Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីជំងឺកូវីត-១៩ ធ្វើឲ្យប្រជាពលរដ្ឋមានវិបត្តិផ្លូវចិត្ត និងប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃ

ដោយ Pothe Thun
14/03/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ
ការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីជំងឺកូវីត-១៩ ធ្វើឲ្យប្រជាពលរដ្ឋមានវិបត្តិផ្លូវចិត្ត និងប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃ
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីជំងឺកូវីត-១៩ ធ្វើឲ្យប្រជាពលរដ្ឋមានវិបត្តិផ្លូវចិត្ត និងប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃ

ជំងឺកូវីត-១៩ អាចព្យាបាលបាន តែការផ្សព្វផ្សាយព័ត៌មានមិនពិត បានបង្កភាពភ័យខ្លាច ក្លាយទៅជាជម្ងឺដ៏កាចសាហាវជាងកូវិត-១៩ទៅទៀត ដូច្នេះកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់នៅក្នុងវិបត្តិនេះ គឺការថែរក្សាសុវត្តិភាពផ្លូវចិត្តជូនប្រជាពលរដ្ឋ នេះបើតាមប្រសាសន៍ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើង ក្នុងជំនួបពិភាគ្សាការងារ ជាមួយលោក លី សំរឹទ្ធ អភិបាលរងខេត្តសៀមរាប រួមនិងមន្រ្តីអ្នកនាំពាក្យ ជុំវិញអង្គភាពរដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។

តាមការបញ្ជាក់ ឯកឧត្តម ផៃ ស៊ីផាន ក្នុងឱកាសនោះ មកទល់ពេលនេះ នៅកម្ពុជាពុំទាន់មានករណីស្លាប់ ដោយសារជំងឺកូវីត-១៩ នៅឡើយទេ ក៏ប៉ុន្តែ ដោយសារតែការបញ្ចេញព័ត៌មានមិនពិត បានធ្វើឲ្យករណីកូវីត-១៩ បានក្លាយជាវិបត្តិនៃការភ័យខ្លាច បង្កគ្រោះថ្នាក់ដល់សង្គម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបញ្ចាក់បន្ថែមថា ក្នុងតំណាក់ការនៃវិបត្តិកូវិត-១៩ ការពង្រឹងវិស័យព័ត៌មាន ដើម្បីថែរក្សាសុវត្ថិភាពផ្លូវចិត្តជូនប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ខ្លាំងណាស់ អ្វីដែលត្រូវធ្វើឲ្យមានប្រសិទ្ធភាព គឺការផ្សព្វផ្សាយឲ្យសាធារណជន គ្រប់ជាន់ថ្នាក់ ទាំងនៅទីក្រុង និងជនបទ បានយល់ ជឿ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

ក្រោមការចាត់តាំងសកម្មភាពនៃការធ្វើសន្និសីទសារព័ត៌មាន ការផ្សព្វផ្សាយតាមរយៈវេទិកាសាធារណៈ ពិសេសមន្ទីរព័ត៌មានខេត្តសៀមរាបត្រូវសកម្ម បង្កើនការយកចិត្តទុកដាក់បន្ថែម លើកម្មវិធីសន្ទនាមតិ ដែលមានស្រាប់ នៅក្នុងកម្មវិធីទូទស្សន៍អនឡាញ និងវិទ្យុហ្វេសអឹម របស់ខ្លួន ដោយអញ្ជើញមន្ត្រីជំនាញសុខាភិបាល ឆ្លើយតបចម្ងល់តាមទូរស័ព្ទ ជាមួយប្រជាពលរដ្ឋ និងបន្តការផ្សព្វផ្សាយព័ត៌មានបច្ចុប្បន្នភាព នៃការតាមដានស្ថានភាពវិបត្តិកូវីត-១៩ ជូនប្រជាពលរដ្ឋឲ្យបានញឹកញាប់។ សកម្មភាពទាំងអស់នេះ នឹងអាចចូលរួមបញ្ជាក់ប្រាប់ជូនប្រជាពលរដ្ឋថា ព័ត៌មានពិតនៅទីនេះ ចៀសវាងការស្តាប់ ការមើល ហើយទទួលយកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានមិនពិត ដែលបង្កឲ្យមានការភ័យខ្លាច។

នៅក្នុងដំណើរបំពេញការងារនៅខេត្តសៀមរាបនេះ ក្រៅពីជំនួបពិភាក្សាការងារស្តីពីការថែរក្សាសុវត្តិភាពផ្លូវចិត្តជូនប្រជាពលរដ្ឋ ឯកឧត្តមក៏បានពិនិត្យស្វែងយល់ផងដែរ អំពីស្ថានភាពទូទៅក្នុងក្រុងសៀមរាប និងបានជួបស្តាប់របាយការណ៍របស់ប្រធានមន្ទីរសុខាភិបាល ស្តីពីបច្ចុប្បន្នភាព នៃការព្យាបាលបុរសមានផ្ទុកជំងឺកូវីត-១៩ ព្រមទាំងបានជួបសំណេះសំណាលលើកទឹកចិត្តគ្រូពេទ្យបង្អែកខេត្តសៀមរាប ដែលឯកឧត្តមចាត់ទុកថា ជាគ្រូពេទ្យជួរមុខនៃសមរភូមិវិបត្តិកូវីត-១៩។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ផៃ ស៊ីផាន បានបង្ហាញនូវសារនយោបាយជុំវិញវិបត្តិកូវិត-១៩ ផ្ញើជូនប្រជាពលរដ្ឋយ៉ាងដូច្នេះថា ៖

ក្នុងវីដេអូខាងក្រោម ៖

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវប្រជាពលរដ្ឋក្នុងខេត្តដំណើរការជីវកម្មជាធម្មតា ខណៈក្រុងសៀមរាបពុំមានការរាតត្បាតជំងឺកូវីត១៩ឡើយ

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវប្រជាពលរដ្ឋក្នុងខេត្តដំណើរការជីវកម្មជាធម្មតា ខណៈក្រុងសៀមរាបពុំមានការរាតត្បាតជំងឺកូវីត១៩ឡើយ

អភិបាលខេត្តសៀមរាប ផ្ញើសារជូនសាធារណជនក្នុងខេត្ត ជុំវិញករណីវីរុសរលាកផ្លូវដង្ហើមថ្មី (COVID-19)

អភិបាលខេត្តសៀមរាប ផ្ញើសារជូនសាធារណជនក្នុងខេត្ត ជុំវិញករណីវីរុសរលាកផ្លូវដង្ហើមថ្មី (COVID-19)

ទីក្រុងញូយ៉ក បិទសាលារៀន ភោជនីយដ្ឋាន និងរោងភាពយន្ដ ដើម្បីប្រយុទ្ធជាមួយ COVID-19

ទីក្រុងញូយ៉ក បិទសាលារៀន ភោជនីយដ្ឋាន និងរោងភាពយន្ដ ដើម្បីប្រយុទ្ធជាមួយ COVID-19

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.