

អភិបាលខេត្តសៀមរាប ផ្ញើសារជូនសាធារណជនក្នុងខេត្ត ជុំវិញករណីវីរុសរលាកផ្លូវដង្ហើមថ្មី (COVID-19)

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.