Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ស៊ា ណែនាំពីវិធានការបង្ការ និងការពារពីជំងឺកូវីដ១៩ ដល់បងប្អូនយោធិនពិការក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការគូលែន ៣១៧សៀមរាប

ដោយ Pothe Thun
30/03/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោធិនពិការទាំងអស់ សុខភាពពួកគាត់ខ្សោយ មិនមាំមួនដូចមនុស្សធម្មតានោះទេ ពួកគាត់ងាយនឹងឆ្លងជំងឺផ្សេងៗ ហេតុនេះ ថ្នាក់ដឹកនាំក្នុងមជ្ឈមណ្ឌលមិនដែលធ្វេសប្រហែសឡើយ គឺតែងតែយកចិត្តទុកដាក់តាមដាន ពិនិត្យ អង្កេតជាប្រចាំនិងអប់រំណែនាំពីវិធានការបង្ការនិងការពារជំងឺជារៀងរាល់សប្តាហ៍ ។ នេះបើតាមប្រសាសន៍ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា មានប្រសាសន៍ បន្តថា បច្ចុប្បន្ននេះស្ថានភាពជំងឺផ្លូវដង្ហើមថ្មី កូវីដ១៩ កំពុងរាតត្បាតជុំវិញពិភពលោក ជាពិសេសកម្ពុជាយើងក៍ទទួលរងនូវការលំបាកនេះដែរ សម្រាប់ បងប្អូនយោធិនពិការ និងក្រុមគ្រួសារ ដែលរស់នៅក្នុងមជ្ឈមណ្ឌលនេះ គឺពួកយើងទាំអស់គ្នាមានសុខភាពល្អប្រសើរធម្មតាទេ តាំងពីកើតនូវវិបត្តិនៃជំងឺនេះ ថ្នាក់ដឹកនាំក្នុងមជ្ឈមណ្ឌលតែងតែតាមដានព័ត៌មានពីក្រសួងសុខាភិបាលជាប្រចាំអំពីដំណើរវីវត្តនិងការឆ្លងរាលដាលរបស់វា និងវិធានការបង្ការការពារ និង ស្តាប់ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងយកចិត្តទុកដាក់គិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។ ជាពិសេសក្នុងស្ថានភាពការរាតត្បាតនៃជំងឺកូវីដ១៩នេះ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរខេត្តចុះអនុវត្តនិងពិនិត្យតាមដានជាប្រចាំពីស្ថានភាពសុខភាព ក៍ដូចជាសកម្មភាពប្រាស្រ័យទាក់ទងផ្សេងៗ ចៀសវាងការជួបជុំប្រមូលផ្តុំគ្នា រក្សាគម្លាតឱ្យឆ្ងាយពីគ្នាក្នុងការប្រាស្រ័យទាក់ទង ណែនាំឱ្យធ្វើអនាម័យខ្លួនប្រាណនិងលំនៅឋានជាប្រចាំផងដែរ ដោយលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូឬទឹលអាល់កុល ញ៉ាំអាហារដែលចំអិនបានល្អ ហាត់ប្រាណ ដើម្បីការពារការជំងឺឆ្លងកូវិដ ១៩ និងទប់ស្កាត់ការរាតត្បាតជម្ងឺ ផ្សេង ៗនៅក្នុងមណ្ឌល ពិសេសបងប្អូនពលករដែលទើបតែត្រឡប់មកពីប្រទេសផ្សេងៗចំនួន២នាក់ យើងបានដាក់គាត់ឱ្យស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃដើម្បីតាមដានពីសុខភាពគាត់ និងសុំកុំឱ្យគាត់ទៅជិតស្និទ្ឋនិងក្រុមគ្រួសារបងប្អូនមិត្តភក្កិ ។

ឯកឧត្តម ក៏បានអំពាវនាវបើសង្ស័យ ឬមានសុខភាពមិនប្រក្រតីក្នុងករណីមានរោគសញ្ញាដូចជា គ្រុនក្តៅខ្លួន ក្អក ហៀរសំបោរ ពិបាកដកដង្ហើម ឬចំណុចសង្ស័យណាមួយ សូមមេត្តាធ្វើការទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់ ឬបងប្អូន អាចទៅពិនិត្យសុខភាពតាមមណ្ឌលសុខភាពរបស់យើងដែលនៅជិតតាមរយៈការយកសំណាកពីច្រមុះនិងបំពង់ក យកទៅពិនិត្យ និងសូមកុំមានការរើសអើងរវាងគ្នានិងគ្នា និងក៍ត្រូវធ្វើការតាមដាន ពិនិត្យដោយយកចិត្តទុកដាក់ទៅលើពត៌មានផ្លូវការ ជាពិសេសព័ត៌មានរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ជៀសវាងកុំជឿលើពត៌មានមិនពិត មិនច្បាស់លាស់ ឬមាននិន្នាការនយោបាយផ្សេង ដែលបាននឹងកំពុងធ្វើឲ្យមានភាពចលាចល នាំមកនូវមហន្តរាយ វិបត្តិសតិអារម្មណ៍ រើសអើង ប៉ះពាល់ដល់ជីវភាព កិត្តិយសបុគ្គល និងខេត្តសៀមរាបទាំងមូល ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

អត្ថបទ និង រូបភាព៖ យូ វង្ស

Tags: យោធិន​ពិការឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ស៊ា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុរសជនជាតិខ្មែរទីមួយនៅកម្ពុជា និងរស់នៅក្នុងខេត្តសៀមរាប បានជាសះស្បើយពីជំងឺកូវីត១៩

បុរសជនជាតិខ្មែរទីមួយនៅកម្ពុជា និងរស់នៅក្នុងខេត្តសៀមរាប បានជាសះស្បើយពីជំងឺកូវីត១៩

រដ្ឋសភាបានបោះឆ្នោតគំាទ្រលើការតែងតំាងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

រដ្ឋសភាបានបោះឆ្នោតគំាទ្រលើការតែងតំាងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

គណៈប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ចាន់ សារឿន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប

គណៈប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ចាន់ សារឿន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.